Daily TH

Just another WordPress site

Latest post

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៤០នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៤នាក់ ក្នុងនោះមាន៤០នាក់ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីធ្វើដំណើរមកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលឆ្លងក្នុងសហគមន៍៤០នាក់នេះ មានជនជាតិចិនចំនួន៣១នាក់, ជនជាតិវៀតណាមចំនួន ៦នាក់, ជនជាតិខ្មែរ ២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញឆ្លងកូវីដ១៩ វិញមានជនជាតិខ្មែរម្នាក់ ដែលជាបម្រើការនៅអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ UN), ជនជាតិឥណ្ឌូនេស៊ីម្នាក់ និងជនជាតិចិន២នាក់។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ៕ ប្រភពអត្ថបទ Fresh News

ប្រយ័ត្នផង បុរសអ្នករត់Pass App ម្នាក់មានប្រពន្ធឆ្លងជំងឺកូវីដ១៩

យោងតាមការបង្ហោះរបស់លោកឯកឧត្តម ខៀវ កញ្ញារិទ្ធ នៅមុននេះបានជូនរបាយការណ៍ករណីអ្នកជំងឺម្នាក់ឈ្មោះគ ន ល ភេទស្រីអាយុ ៣៦ ឆ្នាំងត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានអសយដ្ឋានរស់នៅក្នុងភូមិខ្លាំងសាំង ខណ្ឌ ឬស្សីកែវ (ក្រោយឃ្លាំងសាំងសូគីមុិច ជិតសកលវិទ្យាល័យការពារជាតិ) ។ អ្នកជំងឺកូវីដរូបនេះមានសមាជិកក្នុងគ្រួសារប្រហែល៨ នាក់ មិនមានប្តីជាអ្នករត់ Pass App ឈ្មោះថា សុី ថាត់ មានអាយុ ៣៨ ឆ្នាំ ។ ទន្ទឹមនិងនេះដែរនៅកាលពីថ្ងៃទី ២១ ដល់២៤ អ្នកជំងឺស្រីរូបនេះបានទៅកំដរម្តាយបង្កើត(លើសឈាម ) នៅមន្ទីពេទ្យ កាល់ម៉ែត អគារទូទៅ«ក» បន្ទប់២០២…

អន្តរជាតិ

អុញនោះ! ក្រោយផ្ទុះកូ វី ដខ្លាំងពេក ស្រាប់តែព្រះសង្ឃចេញលក់ស្វាយ ដោយសារតែ…

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាបច្ចុប្បន្ននេះជំងឺកូវីដវាយលុកពាសពេញពិភពលោក គួរអោយខ្លាច និងបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ នៅលើបណ្ដាញសង្គមកកំពុងតែមានការចាប់អារម្មណ៍ខ្លាំង ដោយព្រះសង្ឃក្នុងវត្តមួយកន្លែងនៃខេត្ត សាមុតប្រាកាន ប្រទេសថៃ បានចេញមកលក់ស្វាយ ដើម្បីយយកលុយសម្រាប់ផ្គត់ផ្គង់បង់ថ្លៃទឹក ថ្លៃភ្លើ ង នៅក្នុងអារាម តាមរយៈសកម្មភាពនេះក៏កំពុងតែផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងពីមហាជនពុទ្ធ បរិស័ទ្ធផងដែរ។ គួរបញ្ចក់ផងដែរថាដោយសារតែកូវីដ-១៩ ព្រះសង្ឃគង់ក្នុងវត្តស្ទើរតែដា ច់ចង្ហាន់ម្ដងម្កាល ព្រោះគ្មានពុទ្ធបរិស័ទ្ធណាម្នាក់ទៅធ្វើបុណ្យទានឡើយ សូម្បីតែព្រះសង្ឃក៏មិនអាចចេញ បិណ្ឌបាតបានដែរ ៕

កំពុងតែ​ហូប​នំប៉័ង​ប៉ាតេ សុខៗ មានក្មេងស្រីម្នាក់ដើរមកជិត, ឧកញ៉ា ម៉ុង ឫទ្ធី ក៏ហុចមួយចំណែក ឲ្យទៅនាងញុំាដែរ កំពុងតែញុំា ស្រាប់តែ នាងរំជួលចិត្ត ឡើងស្រក់ទឹកភ្នែក ដល់តែសួរនាំទៅ នាងឆ្លើយប្រាប់ ថា…

