Daily TH

Just another WordPress site

Month: November 2021

​លេខ​ល្អ​ថ្ងៃ​ល្អ​នាំ​មហាសំណាង​ដ​ល់​​ឆ្នាំ​​ទាំង​8ហេងហេង

យោង​តាម​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បី​បំផុត​បាន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​ស្អែក ​នេះ អ្នក​កើត​ឆ្នាំ មមី វក ច ឆ្លូវ មមែ ជូត រកា ម្សាញ់ លេខ​នាំ​លាភ​សំណាង 835​និង​888 មាន​ដួង​រាសី​ខ្ពស់​ខ្លាំង​ណាស់ លាភ​ធំ លុយ​ចូល​ជុំ​ទិស ។ បើ​លោក​អ្នកមាន​ភ័ព្វ​មិនល្អ​ពី​មុន​មក​គ្រាន់តែ​ចូល​មក​ដល់​ថ្ងៃនេះ​ភ្លាម​លោក​អ្នកមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​កម្ចាត់​ទុក្ខ​កង្វល់ ជម្រះ​គ្រោះកាច​ចង្រៃ​ទាំងឡាយ​ចេញពី​ជីវិត​ឱ្យ​អន្តរ​ធា​ន​ទៅ​ហោង ហើយ​នាំ​មក​តែ​លាភ​សំណាង លុយ​ធំ​ចូល​មក​ទាំង​៩​ទិស និង​មាន​ដំណឹង​ល្អ​ៗ​ចូល​មក​ដំណាលគ្នា ។ តាម​ជើង​លេខ​បាន​បញ្ជាក់​ថា នៅ​ក្នុង​មង្គល​នេះ​ដែរ​លោក​អ្នកមាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ​ធ្វើ​ឱ្យ​ជួប​ការ​ហត់នឿយ​នឹង​ការ​ប្រមូល​ទុកដាក់​ទ្រព្យសម្បត្តិ មាស ប្រាក់​លើស​ពេល​ណា​ៗ​ទាំងអស់ និង​ទទួល​បានទ្រព្យរ​ស់គឺ​មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ចូល​មក​ជួយ​ជ្រោ​មជ្រែង​ក្នុង​កិច្ចការ​រហូត​សម្រេចប្រយោជន៍​ធំធេង រួម​នឹង​មានរឿង​ល្អ​ៗ​ចូល​មក​ដំ​ណា​លគ្នា​ផង​ដែរ ។ លើស​ពី​នេះ​ទៀត​លោក​អ្នក​នឹង​ទទួល​បាន​កំណប់ទ្រព្យ​ពិសេស​ណាមួយ​ដែល​តែងតែ​ប៉ងប្រាថ្នា​ជា​យូរ​មក​ហើយ គឺ​លាភ​ធំ លុយ​ធំ​ចូល​មក​ពេញ​ៗ​ដៃ ណែន​ៗ​ហោប៉ៅ​លែង​ខ្វះ​ចាយ ឯ​បំណងប្រាថ្នា​របស់​លោក​អ្នក​ទាំង​អម្បាលម៉ាន​ក៏​នឹង​បាន​សម្រេច​ទាំងអស់​នៅ​ពេល​នេះ​។ សូម​លោក​អ្នក​ស៊ែរ​យក​ង៉ូ​វ​ហេង យក​លាភ​សំណាង​ឥឡូវនេះ អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ។…

