Daily TH

Just another WordPress site

Month: February 2021

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៦ នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ទាំង២៦នាក់នេះមានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរម្នាក់។ ក្នុងចំណោមអ្នកជំងឺទាំង២៦នាក់នេះ មាន៥នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង២១នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៨៧នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ សម្រាប់អ្នកជំងឺចំនួន០២នាក់ ដែលក្រុមការងារកំពុងរុករកបន្ថែមទៀត ដើម្បីយកមកដាក់សម្រាកព្យាបាល (បើបូកបញ្ចូលទៅក្នុងចំនួនសរុបគឺ២៨៩នាក់ កំពុងសម្រាកព្យាបាល)៕ ប្រភពអត្ថបទ Fresh…

កូនខ្មែរគួរស្គាល់! វត្តអារាមមួយក្បែរជើងភ្នំបូកគោ ត្រដឹមត្រដែតក្រៃលែង ស្អាតបំផុត

កន្លងទៅប្រិយមិត្តប្រហែលជាធ្លាប់ធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តកំពត ពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយគេកម្រមើលរំលងណាស់ ។ យ៉ាងណាមិញនៅជើងភ្នំបូកគោ មានទីអារាមមួយសរសេរអក្សរធំៗនៅខ្លោងទ្វារថា «វេស្សវណ្ណស្ស គទាវុធំ» ជាក់ជាមិនខាន ប៉ុន្តែកម្រមានអ្នកណាចាប់អារម្មណ៍ចង់ចូលទស្សនាណាស់ ។ ថ្មីៗនេះស្រាប់តែមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ Keo Chan Kimheng បានបង្ហាញទិដ្ឋភាពជាច្រើនសន្លឹកនៅក្នុងបរិវេណនៃទីអារាមមួយនេះ ពិតជាស្អាតស្កឹមស្កៃ មានប្រាង្គប្រកបដោយក្បូរក្បាច់យ៉ាងល្អឯក ប្រៀបដូចជានៅក្នុងសុបិនមួយ ប៉ុន្តែវាជាការពិត ។ ទិដ្ឋភាពនៅទីនោះបានបង្ហាញអំពីភាពអស្ចារ្យនៃស្ថាបត្យកម្ម ជាសំណង់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ហ៊ុមព័ទ្ធដោយរបងជាសត្វនាគរាជដ៏មានមហិទ្ធរិទ្ធិអស្ចារ្យ ។ គេមិនច្បាស់ថាទីអារាមមួយនេះ មានប្រវត្តិរឿងរ៉ាវយ៉ាងណានោះទេ តែដឹងត្រឹមថាពិតជាស្អាតខ្លាំងស្ទើរតែមិនគួរ​ឱ្យជឿនឹងភ្នែក ៕ ចង់ដឹងស្អាតអស្ចារ្យយ៉ាងណានោះសូមទស្សនាទិដ្ឋភាពដូចខាងក្រោមនេះ ៖

ស្ងាត់ៗ ស្តេច​ប្រដាល់ ប៊ូ​ខាវ បញ្ចេញ​រូបថត​ដ៏​ស្វ៊ី​តៗ ជាមួយ​ស្រី​ស្អាត​ម្នាក់

និយាយ​ដល់​ឈ្មោះ​ស្តេច​ប្រដាល់​ថៃ នោះ​ប្រិយមិត្ត ជាពិសេស​អ្នក​ស្នេហា​វិស័យ​ប្រដាល់ ប្រាកដ​ណាស់​បាន​ស្គាល់​ច្បាស់​ហើយ ពី​កីឡាករ ប៊ូ​ខាវ (Buakaw)​។ មែនហើយ កីឡាករ​មកពី​ខេត្ត​សុរិន្ទ រូបនេះ ត្រូវបាន​គេ​ផ្តល់​រហ្សនាម​ស្តេច​ប្រដាល់​មិន​ខុស​នោះទេ ព្រោះថា​កីឡាករ​រូបនេះ​មាន​កាយសម្បទា​អំណោយទាន​ពី​ធម្មជាតិ​ដ៏​រឹងមាំ ដែល​ធ្វើ​ឲ្យ​រូបគេ​ឡើង​ប្រកួត​ម្តងៗ កម្រ​នូវ​ពាក្យ​ថា​ចាញ់​ណាស់ មិន​ថា​ប្រឈមមុខ​ជាមួយ​កីឡាករ​ជើង​ខ្លាំងៗ​នៅក្នុង​ស្រុកថៃ ឬ អន្តរជាតិ​នោះទេ​។​ ​ប៊ូ ខាវ គឺជា​កីឡាករ​មួយរូប ស្ថិតនៅក្នុង​បេះដូង​ប្រជាជន​ថៃ និង​ជា​កីឡាករ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​ទូទាំង​អាស៊ី​ផងដែរ​។ បើ​របាយការណ៍​បាន​ឲ្យ​ដឹងថា Buakaw បានឈ្នះ​ជើងឯក​លេខ​១ ៤ ឆ្នាំ ដែល​ក្នុងនោះ​នៅ​ឆ្នាំ (២០១២, ២០១៥, ២០១៦ និង ២០១៧) និង​ក៏​ត្រូវបាន​ចុះបញ្ជី​ជា​កីឡាករ​ម្នាក់ ក្នុងចំណោម​អត្ត​ព​លិ​ក​ដែលមាន​ប្រជាប្រិយ​បំផុត ៣ រូប ក្នុង​រយៈពេល ១០ ឆ្នាំ…

