(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន២៤,៦២៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៧២៧ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ១,៦២៧ករណី និងខេត្តVĩnh Phúc ១,១៤៧ករណី។ ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន២០នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,២៩៧,៥៨៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨,៧៧០,៩៩៤នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤២,៨៧៨៕
ត្រៀមអាវភ្លៀងផង! ចាប់ពីថ្ងៃទី១៣-១៩ ខែមេសា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែមេសា ឆ្នាំ២០២២។ ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី១៣-១៦ ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនឹងសីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច (Thermodynamic)។ ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ស៊ីតណ្ហភាពអតិបរិមានិងភ្លៀងក៏នឹងចុះថមថយបន្តិចវិញផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C * សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C * ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ […]
មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២ និងរណ្តាប់ទទួលទេវតាឆ្នាំថ្មី !
(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០២២ វេលាម៉ោង១០៖០០នាទីព្រឹក។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២២។ នៅពេលនេះ បណ្តាញព័ត៌មាន Fresh News សូមដកស្រង់នូវមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រឹស្តសករាជ ២០២២ ពីសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល មកជម្រាបជូនដូចតទៅ៖ ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្តាកន្លងទៅហើយ បាន២៥៦៥ ត្រឹមថ្ងៃអាទិត្យ១៥ កើតខែពិសាខ លុះដល់ថ្ងៃចន្ទ ១រោចខែពិសាខ ឆ្នាំខាល ចត្វាត ទៅចូលពុទ្ធសករាជ ២៥៦៦។ នឹងគណនាឆ្នាំខាលឥឡូវនេះ សង្ក្រាន្តចូលនៅថ្ងៃព្រហស្បតិ៍១៣កើត […]
ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៧នាក់, ជាសះស្បើយ ២៧នាក់ និងគ្មានអ្នកស្លាប់
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ១៧នាក់, ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៧នាក់ និងស្លាប់គ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៩៨០នាក់, អ្នកជាសះស្បើយសរុបចំនួន១៣២,៦៦៦នាក់, ស្លាប់សរុបចំនួន៣,០៥៥នាក់៕
មនុស្ស ១៩,៩៨២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០១នាក់ស្លាប់