ឆុតណាស់​លាភធំនឹងបោលចូលភ្លាមបើឆ្នាំ​មហាសំណាង​​ស៊ែរ​ចេញឥឡូវនេះ

ឮ​សំឡេង​ល្បី​ខ្ទរ​ថា​លាភ​ធំ​ចូល​ពេញ​មួយ​រាត្រី​និង​បន្ត​រហូត​ដល់​ព្រឹកស្អែកថែម​ទៀត ហើយ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ខ្សែជីវិត​ថ្មី​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ប្រញាប់​ស៊ែរ​ចេញ​ឥឡូវនេះ​ភ្លាម អ្វី​ៗ​នឹង​សម្រេច​ដូច​ក្តី​បំណង ។ មុន​នេះ​បន្តិច​ក្រុមការងារ​ទើប​ទទួល​បាន​តម្រា​ហុងស៊ុយ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា គិត​ត្រឹម​ម៉ោង​នេះ​ក្នុង​ថ្ងៃ​ទី​១៧ ខែសីហា​និង​បន្ត​រហូត​ដល់​ព្រឹក​ស្អែក​នេះ កំពូល​ឆ្នាំ​មហា​សំណាង​ទាំង​៥ ថោះ ម្សាញ់ ជូត មមែ រោង ដែល​ធ្លាប់តែ​ត្រូវ​បាន​អ្នកខ្លះ​មើលងាយ មើល​ថោក តែ​ពេល​នេះ​ឆ្នាំ​ជ័យ​ទាំង​៥​នឹង​ធ្វើ​ឱ្យ​អ្នក​ទាំងនោះ​ភ្លឺភ្នែក កោតសរសើរ​ស្ញប់ស្ញែង និង​លាន់មាត់​ថា អស្ចារ្យ​មែន ម៉េច​ក៏​ផ្លាស់​ប្តូរ​ជីវភាព​លឿន​ម្ល៉េះ មាន​លាភ​សំណាង សម្បូរ​ទ្រព្យធន​ដ៏​មហាសាល រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ មាន​លុយ​វាល់​លាន​ក្នុង​កណ្តាប់ដៃ​លើក​ជីវភាព​គ្រួសារ លើក​សិរី​សួស្តី​រស់នៅ​ដ៏​មាន​សុភមង្គល ។ សូម​លោក​អ្នក​ចូល​មើល​លេខ​ហុងស៊ុយ​ហើយ​សរសេរ​ខំ​មិន​ថា​សាធុ សាធុ សាធុ និង​ស៊ែរ​បួងសួង​ឥឡូវនេះ​ភ្លាម អ្វី​ៗ​នឹង​សម្រេច​បាន​ដូច​ក្តី​ប្រាថ្នា ។ ឆ្នាំ ថោះ ខមិន $៥៩៥ គិត​ត្រឹម​ម៉ោង​នេះ​ទៅ​រហូត​ដល់​ព្រឹកស្អែក លោក​អ្នក​សម្បូរ​លុយ​ចាយ មាន​យីអ៊ុន​លើករាសី​ឡើង​ខ្លាំង ផុត​គ្រោះ​ស៊យ​អស់​គ្មាន​សល់…

កូនខ្មែរគួរដឹង! នេះហើយសារធាតុសំខាន់ៗ ដែលដូនតាខ្មែរយកផ្សំធ្វើបាយអ សាងសង់ប្រាសាទឥដ្ឋ ឲ្យឈរជាប់បានរាប់ពាន់ឆ្នាំ

កំបោរបាយអមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះបានបំពេញផ្សារភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។ បច្ចុប្បន្ន ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់។ កូនខ្មែរជំនាន់នេះ ក៏នៅតែចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។ ជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២០ឆ្នាំហើយ អ្នកស្រី សៀង ម៉ាលីណែត អាយុ៣៧ឆ្នាំ ជាអ្នកភូមិឪឡោក ស្រុកប្រាសាទបាគង គឺជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀតដែលចេះជំនាញធ្វើ និងលាយបាយអនេះ។ អ្នកស្រី ម៉ាលីណែត ចេះជំនាញផ្សំធាតុ និងលាយបាយអពីជីតារបស់គាត់ និងការបណ្តុះបណ្តាលពីអាជ្ញាធរជាតិអប្សរា។ អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងលាយបាយអតាមរូបមន្តបុរាណខ្មែរនេះខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀនជំនាញនេះទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរិ៍ដំណែលដ៏វិសេសមួយនេះ។ សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបានបច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា កំបោរធ្វើពីសំបកលៀស កម្ទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត ធ្យូង…

ប្រសិនបើការឆ្លងជំងឺនេះនៅតែបន្ត កម្ពុជានឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤

នាថ្ងៃទី០១​ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងពីធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១​ សម្រាប់កុមារអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ដល់នូវសុឆន្ទៈសម្រាប់បងប្អូនប្រជាជនខ្មែរគ្រប់រូបថា បើជំងឺកូវីដ-១៩នៅតែបន្តរីករាលដាល យើងនៅបន្តចាក់ដូសទី៤បន្ថែមទៀត បើទោះជាត្រូវកាត់បន្ថយការចំណាយពីស្ថាបនពាក់ព័ន្ធយ៉ាងណាក្ដី។ សបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានខ្វល់ខ្វាយខ្លាំងណាស់ពីសុខទុក្ខរបស់ប្រជាជនគ្រប់រូបទាំងនៅក្រុងនិងជនបទ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវធ្វេសប្រហែសពីជំងឺដ៏កាចសាហាវនេះដែរ ហើយក៏មិនគួរខ្លាចជ្រុលពេកដែរ។ ដើម្បីរួមចំណែកក្នុងកសាងសេដ្ឋកិច្ចជាតិឡើងវិញ យើងត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និង តម្រា ៣ការពារ…