ក្តៅៗ បិទមន្ទីរពេទ្យឯកជនមួយកន្លែងបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកកើតកូវីដ-១៩ ម្នាក់ ធ្លាប់ទៅទីនោះ

នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតមួយស្ដីពី ការផ្អាកជាបណ្តោះអាសន្ន មន្ទីរពេទ្យឯកជន ថៃខាង ស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ មូលហេតុដែលនាំឱ្យមានការបិទទីតាំងខាងលើ គឺដោយសារក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិនឈ្មោះ FENG JIAN MING អាយុ ២៩ ឆ្នាំ ដែលធ្លាប់បានទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន ថៃខាង ហើយលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ ។ ដូច្នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យមន្ទីរពេទ្យឯកជន ថៃខាង ផ្អាកជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាត ឱ្យមានអ្នកជំងឺថ្មីចូលពិនិត្យព្យាបាល…

ស្រ្តីមេម៉ាយម្នាក់ ដើរទិញគល់ត្នោតយកទៅផ្ទះជាច្រើនកំណាត់ សង្ស័យពេកក៏ទៅពិនិត្យមើលស្រាប់តែឃើញសុទ្ធតែ…

ប្រទេសថៃ៖ កាលពីពេលកន្លងទៅនេះ មានស្រ្តីមេម៉ាយម្នាក់ បន្ទាប់ពីប្តីគាត់បានចែកឋានទៅចោល គាត់ត្រូវដែលរ៉ាប់រងយ៉ាងច្រើនក្នុងគ្រួសារ របស់គាត់ ដោយគាត់ត្រូវ រកសីុចិព្ចាឹមកូនៗនៅតូចៗទំាងពីរដែលជាបន្ទុកគ្រួសាររបស់គាត់។អ្វីដែលចំឡែកអ្នកក្នុងភូមិចេះតែឆ្ងល់នឹងស្រ្តីមេម៉ាយម្នាក់នេះ ដោយគាត់គឺចេះតែដើរទិញគល់ត្នោតជាច្រើន កំណាត់ ហើយយកទៅរក្សាទុកក្នុងផ្ទះរបស់គាត់ ដោយអ្នកភូមិទាំងអស់គ្នាមិនដឹងថាគាត់ួកវាក្នុងគោលបំណងអ្វីនោះឡើយ។ ដោយតែមានអ្នកភូមិជាច្រើនចេះតែមានភាពចង់ដឹង និងចង់ឃើញរបស់អ្នកស្រុក ពពួកគេក៏បានបើកមើល នៅក្នុងគល់តោ្នតទំាងអស់នោះមានសុទ្ធតែ ដង្កូវដួង បានបង្ករអោយមានភាពភ្ញាក់ផ្អើលទូលទំាងភូមិមកចោមរោមមើល រហូតដល់ថ្នាក់បណ្តាលសារពត៏មានក្នុងប្រទេសថៃចុះផ្សាយព្រោងព្រាយ។ ហេតុការណ៏នេះកើតក្នុងផ្លូវទី៥ តំបន់រោង ស្រុកក្រៈសេស៊ីន ខេត្តសុងខ្លា។ គាត់ក៏បានបង្កាត់បង្ហាញទៅដល់អ្នកស្រុកដែលមានបំណង ចង់ចញ្ចឹម ដង្កូវដួងនេះ ព្រោះ វាងាយស្រួលចព្ចាឹម និងទទួលបានប្រាក់កំរៃច្រើនគួរសមនិងអាចអោយពួកគាត់ផ្គត់ផ្គង់គ្រួសារ ប្រសើរជាងធ្វើចំនាកស្រុក៕

