Daily TH

Just another WordPress site

អន្តរជាតិ

បុរសថៃម្នាក់ស្លា.ប់បន្ទាប់ពីចា ក់វ៉ាក់សុំាង២មុខនេះបញ្ចូលគ្នា

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ យោងតា​មប្រភពBangkok Post បានឱ្យដឹងថា បុរសជនជាតិថៃម្នាក់ បានស្លា.ប់នៅក្នុងផ្ទះរបស់ខ្លួននៅឯស្រុក Muang district កាលពីយប់ថ្ងៃ អង្គារ ភ្លាមៗ បន្ទាប់ពីចា ក់វ៉ាក់ស៊ាំងដូសទី២រួច។ ប្រភពដដែរបានឱ្យដឹងថា បុរសដែលបានស្លា.ប់នេះ មានអាយុ២៦ឆ្នាំ បានដេកស្លា.ប់នៅលើឥដ្ឋការ៉ូក្នុងផ្ទះ ដោយម្ដាយបង្កើតរបស់លោកបានប្រាប់ថា កូនប្រុសរបស់ខ្លួនបានចា ក់វ៉ាក់ស៊ាំងដូសទី១ជាប្រភេទស៊ីណូវ៉ាក់ កាលពីដើមខែកញ្ញា កន្លងទៅ។ ក៏ប៉ុន្តែកាលពីថ្ងៃ អង្គារ កន្លងទៅគាត់បានទៅមន្ទីរពេទ្យ Synphaet Theparak Hospital ដើម្បីធ្វើការចា ក់វ៉ាក់ស៊ាំងសម្រាប់ដូសទី២ ប្រភេទModerna ក្រោយមកកូនគាត់បានត្រឡប់មកផ្ទះវិញ ដោយគ្មានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់នោះទេ។ លុះរហូតដល់យប់ថ្ងៃអង្គារ កូនប្រុសរបស់ខ្លួនចាប់ផ្ដើមមានអាការមិនស្រួលដោយ ចាប់ផ្ដើមឈឺទ្រូង និងពិបាកដកដង្ហើមជាខ្លាំង ហើយលោកស្រីបានទាក់ទងទៅក្រុមសង្គ្រោះបន្ទាន់…

អង់គ្លេសកំពុងព្រួយបារម្ភខ្លាំងចំពោះ «មេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយទៀត» នៅអាហ្វ្រិកខាងត្បូង ដែលអាចប៉ះពាល់ប្រសិទ្ធភាពវ៉ាក់សាំង

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស កូវីដ-19 បំប្លែងខ្លួនថ្មីមួយផ្សេងទៀត ដែលកំពុងឆ្លងរីករាលដាលនៅប្រទេសអាហ្រ្វិកខាងត្បូង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងដំណើរការមិនប្រក្រតីនៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស បាននិយាយថា វីរុស កូវីដ-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ថា B.1.1.529 មានទ្រង់ (Spike Protein) ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីបានកំណត់ថា វីរុសនេះ ប្រហែលជាមានការបំប្លែងខ្លួនទ្វេដង ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល «អាក្រក់បំផុត» ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ…

គួរឲ្យបារម្ភណាស់! WHO ព្យាករណ៍ថាតំបន់អឺរ៉ុបនឹងមានករណីស្លាប់ដោយសារកូវីដនៅឆ្នាំក្រោយច្រើនរហូតដល់…

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងមានការកើនឡើងដល់ជាង ២,២លាននាក់នៅឆ្នាំ២០២២។ ការព្យាករនេះបានធ្វើឡើងនៅពេលដែលតំបន់នេះនៅតែស្ថិតក្នុងការឆ្លងរាលដាលជំងឺរាតត្បាត ដោយចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍កើនឡើងដល់ជិត ៤២០០នាក់ក្នុងមួយថ្ងៃ ដោយកើនឡើងពីចំនួន ២១០០នាក់ក្នុងមួយថ្ងៃកាលពីចុងខែកញ្ញា។ ការព្យាកររបស់អង្គការសុខភាពពិភពលោកសម្រាប់មន្ទីរពេទ្យក្នុងតំបន់ គឺមានសភាពធ្ងន់ធ្ងរដូចគ្នា។ រលកនៃការឆ្លងនាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលនៃកត្តាសំខាន់ៗដោយសារប្រទេសជាច្រើន​បន្ធូរបន្ថយវិធានការរឹតបន្តឹង និងចំនួនប្រជាជនដ៏ច្រើនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ឬភាពស៊ាំការពារពីវ៉ាក់សាំងមានការថយចុះ៕