ស្វាយ​ជាង​ ២២ ​ម៉ឺន​តោន ​ត្រូវបាន​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ស្វាយស្រស់ និង​ផលិតផល​ពី​ផ្លែស្វាយ​ទៅ​ទីផ្សារ​អន្តរជាតិ​ជាង ២២ ​ម៉ឺន​តោន​ក្នុង​រយៈពេល​ ១០ ​ខែ ឆ្នាំ ​២០២១ ខណៈ​ទីផ្សារ​ប្រទេស​វៀតណាម​បាន​ស្រូបយក​ជាង ១៧,៥ ​ម៉ឺន​តោន​។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​នៃ​ក្រសួងកសិកម្ម​បាន​ឱ្យ​ដឹងថា ចាប់ពី​ខែមករា ដល់​តុលា ឆ្នាំ​ ២០២១ ការនាំចេញ​ផ្លែស្វាយ​ស្រស់ តំណាប់​ស្វាយ និង​ទឹក​ស៊ីរ៉ូស្វាយ​មាន​ចំនួន​សរុប ២២២ ២០០,១២ ​តោន ក្នុងនោះ​ការនាំ​ចេញទៅ​វៀតណាម ១៧៥ ៣២៤,៤៨ ​តោន​។ បើតាម​ទិន្នន័យ​ខាងលើ​នៅក្នុង​រយៈពេល​នេះ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​មាន​ចំនួន ២០២ ១៤១,៨១ តោន​កើនឡើង ១៥៧,៨៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដោយ​ប្រទេស​វៀតណាម​ទទួល​ទិញ ១៧៤ ៧៦៥,១៨…

បានជិះវិញហើយ! ប្រកាសដាក់ឲ្យ ដំណើរការឡានក្រុង សាធារណ:​វិញ

រាជធានីភ្នំពេញ៖ នា​ព្រឹក ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅក្នុង​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​អ្នកមាន​អាយុ ៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនាការ​ចាក់​សម្រាប់​កុមារ មាន​អាយុ​៥​ឆ្នាំកាលពីព្រឹកមិញនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជណាចក្រកម្ពុជា បាន​ថ្លែង​មានប្រសាសន៍ដោយបានដាក់ឲ្យដំណើរការ ​ឡានក្រុងសាធារណ:​សម្រាប់​ដឹក​អ្នកដំណើរ​ឡើង​វិញ បន្ទាប់ពីបានអាក់ខានមួយរយ:ធំ ដោយសារតែជំងឺកូវីដ១៩។ សូមរំលឹកផងដែលថា មធ្យោបាយដឹកអ្នកដំណើរសាធារណ:ដែលនៅក្នុងនោះរួមមានទាំងឡានក្រុង និងកាណូត កាលពីពេលកន្លងទៅ ត្រូវបានសាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការ ចាប់តាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ប្រភពអត្ថបទ៖ ខ្មែរឡូត

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិស្សប្រើបណ្ណចាក់វ៉ាក់សាំងថតចម្លង ជំនួសបណ្ណដើម ដើម្បីដាក់តាមខ្លួន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ប្រើបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលថតចម្លងជំនួសបណ្ណដើម ដាក់តាមខ្លួន ដើម្បីចៀសវាងការខូចខាត ឬបាត់បង់ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ បន្ទាប់ពីបានពិនិត្យឃើញសិស្សានុសិស្សនៅទូទាំងប្រទេសតម្រូវឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងពេលពួកគេចូលរៀន ក្រោយសាលាត្រូវបានបើកទ្វារឡើងវិញនៅទូទាំងប្រទេសនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។ ការដាក់បណ្ណចាក់វ៉ាក់សាំងតាមខ្លួនរបស់សិស្សានុសិស្សនេះ បានធ្វើឱ្យសម្តេចតេជោ ព្រួយបារម្ភពីការខូចខាត និងបាត់បង់បណ្ណចាក់វ៉ាក់សាំង ព្រោះក្មេងៗមិនចេះថែទាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅថ្ងៃទី០២ ខែវិច្ឆិកា នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំគិតថា បើយើងអនុញ្ញាតឱ្យប្រើច្បាប់ដើមសម្រាប់ ការពាក់បង្ហាញបែបនេះ បណ្ណចាក់វ៉ាក់សាំងរបស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀតកុមារា កុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀង ក៏អាចនឹងជួបការលំបាក។ ក្នុងន័យនេះ ខ្ញុំស្នើសុំឱ្យមានការពិចារណាបន្ទាប់ពីនេះទៅ…