ពិតទេ? វៀតណាម ប្រកាសរកឃើញវីរុសបំប្លែងខ្លួន ៥ប្រភេទផ្សេងគ្នានៅក្នុងប្រទេស

លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានអះអាងថា ជនជាតិជប៉ុនម្នាក់ ដែលស្លាប់ក្នុងសណ្ឋាគារមួយនៅទីក្រុងហាណូយកាលពីពាក់កណ្តាលខែកុម្ភៈ គឺពិតជាឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមែន។ យោងតាមលទ្ធផលតេស្តហ្សែន បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានគេហៅថា 20C ដែលជាទម្រង់នៃវីរុសដែលកំពុងសាយភាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌានិងតៃវ៉ាន់។ វាជាលើកទីមួយហើយ ដែលមេរោគនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម ហើយវាគឺជាវីរុសបំប្លែងខ្លួនទី៥ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ វីរុស៤ប្រភេទផ្សេងទៀតរួមមាន B.1.1.7 មកពីចក្រភពអង់គ្លេស, B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង, A.23.1 ដែលលេចចេញជាលើកដំបូងនៅក្នុងប្រទេសរ្វ៉ាន់ដាកាលពីខែតុលាឆ្នាំ២០២០ និង D614G ដែលក្រុមអ្នកវិទ្យាសាស្រ្តហៅថា “G”។ ស្របពេលរកឃើញវីរុសបំប្លែងខ្លួនកាន់តែច្រើន លោករដ្ឋមន្រ្តី Long បានព្រមានថា “ភ្នាក់ងារបង្កជំងឺអាចនៅតែមាននៅក្នុងសហគមន៍ ដូច្នេះវាជាការចាំបាច់ដើម្បីបង្កើនការប្រុងប្រយ័ត្នសម្រាប់ការការពារជំងឺរាតត្បាត”៕ ប្រភពអត្ថបទ កម្ពុជាថ្មី

ភ្ញាក់ផ្អើល! ក្រោយជនបរទេសរូបនេះ យកបទចម្រៀង លោកតា ស៊ិន ស៊ីសាមុត ច្រៀងយ៉ាងពីរោះ (មានវីដេអូ)

កាលពីពេលថ្មីនេះៗ មានការភ្ញាក់ផ្អើលចាប់អារម្មណ៍ និង កោតសរសើរជាខ្លាំង ក្រោយពីមានជនបរទេសមួយរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក បានយកបទ កំពូលតារាចម្រៀង អធិរាជសម្លេងមាសរបស់កម្ពុជា លោកតា ស៊ិន ស៊ីសាមុត មកធ្វើការច្រៀង Cover តាម។ ក្នុងនោះដែរ ក៏មានការ Comment សារទរ ក៏ដូចជាកោតសរសើររូបលោកយ៉ាងខ្លាំង ដែលមានទឹកចិត្ត និង មនោសញ្ចេតនា ស្រលាញ់វប្បធម៌ ទំនៀមទម្លាប់ និងអ្វីដែលជារបស់ខ្មែរ ដោយឡែកជនបរទេសរូបនេះ មានផេកហ្វេសប៊ុកឈ្មោះថា Euan Gray មិនត្រឹមតែអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញនោះទេ លោកថែមទាំងមានសមត្ថភាពច្រៀងចម្រៀងជាភាសាខ្មែរបានគួរឱ្យស្ងប់ស្ងែងតែម្តង។ ទន្ទឹងនឹងនោះដែរ បទចម្រៀងដែលលោកបានបកស្រាយនោះ មានចំណងជើងថា ចំប៉ា បាត់ដំបង ដែលជាមរតកចម្រៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត។ ពេលបានស្តាប់លោកច្រៀងទៅ…

ពេលនេះសមត្ថកិច្ចកំពុងខ្នះខ្នែងតាមរក អ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់ ក្រុមគ្រូពេទ្យទាក់ទងមិនបាន

នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូ​នដំណឹងថា នៅក្នុងចំណោមអ្នកកំពុងសម្រាកព្យាបាល ២៦៤ នាក់ មាន មនុស្ស ២ នាក់ បានរត់គេច ដែលធ្វើឱ្យអ្នកសម្រាកព្យាបាល សល់ចំនួន ២៦២ នាក់ ស្រី ១៣០ នាក់ និង បុរស ១៣២ នាក់ ។ តាមរយៈលិខិតក្រសួងបានឱ្យដឹងដែរថា សម្រាប់អ្នកជំងឺចំនួន ០២ នាក់ ដែលបានរត់គេចខ្លួននេះ ពេលនេះសមត្ថកិច្ចកំពុងរុករកបន្ថែមទៀត ដើម្បីយកមកដាក់សម្រាកព្យាបាល​ នៅទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី…

ញ៉ាក់សាច់ហ្មង! គ្រឿងពេជ្រ មួយឈុត របស់ ស្រី​អូន និងមាស សុខសោភា មានតម្លៃរហូតដល់ទៅរាប់សឹបម៉ឺនដុល្លារឯណោះ