គ្រាន់តែស្រូវធ្លាក់ថ្លៃភ្លាម ថៃប្រកាសផ្ដល់ជំនួយបន្ថែមជាង២ពាន់លានដុល្លារ សម្រាប់ជួយដល់កសិករ

ប្រទេសថៃ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រទេសថៃគ្រោងផ្តល់ជំនួយបន្ថែមចំនួន៧៦ពាន់លានបាត ដែលស្មើនឹង(២,២៨ ពាន់លានដុល្លារ) បន្ថែមទៀតក្នុងគោលបំណងជួយសម្រាលសម្ពាធដល់កសិករពីការធ្លាក់ថ្លៃតម្លៃស្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។ លោក Arkhom Termpittayapaisith បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅគម្រោងផ្តល់ជំនួយហិរញ្ញវត្ថុដល់កសិករគឺមានរួចហើយ ដោយគម្រោង​នេះ​មាន​ថវិកា​ចំនួន៨៩ពាន់​លាន​បាត ក៏ប៉ុន្តែ​នៅក្នុងដំណាក់កាលដំបូងគឺយើងបានប្រើប្រាស់ថវិកាទាំងអស់នេះជួយដល់កសិករបានតែមួយចំនួនតូចតែប៉ុណ្ណោះ ដូច្នេះហើយរដ្ឋមានគម្រោងផ្ដល់ប្រាក់ជំនួយបន្ថែមទៀត ដើម្បីស្រោចស្រង់ការធ្លាក់ចុះនៃតម្លៃស្រូវរបស់កសិករទូទាំងប្រទេស ខណៈប្រាប់ជំនួយរដ្ឋកំពុងធ្វើការស្វះស្វែងរកពីស្ថាប័នរដ្ឋ និងឯកជន។ បច្ចុប្បន្ននេះមានក្របខណ្ឌមួយដែលកំណត់លទ្ធភាពរបស់រដ្ឋាភិបាលក្នុងការខ្ចីប្រាក់ពីស្ថាប័នរដ្ឋ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងរដ្ឋ ដែនកំណត់នោះឥឡូវនេះត្រូវបានកំណត់នៅ៣០% នៃថវិកាប្រចាំឆ្នាំនៃការចំណាយ។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ រដ្ឋស្ទើរតែឈានដល់កម្រិតនៃការខ្ចីប្រាក់នោះ ដូច្នេះវាមិនទាន់ច្បាស់ថាតើក្របខណ្ឌនេះនឹងត្រូវកែប្រែឬយ៉ាងណានោះទេ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានពន្យល់ទៀតថា យើងនៅ​មាន​ពេល​វេលា​ទៀតក្នុង​ការ​ស្វែង​រក​ថវិកា​សម្រាប់​គម្រោង​នេះ ការដំឡើងសាច់ប្រាក់ថ្មីគឺមិនចាំបាច់សម្រាប់ពីរបីខែទៀតទេ ហើយការចែកចាយថវិកាដល់កសិករនឹងបន្តិចម្តងៗតាមពេលវេលា។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា…

ស្ងាត់ៗ អ្នកឆ្លងកូវីដលើពិភពលោកកើនដល់ ២៥៩លាន ស្លាប់ ៥លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥៩, ៦៨៤,៨៨២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,១៩១,៣៥០នាក់ និងជាសះស្បើយឡើងវិញ ២៣៤,៨២៤,០០៨នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ កូវីដ-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ កូវីដ-19 ចំនួន ៤៨, ៩៦៩,៧៩២នាក់ ស្លាប់ចំនួន ៧៩៨,២៤២នាក់ និងជាសះស្បើយចំនួន ៣៨,៧៨៩,០៤៩នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។…