ដោយសារតែកត្តានេះ កម្ពុជានឹងចុះត្រជាក់ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិការហូតដល់…

បើយោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជានៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សីតុណ្ណភាពនឹងចុះត្រជាក់ខុសពីធម្មតារយៈពេល ១ សប្ដាហ៍ពេញតែម្ដង។ ដោយបញ្ហានេះ គឺដោយសារប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលជាបន្ដបន្ទាប់រួមមាន៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ទទួលរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិន។ -នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វីក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ -ហើយចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា នឹងទទួលរងឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរមាធ្លាក់ចុះបន្ដិច ក្នុងរង្វង់ ២០-២២ អង្សា រួមជាមួយខ្យល់ត្រជាក់បក់មកពីទិសឦសានផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាស្ថានភាពបែបនេះ ក៏បានធ្វើឲ្យ បណ្ដាខេត្ដនៅតំបន់ទំនាបកណ្ដាលអាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពិខ្សោយ ទៅមធ្យម ក្នុងនោះបណ្ដារាជធានីខេត្ដនៅភាពខាងក្រោមនិងបណ្ដាខេត្ដមានព្រំដែនជាប់ប្រទេសវៀតណាម អាចនឹងមានភ្លៀងលាយឡំផ្គរ រន្ទះ ក្នុងកម្រិតពីតិចទៅបង្គួរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះបណ្ដាខេត្ដនៅជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន អាចនឹងមានភ្លៀវធ្លាក់តិចតួច។ ដោយឡែកតំបន់មាត់សមុទ្យវិញ ក៏អាចនឹងមានភ្លៀវក្នុងកម្រិតពីខ្សោយទៅបង្គួរដែរ៕

សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលឃើញកុមារបានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សម្តេចមានមោទនភាពដែលបានឃើញកុមារ ចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈហ្វេសបុក នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបកុមារម្នាក់ ដោយលើកឡើងថា «ទោះជារូបភាពមួយសន្លឹកនេះ ខ្ញុំមិនដឹងថានៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្តេចបានបន្តថា ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។ សម្តេចបានជូនពរចៅៗប្រកបដោយសេចក្តីសុខសេចក្តីចំរើន និងរៀនសូត្របានល្អ។ បើតាមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដែលចូល Comment នៅលើហ្វេសបុករបស់សម្តេចបានបញ្ជាក់ថា កុមារដែលសម្តេចបានបង្ហោះនេះ មានឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាជ័យ…

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារដែលមានអាយុ៥ឆ្នាំ

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ (សុីណូវ៉ាក់) ដូសទី១ ជូនដល់កុមារអាយុ ៥ឆ្នាំ ដែលរស់នៅតាមក្រុង ស្រុកក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ ដំណើរការចាក់នឹងចាប់ផ្តើមពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១១:៣០ថ្ងៃត្រង់ និងរសៀលម៉ោង១៤:០០ ដល់ម៉ោង ១៦:៣០នាទី។ ដោយឡែកគម្លាតនៃការចាក់ដូសទី២ នឹងត្រូវធ្វើឡើងរយៈពេល២៨ថ្ងៃ ក្រោយចាក់ដូសទី១។ គួរបញ្ជាក់ផងដែរថា ទីតាំងចាក់វ៉ាក់សាំង មាននៅក្រុងសៀមរាប ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរធំ ស្រុកបន្ទាយស្រី ស្រុកអង្គរជុំ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកសូទ្រនិគម ស្រុកស្វាយលើ និងស្រុកវ៉ារិន៕

error: Content is protected !!