តារា​ចម្រៀង មាស សុខ​សោភា និង​អគ្គ​នាយិកា នួន សុន្ទរី បាន​ទាក់​ទាញ​ក្រសែ​ភ្នែក​រាប់​រយ​គូ ក្រោយ​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សម្ពោធ​ផលិតកម្ម​ “រាម” របស់​ខ្លួន ដោយ​ការ​តុបតែង​ខ្លួន​ទាក់​ទាញ​មិន​ធម្មតាសោភា និង​នាយិកា បាន​បង្ហាញ​ខ្លួន​ជាមួយ​ឈុត​ពណ៌​ខ្លាញ់​ក្ដាម និង​លឿង​ស្រស់​ស្អាត​រៀង​ៗខ្លួន ស្រប​ពេល​ដែល​សម្រស់​ពួក​គេ ក៏​ស្អាត​ម្យ៉ាង​ម្នាក់ថែម​ទៀត។ ប៉ុន្តែ​អ្វី​ដែល​ទាក់​ទាញ​កែវ​ភ្នែក​បំផុត​នោះ គឺ​ឈុត​គ្រឿង​ពេជ្រ​ដ៏​មាន​តម្លៃ​១​ឈុត​ធំ ដែល​អ្នក​ទាំង​ពីរ​បាន​ប្រើ​ប្រាស់​១ឈុត​ធំ​ដូច​គ្នា​បេះបិទ​នៅ​លើ​ដង ​ខ្លួន​ដ៏​ស្រឡូន។ឈុត​នោះ គឺ​ជា​ឈុត​ពេជ្រ​នាគរាជ​ដ៏​ស្រស់​ស្អាត ដែល​មាន​សណ្ឋាន​ដូច​ជា​ពាណិជ្ជសញ្ញា(Logo)​របស់​ផលិតកម្ម​តែ​ម្ដង។ ឈុត​ពេជ្រ​នេះ មាន​ខ្សែ​ក ជា​ឈុត​ធំ ចិញ្ចៀន និង​ឈុត​កង​ដៃ​ទាំង​សងខាង។ មួយ​ឈុត​នេះ បាន​ជួយ​ឲ្យ​ពួក​គេ​ទាំង​ពីរ​កាន់​តែ​លេច​ធ្លោ​ខ្លាំងជាមួយ​ពន្លឺ​ចែងចាំង​ព្រាក​ៗសំដៅ​ទៅ​កែវ​ភ្នែក​រាប់​រយ​គូ​របស់​ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន។ តាម​ការ​ប៉ាន់​ស្មាន ឈុត​ពេជ្រ​នាគរាជ មាន​តម្លៃ​មិន​ក្រោម ១០ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ​ក្នុង​១​ឈុតៗ។

នាយ ពាក់មី ទម្លា យគ្មានសល់អំពីមេរបស់ខ្លួន គឺស្រីអូនសម្រស់ធម្មជាតិ ថានារីម្នាក់នេះគឺ… (មានវីដេអូ)

តារាកំប្លែង ពូកែខាងវេហាស័ព្ទដ៏ល្បីល្បាញ នាយ ពាក់មី ដែលពុកម៉ែ បងប្អូន និងទស្សនិកជន ព្រមទាំងប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសបានស្គាល់និងដឹងថា លោកពូកែខាងកំប្លែង ចាក់ទឹកមិនលិចនោះ កាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក ខណ:ពេលដែលលោកកំពុងតែធ្វើការឡាយលក់ផលិតផលអនឡាញ លោកក៏បានឆ្លៀតនិយាយ អំពីអត្តចរិតរបស់ លោកជំទាវស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិយ៉ាងដូច្នេះថា៖ មេខ្ញុំ ស្រីអូន គាត់ឡាយ៩ម៉ោងបងប្អូន គាត់ជាមនុស្សដែលជោគជ័យហើយ ដល់ប៉ុណ្ណឹងហើយគាត់នៅតែខំប្រឹងឡាយ ដើម្បីឲ្យកូនចៅ ស្រ្តីម្នាក់ដែលខ្លាំង ខ្លួនតូច ប៉ុន្តែខ្លាំងណាស់ ខ្លាំងទាំងគំនិត ខ្លាំងទាំងកម្លាំងកាយ កម្លាំងចិត្ត ហើយថែមទាំងចិត្តបុណ្យទៀត គាត់ជួយគេច្រើនណាស់ ទាំងនៅក្នុងហ្វេសប៊ុក និងនៅខាងក្រៅ គាត់ល្អណាស់ ស្រីអូននេះ បើយើងមិនបានស្គាល់គាត់ថាជាអ្នកល្បី នៅពេលដើរតាមផ្លូវយើងគ្រាន់តែដឹងថាគាត់ជាក្មេងស្រីធម្មតាតែប៉ុណ្ណោះ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ…

error: Content is protected !!