Daily TH

Just another WordPress site

Latest post

មកស្គាល់ទីឋានដ៏ស័ក្ដិសិទ្ធិមួយនៅសៀមរាប មានចម្លាក់លើផ្ទាំងថ្មជ្រោះដ៏អស្ចារ្យ កម្រមានអ្នកទៅដល់

តាមទំព័រវិគីភីឌា ក្បាលស្ពានមានទីតាំងស្ថិតនៅចំងាយ ៥០ គីឡូម៉ែត្រពី ក្រុងសៀមរាប និង ប្រហែល ១៨គីឡូម៉ែត្រពី ប្រាសាទបន្ទាយស្រី ។ កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០ មានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន ។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី ១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ។ ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង ទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នងព្រះឥសូរនៅ តាមបាតស្ទឹង ចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ ដូចេ្នះហើយបានជាសិលាចារិក សំស្រ្កិតហៅទីនេះថា សហព្រះលិង្គ១ ។ ម្តងៗមានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង…

នេះហើយ គំរូឈុតតំណាងជាតិ បំពាក់លើកញ្ញា រ៉េត សារីតា ចេញជាផ្លូវការហើយ

មហាជនច្រើនណាស់ដែលតែងទន្ទឹងរង់ចាំមើលនូវឈុតតំណាងជាតិរបស់ Miss Universe Cambodia 2020 ដែលគ្រងដោយបវរកញ្ញា រ៉េត សារីតា ត្រៀមនឹងចូលរួមប្រកួតនាខែឧសភា ឆ្នាំ ២០២១ នាពេលដ៏ខ្លីខាងមុខនេះ ។ ដោយឡែកក្នុងថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវីធីប្រកួត Miss Universe Cambodia ក៏បានចេញមកបង្ហោះឈុតដ៏ស្រស់ស្អាត ដែលគ្រោងនឹងបំពាក់ជូនបរវកញ្ញា រ៉េត សារីតា ដោយឈុតនោះមានឈ្មោះថា «អាយ៉ងខ្មែរ» ។ សម្រាបឈុតមួយនេះដែរ មានការរចនាម៉ូដដ៏ស្អាតប្លែកដោយស្នាដៃរបស់កូនខ្មែរ ដោយបានបង្កប់នូវអត្ថន័យស៊ីជម្រៅទាក់ទងនឹងវប្បធម៌អរិយធម៌ ប្រពៃណីខ្មែរ ដ៏ល្អផូរផង់ ដែលបានបន្សល់ពីបុព្វបុរសខ្មែរយើងទំនាន់ដើមមក ៕

រំជួលចិត្តណាស់! ក្តីស្រឡាញ់ប៉ា និង កូន ពេលកូនស្រីតូចជាប់ធ្វើចត្តាឡីស័ក កំពុងអង្រួនចិត្តមហាជន

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមកំពុងតែចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីឃើញរូបភាពមួយសន្លឹងឆ្លុះបញ្ចាំងពីអត្ថន័យក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ឪពុកចំពោះកូនស្រីតូច ខណៈដែលនាងតូចកំពុងដាក់ខ្លួនធ្វើចត្តាឡីស័ក ជាមួយម្តាយ ។ រូបភាពមួយសន្លឹកនោះដែរ ត្រូវបានបង្ហោះឡើងដោយគណនីហ្វេសប៊ុកឈ្មោះ Seng Gechy ដែលបានអះអាងថាជាម្តាយមីងក្មួយស្រីនោះ និង បានសារយ៉ាងចាក់ដោតថា «ក្តីស្រឡាញ់របស់ប៉ា និង កូន ពេលកូនស្រីខ្លួនត្រូវជាប់ធ្វើចត្តាឡីស័កក្មេងស្រីតូចម្នាក់ត្រូវធ្វើចត្តាឡីស័កដែរ ព្រោះតែមានអ្នកជាប់ផ្ទះឆ្លងជំងឺកូវីដ-១៩ ដោយសារតែនឹកកូនស្រីរបស់ខ្លួនខ្លាំងពេក ថ្ងៃនេះប៉ារបស់គាត់ក៏បានមកលេង ម៉ាក់គាត់ក៏បាននិយាយថាកូន! ចេញទៅជួបប៉ាប៉ាទៅ ក្មេស្រីតូចក៏ឆ្លើយថា ខ្ញុំខ្លាចប៉ូលីស ពីរនាក់ប៉ាកូន បានត្រឹមតែអង្គុយមើលមុខគ្នាពីចម្ងាយ ។ ក្មេងស្រីតូចម្នាក់នេះគឺជាក្មួយស្រីរបស់ខ្ញុំ ។ កុំភ្លេចការពារខ្លួនផងអ្នកទាំងអស់គ្នា ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីយើងអាចឆ្លងផុតស្ថានការដ៏លំបាកមួយនេះទាំងអស់គ្នាបាន” ។ ទន្ទឹមនឹងឃើញរូបភាពមួយសន្លឹកដ៏សែនមានន័យ ព្រមទាំងសារ ដែលអានហើយរំជួលចិត្តខាងលើមក បានធ្វើឱ្យមហាជនម្នាក់ៗរំភើបចិត្តមិនស្ទើរទេ អំពីទំហំនៃក្ដីស្រឡាញ់របស់ឪពុកចំពោះកូនតូចនោះ ដែលអង្គុយសម្លឹងមើលគ្នាពីចម្ងាយនោះ។

គ្រាន់តែមើលក៏មានសេចក្ដីសុខដែរ ពេលឃើញទិដ្ឋភាពពិតៗកាលពីជាង ១ពាន់ឆ្នាំមុន នៅសម័យអង្គរ

ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិស​ទីលើពិភពលោក។ ប្រាសាទដ៏អច្ឆរិយនេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងឱ្យភ្នំសុមេរុ ។ អ្នកសិក្សាស្រាវជ្រាវទូទាំងសាកលលោកបតែងតែស្ងប់ស្ងែងនូវស្ថាបត្យកម្មដ៏អស្ចារ្យគ្មានពីរលើលោកមួយនេះ ព្រោះតែគំនិតច្នៃប្រឌិតនឹកស្មានមិនដល់យកថ្មមកធ្វើជាប្រាសាទដោយដៃ គ្មានឧបករណ៍ទំនើប ប៉ុន្តែអាចឈរបានយ៉ាងរឹងមាំក្រោមខ្យល់ភ្លៀង រាប់រយឆ្នាំ ។ ដោយភាពអស្ចារ្យបែបនេះហើយក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បារាំង និងបណ្ដាប្រទេសផ្សេងៗទៀតបានសិក្សាស្រាវជ្រាវអំពីការកសាងប្រាង្គប្រាសាទនេះឡើង​ តាមរយៈតឹកតាំងដែលបន្សល់ទុកជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន ។ សាកលវិទ្យាល័យ Monash ដ៏ល្បីល្បាញរបស់ប្រទេសអូស្ត្រាលីបានសិក្សាអំពីប្រវត្តិនៃការកសាងប្រាសាទអង្គរវត្ត និងបង្កើតជាវីដេអូបែបគំនូរជីវចលបង្ហាញឱ្យឃើញពីទិដ្ឋភាពគ្រប់បែបយ៉ាងនៅក្នុងសម័យអង្គរដ៏រុងរឿង ។ តាមរយៈវីដេអូនេះបានបង្ហាញឱ្យឃើញពីទ្រង់ទ្រាយដើមនៃប្រាសាទអង្គរ ស្រោបទៅដោយពណ៌មាស ជាមួយក្បូរក្បាច់ចម្លាក់ពីវិចិត្រករខ្មែរដ៏ឆ្នើមរបស់ខ្មែរនាសម័យនោះ ។ ស្ថិតនៅចំទីតាំងដ៏ល្អបំផុតមានតែមួយគ្មានពីរនាកណ្ដាលព្រៃព្រឹក្សា មានគូរទឹកព័ទ្ធជុំវិញ ធ្វើឱ្យប្រាសាទដ៏ធំមហិមាមួយនេះ ប្រៀបដូចជាសំណង់អាទិទេពមួយនៅកណ្ដាលទ្វីពលោក ។ ចំណែកឯប្រជានុរាស្ត្រខ្មែររស់នៅយ៉ាងសុខសាន្ត ព្រោះតែដែនដីមួយនេះពោរពេញទៅដោយជីវជាតិ…

កូនខ្មែរគួរដឹង! ចម្រឹងបង្អួចនៅប្រាសាទអង្គរ បង្កប់នូវអាថ៌កំបាំងវិសេសវិសាល នឹកស្មានមិនដល់

ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាង ជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញ ភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។ ជាក់ស្តែងកន្លងមកមានប្រិយមិត្តមួយចំនួនបានដឹង​ និងមួយចំនួនទៀតពុំបានដឹង ពីអច្ឆរិយភាពមួយ ពីប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលធ្វើឱ្យគ្រប់គ្នា លាន់មាត់កោតសរសើរ ដូនតាខ្មែរជំនាន់ដើម ដែលជាអ្នកស្ថាបនិកប្រាង្គប្រាសាទគឺមានគំនិតច្នៃប្រឌិតខ្ពស់ និង មានការគិតគ្រប់ជ្រុងជ្រោយគ្មានចន្លោះកន្លែងណាឡើយ ដោយសូម្បីតែចំណុចតូចមួយនេះក៏ពួកគាត់មិនរំលងដែរ ។ ជាការពិតណាស់ លក្ខណៈពិសេស និង អស្ចារ្យគួរឱ្យភ្ញាក់ផ្អើលដែលដូនតាបានបន្សល់ទុកនោះ គឺតាមរយៈ​ស្រមោលនៃ​ចម្រឹង​បង្អួចរបស់​ប្រាសាទអង្គរវត្តខ្មែរយើងតែម្តង ដែលយើង​គ្រប់​គ្នាសឹងតែ​មិន​នឹក​ស្មានសោះ​ថា បុព្វបុរស​ខ្មែរយើង​អាច​គិតបានដិត​ដល់ខ្លាំងបែបនេះ​ឡើយ ។…

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៤នាក់ ក្នុងនោះ៣១នាក់ ឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ខណៈជាសះស្បើយ១៩នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៤នាក់ ក្នុងនោះអ្នកឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ចំនួន៣១នាក់ និងអ្នកឆ្លង៣នាក់ផ្សេងទៀត ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស។ នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺ១៩នាក់ផងដែរ។ បើតាមក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ១៩ចំនួន៣៤នាក់នោះ មាន៣នាក់ធ្វើដំណើរមកពីក្រៅប្រទេស ដែលពួកគាត់ជាជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ធ្វើដំណើរមកពីប្រទេសអាហ្វ្រិក។ ចំណែកអ្នកឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ចំនួន៣១នាក់ ក្នុងនោះជនជាតិចិន២១នាក់ ជនជាតិខ្មែរ ៩នាក់ និងជនជាតិវៀតណាមម្នាក់។ ចំណែកអ្នកជាសះស្បើយទាំង១៩នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈវិញ គឺមានជនជាតិចិន១៦នាក់ និងជនជាតិខ្មែរ២នាក់ និងវៀតណាមម្នាក់។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន…

បានបុណ្យច្រើនណាស់!ថ្ងៃនេះ​ចំប៉ី​ខ្មៅ​ធ្វើបុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​មេ​ឧក្រិដ្ឋជន​ព្រោះ​មិន​មាន​សាច់ញាតិ​ធ្វើ​ឲ្យ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​គម្រប់​៧​ថ្ងៃ បុណ្យសព​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ដែល​គេ​ស​ង្ខេ​ត​ឃើញ​នៅ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃើញ​មាន​ក្រុម​គ្រួសារ​សព​១ ក្នុង​នោះ គឺ​ក្រុម​គ្រួសារ​សព​ឈ្មោះ រី​ពិសី ត្រូវ​បាន​ក្រុម​គ្រួសារ​និមន្ត​ព្រះសង្ឃ​៤​អង្គ​សូត្រ​មន្ត ។ ចំណែក​សព​២​ទៀត​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​ផង​ដែរ ។ ដោយឡែក​សព​ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ ត្រូវ​បាន​ចំប៉ី​ខ្មៅ គាត់​ធ្វើបុណ្យ​ឲ្យ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ផង​ដែរ ព្រោះ​មិន​មាន​សាច់ញាតិ​មក​ធ្វើបុណ្យ​ឲ្យ ។ ជាក់ស្តែង​ចំប៉ី​ខ្មៅ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា « ខ្មោច​ងាប់​ទៅ​ហើយនៅ​ឡើង​ឈ្មោះ​ស្អុយ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា ខ្លួន​នឹង​ស្លាប់​ទៅ​ព្រោះ​អ្វី នៅ​កន្លែង​ណា នៅ​ទីណា នោះ​ទេ មិនដឹង សូ​ម្បី​តែ​ពេលវេលា​ថ្ងៃនេះ ឬ​ថ្ងៃស្អែក ថ្ងៃ​ណាមួយ តែ​រឹទ្ធិ​ស្លាប់​ហើយ ខ្ញុំ​មិនមែន​ជា​ញាតិ មិន​ដែល​ស្គាល់…