(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៩,៩៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៩,៩៣០ករណីជាករណីឆ្លងក្នុងសហគមន៍ និង ៥២ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១០១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២៨,០៥៧នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៣,៩២៥,៨៥៤ករណី ក្នុងនោះមានអ្នកស្លាប់ ២៦,២៨៩នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៣.៦៦លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣១លានដូស ក្នុងនោះប្រជាជនជាង ៥០.៤៥លាននាក់ (៧២.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៤.៦លាននាក់ (៣៥.៣%) […]
ចូលដល់ឆ្នាំថ្មី ខាល វក រោង ច កុរ មមែ ឆ្លូវ ក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន
តាមកំណត់ត្រាពីកំពូលហោរចិនសែដែលល្បីឆុតបំផុតបានអះអាងថា ចូលដល់ឆ្នាំថ្មី កំពូលឆ្នាំ ខាល វក រោង ច កុរ មមែ ឆ្លូវ មានហុងស៊ុយ មានង៉ូវហេងខ្លាំង មានលាភ មានលុយចាំងចូលក្នុងជីវិតឆ្នាំទាំង៥យ៉ាងហូរហៀរ និងសម្រេចជោគជ័យទាំងការងារតាមស្ថាប័ន, ការងារជួញដូរ និងការងាររកទទួលទានមានលុយចូលមកផ្ទួនៗ ។ លោកអ្នកដែលកើតឆ្នាំទាំង៥ចូលមើលលេខហុងស៊ុយ និងស៊ែរបួងសួងសុំលាភសក្ការឥឡូវនេះ ។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក នាំលាភសំណាង នាំសិរីសួស្តីដល់លោកអ្នកគ្រប់ក្រុមគ្រួសារ ។ បន្ទាប់ពីអានរាសីតាមឆ្នាំរបស់ខ្លួនរួចហើយធ្វើការស៊ែរចេញ ខមិនតាមលេខរបស់ខ្លួនរួចបួងសួង។ ឆ្នាំខាល ស្តេចខ្លា បារមីស័កសិទ្ធិមានរិទ្ធិអំណាចខ្លាំង មានរាសីខ្ពស់ត្រដែត ការងាររកសុីទាំងមុខយ៉ាងរលូត គ្មានឩបសគ្គ លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក មានង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាល និងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ ។ រាសីខ្ពស់ត្រដែត,ពណ៌នាំសំណាង មាស,លេខនាំសំណាង៩ ការងាររកទទួលទាន រីកចម្រើនទៅមុខដោយរលូន។ សម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយ និងការយល់ចិត្តគ្នាប្រពៃណាស់ ។ ឆ្នាំ វក ពានរមានជោគ cmt 189រាសីឡើងខ្ពស់ត្រដែត មានលាភធំ សម្បូរលុយចាយណែនៗហោប៉ៅ ។ […]
លាភធំចូលមកដល់ហើយ ឆ្នាំជូត វក ច រកា មមែ ថោះ ឆ្លូវ លុយចូលដល់ផ្ទះ
យោងតាមគេហទំព័រចិនមួយបានដកស្រង់ការទស្សទាយរបស់ហោរាចិនដ៏ល្បីឈ្មោះម្នាក់ដែលពូកែខាងទាយជោគជតារាសីរបស់មនុស្សដែលកើតឆ្នាំទាំង១២។ ការទស្សទាយរបស់គាត់ចំពោះឆ្នាំទាំង១២ គាត់សង្កេតឃើញថាឆ្នាំជូត វក ច រកា មមែ ថោះ ឆ្លូវ លុយចូលដល់ផ្ទះ នឹងទទួលផលលាភសំណាង១៥ថ្ងៃទៀត តាមជើងលេខជាឆ្នាំសេដ្ឋី មានលុយចូលពេញផ្ទះ។ អានហើយស៊ែរចេញភ្លាមៗបួងស៊ួង ស៊យ ទុក្ខ ភ័យទាំងឡាយ ក្លាយជាល្អ ហេងហេង លាភតូចធំ ចូលមកវិញ សូមឲ្យទុក្ខ ក្លាយជាលាភ ទុក្ខសោកផងទាំងពួង រលាយអស់ ប្តូរជាទ្រព្យសំណាង ហូរចូលហូរហៀរ មានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លា ក់ ទៅលើរូបគេវិញចុះ ប៉ងប្រាថ្នាអ្វី នឹងបានសំរេច ដូចក្តីបំណង គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ ឆ្នាំ ជូត មហាសំណាង មហាមង្គល រាសីឡើងខ្ពស់ត្រដែត ពណ៌នាំសំណាងក្រហម លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ […]
អ្នកកើតឆ្នាំ៥នេះក្រពេលនៅក្មេង តែពេលចាស់ឡើងមានកប់ពពក សូមបួងសួង(ស៊ែរ) យកលាភទាំងអស់គ្នា !!!