ស្ទាយ៍បោកថ្មី! ប្រើល្បិចនេះ បោកយកម៉ូតូ ប៉ូលីសចាប់បាន ធ្លាប់បោកគេត្រួសៗ៧គ្រឿង (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងសង្គមបច្ចុប្បន្ននេះ ជនខិលខូច ចូលចិត្តប្រើល្បិចប្រើប្រាស់ ទំនុកចិត្តបោកគេឯងនៅតែកើតឡើង ផ្ទុយទៅវិញ ថ្មីៗនេះ នរណាៗក៏ហួសចិត្តខ្លាំង ក្រោយបុរសម្នាក់នេះ ត្រូវគេសង្ស័យប្រើល្បិចបែបនេះ បោកយកម៉ូតូអ្នកស្គាល់គ្នា ត្រួសៗ៧គ្រឿង។ ក្នុងនោះ ជនរងគ្រោះ បង្ហើបប្រាប់ថា មុនថ្ងៃកើតហេតុ ថ្ងៃទី ១៩ វិច្ឆិកា បានស្គាល់គ្នាជាមួយនឹង ជនសង្ស័យ តាមរយៈការផឹកស៊ីជុំគ្នា ដែលអ្នកទាំងពីរបាន ស្គាល់គ្នាក្នុងGroupឆាត ដែលសមត្ថកិច្ចបញ្ជាក់ថា ជាGroupឆាត បុរសស្រលាញ់ភេទដូចគ្នា បានត្រឹមតែមួយថ្ងៃ ក៏សម្រេចចិត្តចេញទៅស៊ីផឹកបែបនេះ។ លុះព្រឹកថ្ងៃបន្ទាប់ ស្រាប់តែជនសង្ស័យ បបួលជនរងគ្រោះ ជិះម៉ូតទៅដើរលេង ហើយយកលេសថា គ្មានអីជិះ ត្រូវឲ្យជនរងគ្រោះ មកយកនៅផ្ទះ នៅរង្វង់មូលផ្សារដើមថ្កូវ…

ចូលរួមសោកស្តាយផង! មនុស្សចាស់ជាងគេលើលោក ទទួលមរណភាពហើយ

ស្ត្រី​ម្នាក់​ដែល​គេ​ជឿ​ថា​ជា​មនុស្ស​ចាស់​បំផុត​ក្នុង​ពិភពលោក និង​ជា​មនុស្ស​ចុង​ក្រោយ​ដែល​កើត​ក្នុង​សតវត្សរ៍​ទី១៩ បានទទួលមរណភាពហើយ​ក្នុង​អាយុ១២៤ឆ្នាំ នៅ​ប្រទេស​ហ្វីលីពីន។ លោកយាយ Francisca Susano ឬគេស្គាល់ថា Lola បានទទួលមរណភាពនៅម៉ោងប្រហែល ៦:៤៥ល្ងាចថ្ងៃចន្ទក្នុងផ្ទះរបស់គាត់នៅទីក្រុង Kabankalan នៃខេត្ត Negros Occidental។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់តែកញ្ញា កំណត់ត្រាពិភពលោក Guinness នៅតែធ្វើការផ្ទៀងផ្ទាត់អាយុរបស់គាត់ មុននឹងប្រកាសថាគាត់ជាបុគ្គលដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក។ មូលហេតុនៃការស្លាប់របស់គាត់មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែលោកយាយ Susano មិនបានបង្ហាញរោគសញ្ញាណាមួយជំងឺកូវីដ-១៩ ឡើយ។ លោកយាយកើតនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ១៨៩៧ ចំពេលប្រទេសហ្វីលីពីននៅតែត្រូវបានគ្រប់គ្រងដោយអេស្ប៉ាញ ហើយម្ចាស់ក្សត្រី Victoria គ្រងរាជបល្ល័ង្កចក្រភពអង់គ្លេស។ ការអះអាងថាលោកយាយ Susano ជាមនុស្សចាស់បំផុតលើលោក បានកើតឡើងតិចជាងពីរខែ បន្ទាប់ពីគ្រួសារមួយនៅក្នុងប្រទេស អេរីទ្រា…

