សង្គម

ចាប់ពីទី២៩ ខែមីនាដល់ថ្ងៃទី៤ តំបន់ទាំងនេះអាចមានភ្លៀងពីពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖ * ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។ * ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ តំបន់ទំនាបកណ្តាល *សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C * សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C * អាចមានភ្លៀងធ្លា​ ក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លា ក់ក្នុងបរិមាណបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ […]

សង្គម

មកដឹងពីក្បួននិង ទម្លាប់ដែលអ្នកពូកែសន្សំលុយតែងតែងធ្វើ

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាការចេះសន្សំលុយគឺជារឿងចាំបាច់សម្រាប់ការរស់នៅ។ ក៏ប៉ុន្តែមានមនុស្សមួយចំនួននៅមិនទាន់ចេះពីរបៀបសន្សំលុយនៅឡើយ ហើយមានមនុស្ស​មួយចំនួនទៀតមិនសូម្បីតែគិតខ្វល់ពីរឿងសន្សំលុយទាល់តែសោះ។ សូមឈប់បណ្ដោយពេលវេលាទៀតទៅអ្នកត្រូវតែចេះរៀបចំលុយកាក់របស់អ្នកឱ្យបានល្អ ហើយទាំងនេះជាទម្លាប់ទាំង៧របស់អ្នកពូកែសន្សំលុយដែលអ្នកត្រូវតែដឹង៖ ១. ចាប់ផ្ដើមពីតូច មិនមែនទាល់តែអ្នកមានចំណូលច្រើនទើបអ្នកអាចដកលុយមកសន្សំនោះទេ ប៉ុន្តែអ្នកត្រូវសន្សំគ្រប់ពេលបើទោះបីជាអ្នកមានចំណូលតិចក្ដីអ្នកត្រូវតែមានទម្លាប់សន្សំលុយ។ ឧទាហរណ៍ថាអ្នកមានលុយតែ១ម៉ឺនរៀល យ៉ាងហោចណាស់ក៏អ្នកត្រូវដក១ពាន់រៀលទុកសន្សំដែរ។ ២. ដឹងពីចំណូលប្រចាំខែ អ្នកត្រូវតែដឹងពីចំណូលប្រចាំខែរបស់អ្នក ព្រោះថាវាចាំបាច់ណាស់ក្នុងការរៀបចំគម្រោងចំណាយឱ្យបានត្រឹមត្រូវនិងធ្វើការសន្សំឱ្យបានទៀងទាត់។ ប្រសិនបើអ្នកមានចំណូល ៣០០ដុល្លារ ក្នុងមួយខែអ្នកអាចដក១០០ដុល្លារសម្រាប់សន្សំ និងទុក២០០ដុល្លារទៀតសម្រាប់ការចំណាយចាំបាច់ជាប្រចាំ។ ៣. ធ្វើការសន្សំដោយស្វ័យប្រវត្តិ វាជាការដាក់សន្សំជាប្រចាំនិងទៀងទាត់មានន័យថាប្រសិនបើអ្នកសន្សំ​ ១០០ដុល្លារ ក្នុងមួយខែអ្នកត្រូវតែធ្វើវាជារៀងរាល់ខែ។ មួយវិញទៀតអ្នកអាចប្រើសេវាកម្មធនាគារដែលអាចកាត់លុយរបស់អ្នកពីក្នុងប្រាក់ខែដាក់ចូលទៅក្នុងគណនីសន្សំរបស់អ្នកជារៀងរាល់ខែ ធ្វើបែបនេះវាមានភាពងាយស្រួលហើយក៏ទៀងទាត់ផងដែរ។ ៤. សន្សំលុយត្រៀមសម្រាប់ចំណាយយ៉ាងតិចពី៣-៦ខែ មានន័យថាអ្នកត្រូវមានកញ្ចប់លុយត្រៀមសម្រាប់ការចំណាយប្រចាំខែឱ្យបានយ៉ាងតិច៣ទៅ៦ខែ ដែលកញ្ចប់លុយនេះបានមកពីការសន្សំជាប្រចាំរបស់អ្នក។ ឧទាហរណ៍ថាអ្នកត្រូវចំណាយ២០០ដុល្លារជារៀងរាល់ខែហេតុនេះអ្នកត្រូវសន្សំឱ្យបាន៦០០ទៅ១២០០ដុល្លារ សម្រាប់ត្រៀម។ ធ្វើបែបនេះដើម្បីបង្ការពេលណាអ្នកមិនមានចំណូល ឬដូចជាពេលអ្នកត្រូវផ្អាកការងារឬអ្នកឈឺ អ្នកក៏នៅតែមានលុយសម្រាប់ការចាយវាយប្រចាំថ្ងៃ។ ៥. រស់នៅសាមញ្ញ មិនថាអ្នកមានចំណូលតិចឬច្រើន ក៏អ្នកត្រូវរស់នៅសាមញ្ញសមរម្យកុំឡូយឆាយកុំចាយខ្ជះខ្ជាយ។ វាមិនមែនមានន័យថាអ្នកមានលុយសម្រាប់ចាយអ្នកត្រូវតែចាយនោះទេ អ្នកត្រូវរក្សាការចំណាយឱ្យទាបជាងចំណូលរបស់អ្នក ។ ៦. យល់ច្បាស់ពីពាក្យថា «ចង់បាន» និង «ត្រូវការ» របស់ខ្លះយើងគ្រាន់តែចង់បានប៉ុន្តែវាមិនចាំបាច់នោះទេ ហើយរបស់ខ្លះទៀតយើងត្រូវការព្រោះវាចាំបាច់នៅក្នុងការរស់នៅ។ កុំច្រឡំថា ខោអាវថ្មីៗ ទូរស័ព្ទដៃម៉ាកថ្មី ស្បែកជើងម៉ាកថ្មី ជាតម្រូវការខ្វះមិនបានអី វាមិនមែនទេ។ […]