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះវីដេអូ ពីក្មេងស្រីម្នាក់ មើលហើយ ពិតជាធ្វើឲ្យអ្នកខ្លះមិនអាចទប់ទឹកភ្នែកជាប់ឡើយ។ ឧកញ៉ា ម៉ុង ឫទ្ធី បានភ្ជាប់សារខ្លីបន្ថែមថា “ល្ងាច​ថ្ងៃ​ពុធ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១ អាណិតក្មេង​ស្រីរូប​នេះ​ខ្លាំងណាស់​ ពេលដើរម​កជិតខ្ញុំ កំពុងតែ​ហូប​នំប៉័ង​ប៉ាតេ​ ខ្ញុំ​បានហុចមួយ​ចំណែក ​ទៅអោយនាង​ញុំា ស្រាប់តែ នាង​ក្តុកក្តួល ​ហូរទឹកភ្នែកមក​សស្រាក់​ ក្រោយមក ខ្ញុំសួរនាង​ថា ហេតុអីបាន​ជាចៅយំអ៊ីចឹង​ នាងឆ្លើយ​ថា ​ខ្ញុំ​មិនដែលបានហូប​អ៊ីចឹង​ទេ​ នៅពេលដែលបានហូប ​ខ្ញុំ​នឹក​ម៉ែ​ នឹកបងប្អូន​ នឹកស្រុក​កំណើត​ខ្លាំងណាស់ ​លោកតា​។”។ ឧកញ៉ា…

នៅផ្ទះបានសូមនៅទៅ! កន្លែងថ្មីៗដែលស្មានមិនដល់ សុទ្ធតែរកឃើញមានអ្នកជំងឺកូវីដ ១៩

« ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ » ជាព្រឹត្តការណ៍សហគមន៍លើកទី ៣ នៅកម្ពុជា ដែលកើតឡើងពីដើមហេតុ មានបងប្អូនប្រជាពលរដ្ឋបានធ្វើការស្នើសុំធ្វើតេស្ត បញ្ជាក់ពីសុខភាព ដើម្បីបានធ្វើដំណើរចេញទៅក្រៅប្រទេស ពីក្រសួងសុខាភិបាល ប៉ុន្តែគាប់ជួននៅពេលនោះ គឺអ្នកដែលបានសុំធ្វើតេស្តនោះគឺមានវិជ្ជមានតែម្ដង ដែលនាំឱ្យមានការធ្វើតេស្ត រកឃើញវិជ្ជមានជាបន្តបន្ទាប់ ។ ក្នុងនោះផងដែរ មកទល់នឹងយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរបានរកឃើញទីតាំងចំនួន ១៦ កន្លែងទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលសរុបទាំងអស់មានរហូតដល់ ៦៣ កន្លែងហើយ នៅរាជធានីភ្នំពេញ ។ ដូច្នេះហើយ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកទីតាំង សរុបចំនួន ៦៣…

នាយ ឆើត តារា​កំប្លែង​ជើងចាស់ ធ្លាក់ខ្លួន​លាងចាន​តាម​ហាង និង​រៀបរាប់​ទាំង​កម្រ​ត់​ថា​….

ភ្នំពេញ ៖ ពុក​ម៉ែ​បងប្អូន​ជាច្រើន ប្រាកដ​ណាស់​ជា​បាន​ស្គាល់​ច្បាស់​ហើយ ពី​តារា​កំប្លែង​ជើងចាស់​ដ៏​ល្បីឈ្មោះ​មួយរូប​គឺ​នាយ ឆើត ដែលមាន​ឈ្មោះ​ពិត ពៅ គី​សាន់​។ យ៉ាងណាមិញ កាលពីពេល​ថ្មីៗ​នេះ លោក​បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​បានឃើញ​វីដេអូ​របស់លោក ខណៈ​លោក​កំពុង​លាងចាន​នៅក្នុង​ហាង​មួយកន្លែង ដែល​លោក​ប្រាប់ថា កំពុងធ្វើការ​ងារ​មួយ​នេះ​នៅ​ទីនោះ​។​ ​នៅក្នុង​វីដេអូ​ដែលមាន​រយៈពេល​ជាង​កន្លះ​នាទី លោក ពៅ គី​សាន់ ហៅ​នាយ ឆើត បាន​និយាយ​រៀបរាប់​ហាក់​កម្សត់ ខណៈ​វ័យ​កាន់តែ​ចាស់​ទៅហើយ ទាំង​កំពុង​ដៃ​លាងចាន​បណ្តើរ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ឥឡូវនេះ ការងារ​អ្វី​ក៏​គ្មាន​ធ្វើ​ដែរ មានតែ​រត់​តុ លាងចាន​… សិល្បៈ​ករចាស់ៗ​ឥឡូវ​គេ​លែង​ហៅ​ថត​អស់ហើយ មានតែ​ក្មេងៗ​ទេ ចាស់ៗ​គាត់​ចាស់ គាត់​ចំណាស់ គាត់​ឈឺ គាត់​អី​អស់ហើយ វីតាមីន​សេ សាន​ម៉ៅ ស្មាញ​អីហ្នឹង លាចាក​លោក​អស់ហើយ​!»​។​ ​គួរ​រំលឹក​ឲ្យ​ដឹងផង​ដែរ​ថា…