ចូលរួមរំលែកទុក្ខ! ភរិយាបិតាស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាពហើយ កាលពីយប់មិញ

ភរិយា បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ គឺលោកស្រី Trudy ( Vann Amberg Gertrude) សញ្ជាតិ​ខ្មែរ-ស្វីស បានទទួលមរណភាពភាពហើយ ​ក្នុង​អាយុ ៨៨ ឆ្នាំ ដោយរោគាពាធ កាលពី​វេលាម៉ោង​ ៧ និង ៤០ នាទី យប់​ថ្ងៃទី​ ៥​ ខែមីនា​ នេះ នៅ​គេហដ្ឋានរបស់​លោកស្រី​ នៅក្នុង​សង្កាត់​ស្ល​ក្រាម​ ក្រុងសៀមរា​ប ខេត្ត​សៀមរាប ។ គួររំឭកផងដែរថា លោកស្រី គឺជាភរិយារបស់លោកតា វណ្ណ មូលីវណ្ណ ជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជា ដែលលោកបានរួមចំណែកជាច្រើនក្នុង វិស័យស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប ចាប់តាំងសម័យសង្គមរាស្ត្រនិយម…

មោទនភាពជាតិ! សាលាដូង ត្រូវបានសារព័ត៌មានដ៏ល្បីមួយរបស់បរទេស ចុះផ្សាយ ថែមទាំង …… (មានវីដេអូ)

លោក អ៊ុក វណ្ណដេ ស្ថាបនិកនៃសាលាដូង ដែលស្ថិតនៅលើកំពូលភ្នំនៃឧទ្យានជាតិគីរីរម្យ ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសតែងតែទៅកម្សាន្តនោះ ថ្មីៗនេះលោកត្រូវបានសារព័ត៌មានដ៏ល្បីលំដាប់ថ្នាក់ពិភពលោក គឺ Nas Daily បានបញ្ចេញវីដេអូ រៀបរាប់អំពីរឿងរ៉ាវ ក៏ដូចជាមូលហេតុនានាជុំវិញការបង្កើតសាលាដូងពីសំណល់ប្លាស្ទិច ព្រមទាំងកិច្ចការងារដែលលោកសុវណ្ណដេក បានធ្វើក្នុងគោលដៅលើកកម្ពស់កម្រិតនៃការអប់រំ​ដល់ក្មេងៗនៅទីតាំងផងដែរ។ ដែរគួរបញ្ជាក់ឲ្យដឹងផងថា លោក អ៊ុក វណ្ណដេក ដែលជាស្ថាបនិកនៃសាលាដូង លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅក្នុងសណ្ឋាគារមួយកន្លែង ប៉ុន្តែដោយសារតែទឹកចិត្តនៃការលះបង់របស់លោកៗ បានធ្វើការលះបង់ជីវិតបែបទីក្រុងរបស់លោក ដោយបានធ្វើការចាប់ផ្តើមបើកសាលាដូង ដោយបានផ្តល់ក្តីសង្ឃឹមជាថ្មីដល់កូនខ្មែរដែលរស់នៅទីនោះតែម្តង។ការលះបង់ដ៏ធំធេងរបស់លោក ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសស្ងើចសរសើរគ្រប់ៗគ្នា។

ពេលនេះដឹងការពិត សិស្សវិទ្យាល័យសំរោង ខេត្តសៀមរាប រាប់សិបនាក់ដួលសន្លប់បន្តគ្នា ព្រោះមូលហេតុនេះ…(មានវិដេអូ)

កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ នេះ មានការចែកចាយវីដេអូ និង រូបភាពជាច្រើនពាក់ព័ន្ធនឹងករណីសិស្សវិទ្យាល័យសំរោង ស្រុកសូត្រនិគម នាខេត្តសៀមរាប ប្រមាណជា ៥០ នាក់ បានស្រែកយំ និង ដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ក្រោយពីសិស្សមានការស្រែកយំ និង ដួលសន្លប់ អភិបាលស្រុកសូទ្រនិគម បានបំភ្លឺថា សិស្សវិទ្យាល័យសំរោងជិត ៥០ នាក់ ដែលដួលសន្លប់ និង ស្រែកយំនោះ អាចបណ្ដាលមកពីមានអាការភ័យខ្លាចខ្លាំងពេក ។ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យបន្ថែមទៀតថា ចំនួន ៤៩ នាក់…

error: Content is protected !!