អ្នកដែលកើតឆ្នាំទាំង៥ខាងក្រោមនេះអាចនិយាយបានថាជាមនុស្សដែលមានលាភសំណាងហើយក្នុងមួយជីវិតរបស់អ្នក។ ថ្វីត្បិតតែកាលនៅក្មេងអ្នករៀងលំបាករកលុយបន្តិចមែន តែដល់ពេលចាស់ទៅបែរជាមានលុយដ៏ច្រើនមហាសាលទៅវិញ។ ឆ្នាំទាំងអស់ដែលមានការកែប្រែខ្សែជីវិត ពីសំណាងអាក្រក់ទៅជាល្អក្រោយពេលបញ្ចប់ពិធីចូលឆ្នាំថ្មី ឆ្នាំចិន ខាងមុខនេះ រួមមាន ឆ្នាំជូត , ឆ្នាំឆ្លូវ , ឆ្នាំមមី , ឆ្នាំរកា និង ឆ្នាំកុរ ។ សូមរីករាយជាមួយសំណាង និងជោគជតារាសីនៃឆ្នាំទាំង ៥ដូចខាងក្រោមនេះ ៖ – ឆ្នាំជូត ៖ ក្នុងឆ្នាំថ្មីនេះ សម្រាប់មនុស្សដែលកើតឆ្នាំជូត ដែលមានតំណាងដោយសត្វកណ្តុរមាស នឹងជួបសំណាងធំ ដោយរាសីស្ថិតនៅលើកំពូលភ្នំមាស ដែលអាចកែប្រែជោគវាសនាអាក្រក់កាលពីឆ្នាំចាស់ ឱ្យក្លាយមកជាល្អប្រសើរ ។ នៅក្នុងឆ្នាំថ្មីនេះ ទោះជាប្រកបការងារអ្វីរមែងបានជួបលាភធំ ហើយបើចំពោះស្ត្រីនឹងជួបលាភរស់ចូលមកជិតខ្លួនថែមទៀតផង ។ – ឆ្នាំឆ្លូវ ៖ ជាឆ្នាំដែលមានរូបសត្វគោមាសធ្វើជាតំណាងក្នុងចំណោមសត្វទាំង12 សម្រាប់ជោគជតារាសីក្នុងឆ្នាំរកា (ឆ្នាំប្រពៃណីជនជាតិចិន) នេះ នឹងលេចឡើងត្រដែតត្រឌឹម ជួបព្រេងសំណាងល្អជាងឆ្នាំចាស់។ នៅក្នុងឆ្នាំរកានេះ ទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយ ក៏តែងទទួលបានជោគជ័យ ដ្បិតមានក្រុមមនុស្សល្អៗនៅឈរចាំជួយយិតយោងជានិច្ច ។ដោយឡែកសម្រាប់អ្នកជាមន្ត្រីរាជការវិញ នឹងបានឡើងបុណ្យស័ក្ដិយស ដោយសារមានអ្នកមានអំណាចនៅឈរចាំជួយយិតយោងសណ្តោង និងជម្រុញពីក្រោយខ្នង។ – […]
បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ
ជោគជតារាសីនៃរប្រុសស្រីកើតឆ្នាំទាំង៧នេះពិតជាអ្នកមានលាភមានសំណាងពិសេសមែននៅរង្វង់បីថ្ងៃនេះ គ្រូហុងស៊ុយចិនសែបានទស្សន៍ទាយថា នៅកំលុងបីថ្ងៃនេះ មហាឆ្នាំម្សាញ់ ច រកា កុរ មមែ ជូត ខាល ផុតទុក្ខអស់ភ័យ ជួបតែរឿងល្អៗចូលមកក្នុងជីវិតមានលាភមានសំណាងលុយធំហូរចូលដូចទឹកបាក់ទំនប់ ការងារជួញដូរ និងការងាររកទទួលទានកាក់កបកាន់តែខ្លាំង ឯការងារតាមស្ថាប័ន ក្រុមហ៊ុនជោគជ័យកាន់តែត្រចះត្រចង់ ។ សូមបញ្ជូនសារបួងសួងសុំលាភសំណាងឥឡូវនេះ ។ ឆ្នាំម្សាញ់៖ ស្តេចពស់ នៅរង្វង់បីថ្ងៃនេះលោកអ្នកមានរាសីឡើងខ្ពស់ត្រដែត ង៉ូវហេងល្អមានលាភមានសំណាងធំសម្បូរលុយចាយហូរហៀរការងារជោគជ័យ ។ អ្នកកើតឆ្នាំនេះជាមនុស្សមានឫទ្ធិអំណាចឧត្តមប្រពៃណាស់ មានទ្រព្យជាប់តាមប្រាណប្រចាំជីវិត ពណ៌នាំសំណាងទឹកក្រូច លេខនាំលាភ២៥៨ មាសប្រាក់ហូរចូលជានិច្ច ឆ្នាំច៖ ស្តេចសុនខនាំលាភ បីថ្ងៃនេះលោកអ្នកសម្បូរលុយចាយហូរហៀរ ង៉ូវហេងឡើងខ្លាំងទាញលាភទម្លាក់លុយចូលមករាល់ថ្ងៃ ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់មានភ័ព្វល្អ មានបញ្ញាច្រើនចម្រើនដោយទ្រព្យសម្បត្តិតាំងពីកំណើតមក ។ ពណ៌នាំសំណាង លឿង ក្រហម ប្រផេះ លេខនាំហេង ១៧៩ ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាជានិច្ច ។ ឆ្នាំរកា៖ មាន់មាសមានសំណាង កំលុងបីថ្ងៃនេះលោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមក ង៉ូវហេងឡើងខ្លាំង ។ អ្នកកើតឆ្នាំនេះជាអ្នកមានទ្រព្យមហាសាលនិងមានបញ្ញាច្រើនប្រសប់ក្នុងការរកលុយ […]
គួរដឹង! ចូលឆ្នាំខ្មែរខាងមុខឆ្នាំទាំង៥រាសីស្រុតចុះខ្លាំងត្រូវប្រយ័ត្នដាច់ខាត
បាំងតែមួយខែទៀត ដល់រដូវកាលបុណ្យចូលឆ្នាំខ្មែរហើយ ពលរដ្ឋខ្មែរគ្រប់រូបក៏បានត្រៀមចិត្តត្រៀមកាយសប្បាយនឹងបុណ្យប្រពៃណីដ៏ធំមួយនេះបណ្ដើរៗហើយដែរ មានតាំងពីការរៀបចំតុបតែងផ្ទះ និងត្រៀមប្រាក់កាក់មួយចំនួនដើម្បីរៀបចំពិធីជួបជុំញាតិមិត្តព្រៀងលានទាំងឡាយ ។ ជាមួយគ្នានេះចង់មិនចង់ អ្នកមានជំនឿចង់ដឹងអំពីឆ្នាំរបស់ខ្លួនថាតើរាសីឡើង ឬចុះ ឆុង ឬហេងៗក៏គួរដឹងខ្លះៗដែរ ។ តាមការបកស្រាយដោយបណ្ឌិតហោរាចារ្យមួយរូបបានឲ្យដឹងថា អ្នកមានជំនឿលើឆ្នាំឆុង គឺឆ្នាំទាំង៥នេះឆុងខ្លាំងជាមួយនឹងឆ្នាំខាល ទេវតាឆ្នាំថ្មីនេះ ហើយឆ្នាំដែលឆុងនឹងឆ្នាំខាល ២០២២នេះមានដូចជា ឆ្នាំខាល ឆុងខ្លាំងជាងគេ ឆុង១០០ភាគរយ, ឆ្នាំរោង ជាឆ្នាំជាន់ ឆុងខ្លាំង ឆុង៨០ភាគរយ, ឆ្នាំមមី ឆុងខ្លាំងគួរសម ឆុង៦៥ភាគរយ, ឆ្នាំវក មិនល្អ ឆុង៤៥ភាគរយ និងកុរ ក៏មិនសូវល្អដែរឆុង២០ភាគរយ ។ លោកហោរាចារ្យបានបញ្ជាក់ថា សម្រាប់ឆ្នាំខាលនេះជាឆ្នាំកាចសាហាវ ជាសត្វមានឥទ្ធិពលធំ ទទួលថាមពលខ្លាំងពីភ្លើង ដូច្នេះត្រូវប្រយ័ត្នបំផុតចំពោះគ្រប់សកម្មភាពដែលពាក់ព័ន្ធនឹងភ្លើងជាដាច់ខាត បើមិនចង់ជួបគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ពិសេសគឺឆ្នាំ ទាំង៥ខាងលើនេះតែម្ដង ដែលត្រូវមានការប្រុងប្រយ័ត្នខ្លាំងបំផុត ៕