បន្ទាន់! ក្រសួងអប់រំ ជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន ដើម្បីចូលរួមការពារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅពេលនេះ។ ក្រសួងអប់រំ បានបញ្ជាក់ថា «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងសូមស្ទើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណ គ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំនៅរាជធានីភ្នំពេញ ខេត្តកណ្តាល…

ផ្ទុះការចាប់អារម្មណ៍ ក្រោយរោងការមួយកន្លែងតុបតែងតាមបែបខ្មែរ

បើតាមគណនីមួយឈ្មោះ Visal SK បានបង្ហោះលើបណញតាញសង្គមបង្ហា្ពញពីរោងការមួយកន្លែង ដែលបានរៀបចំតុបតែងឡើង តាមបែបខ្មែរ ដោយប្រើប្រាស់ស្លឹកដូង ស្លឹកចេក យកមករចនាយ៉ាងស្រស់ស្អាត និងគួរជាទីទាក់ចិត្តជាខ្លាំង។ បើតាមគណនីនេះបានបង្ហោះថា៖ “អរគុណបងប្រុស​ កែវ សុ ភត្រា​ ដែលបានចូលចិត្តការតុបតែងលក្ខណ:ទំរង់បែបខ្មែរក្នុងថ្ងៃមង្គលជ័យ😊🙏។ ចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍រៀបអាពាហ៍ពិពាហ៍នាថ្ងៃខាងមុខដែលស្រលាញ់លក្ខណ:បែបនេះអាចទំនាក់ទំនងបាន😊😁➡️0762265975​ រឺតាម​ Facebook ខ្ញុំផ្ទាល់

ទិដ្ឋភាពក្រុមគ្រូពេទ្យ កំពុងយកសំណាក់ និងព្យាបាលអ្នកជំងឺ ដោយមិនខ្លាចការនឿយហត់ឡើយ

បើតាមគណនីផេក ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពក្រុមគ្រូពេទ្យ កំពុងយកសំណា-ក់ និងព្យាបាលអ្នកជំ-ងឺ ដោយមិនខ្លាចការនឿយហ-ត់ឡើយ។ បើតាមគណនីនេះបានបង្ហោះថា៖ “សូមសម្តែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា មិនថាយប់ ឬថ្ងៃ ចា-កចោ-លពីក្រុមគ្រួសារ សាច់ញាតិ មកបំពេញបេសកកម្មយកសំណា-ក និងព្យាបាលអ្នកជំ-ងឺ-កូ-វី-ដ-១៩ ដែលកម្ពុជាយើងបាន នឹងកំពុងប្-រយុ-ទ្ធប្រឆាំ-ង នឹងទ-ប់ស្កា-ត់ការរីករា-លដា-លជាសហគមន៍។ ជាក់ស្តែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំ-ងកូ-វី-ដ១៩ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេ-ទ្យស្ម័-គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល…

រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋចេញចូលទីតាំងមួយចំនួន និងដឹងខ្លួនប៉ះពាល់ជាមួយជនជាតិចិន២នាក់ ដែលឆ្លងកូវីដ១៩ សូមទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ

(ព្រះសីហនុ)៖ រដ្ឋាបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ សូមអញ្ជើញទៅធ្វើតេស្តរកកូវីដ១៩។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ សូមជម្រាបថា ស្ត្រីជនជាតិចិន២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តព្រះសីហនុ ដោយបច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឲ្យនៅដាច់ដោយឡែក…

error: Content is protected !!