មានតែប្រទេស ៤ ប៉ុណ្ណោះដែលមិនទាន់អះអាងការឆ្លងកូវីដសូម្បីមួយករណី

បច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែបន្តវាយលុកពិភពលោកយ៉ាងខ្លាំងក្លា ហើយការរីករាលដាលរបស់វានៅតែបន្តការព្រួយបារម្ភ ។ ប៉ុន្តែវា​ស្ទើរតែ​ពិបាក​នឹង​ជឿ​ថា ប្រទេស​ខ្លះ​នៅ​តែ​មិន​ទាន់​មាន​ករណី​ឆ្លងជំងឺ​កូវីដ ១៩ ។ គិតត្រឹមថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ មានតែប្រទេស ៤ ប៉ុណ្ណោះដែលមិនទាន់អះអាងការឆ្លងកូវីដសូម្បីមួយករណី ។ ក្នុងចំណោមប្រទេសទាំងនេះ មានមួយចំនួនជាប្រជាជាតិកោះប៉ាស៊ីហ្វិកនៅក្នុងទ្វីបអូសេអានី ។ ១. ប្រទេសកូរ៉េខាងជើង ទ្វីបអាស៊ី មានប្រជាជន ២៥,៧៧៨,៨១៦ នាក់ ប្រទេសកូរ៉េខាងជើង បានរាយការណ៍អំពីករណីសង្ស័យលើកដំបូងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ។ បន្ទាប់មក វាត្រូវបានបញ្ជាក់ថា នេះមិនមែនជាករណីឆ្លងកូវីដទេ។ ទន្ទឹមនោះ កូរ៉េខាងជើង គឺជាប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួន ។…

ប្រទេសក្បែរខាង កម្ពុជា នឹងផលិតថ្នាំគ្រាប់កូវីដ Molnupiravir សម្រាប់អ្នកជំងឺ ១ ពាន់នាក់នៅខែក្រោយនេះ

​បើ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Vientiane Times បានឲ្យដឹងថា ក្រសួង​សុខាភិបាលឡាវ​បាន​ផ្តល់​ភ្លើង​ខៀវ​ផលិត​ថ្នាំ Molnupiravir សម្រាប់​ព្យាបាល​ជំងឺកូវីដ ១៩ នៅ​ប្រទេស​ឡាវ ហើយ​រោងចក្រ​ឱសថ​លេខ ​៣ ជា​សហគ្រាស​រដ្ឋ​នឹងផលិត​ថ្នាំ​នេះ ។ នាយករងគ្រប់គ្រងរោងចក្រ លោកវេជ្ជបណ្ឌិត Phoukhong Chommala បានប្រាប់កាសែត Vientiane Times ថា រោងចក្រនឹងចាប់ផ្តើមផលិតថ្នាំគ្រាប់នៅខែធ្នូ ហើយនឹងផលិតបានគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដប្រមាណ ១,០០០ នាក់ តាមការណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Bounfeng Phommalaysith ។ នៅប្រទេសឡាវ ការសាកល្បងថ្នាំគ្រាប់នេះនឹងគ្រប់គ្រងព្យាបាលលើមនុស្សដែលមានអាយុពី ១៨ ទៅ ៦៥ ឆ្នាំដែលមានរោគសញ្ញាស្រាល ឬមធ្យមនៃជំងឺកូវីដ ១៩ ។ ទន្ទឹមនោះ…

ដោយសារតែមូលហេតុនេះហើយ ទើបប្រទេសថៃគ្មានសិទ្ធផលិតថ្នាំគ្រាប់ក្រុមហ៊ុន Pfizer

នាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដថៃបាននិយាយថា ប្រទេសថៃមិនមានសិទ្ធិទទួលបានរូបមន្តសម្ងាត់ សម្រាប់ផលិតថ្នាំប្រឆាំងវីរុសកូវីដ Paxlovid របស់ក្រុមហ៊ុន Pfizer នោះទេ ដោយសារថៃជាប្រទេសដែលមានចំណូលកម្រិតមធ្យមទៅខ្ពស់ ។ ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Pfizer បានប្រកាសថា នឹងប្រគល់រូបមន្តថ្នាំប្រឆាំងវីរុសកូវីដរបស់ខ្លួនទៅកាន់ប្រទេសកំពុងអភិវឌ្ឍចំនួន ៩៥ ប៉ុន្តែក្រុមហ៊ុនមិនបាននិយាយពីប្រទេសណាខ្លះនោះទេ ។ ទន្ទឹមនោះលោកវេជ្ជបណ្ឌិត Somsak Akksilp អគ្គនាយកនៃនាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្ដបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃនឹងទទួលបានថ្នាំប្រឆាំងមេរោគលឿនជាងប្រទេសដែលមានសិទ្ធិទទួលបានរូបមន្តនេះ ខណៈដែលភ្នាក់ងាររដ្ឋាភិបាលថៃបានសហការជាមួយក្រុមហ៊ុន Pfizer រួចហើយ ។ លោកបាននិយាយថា “ប៉ុន្តែប្រទេសថៃក៏នឹងចរចាជាមួយក្រុមហ៊ុន Pfizer ក្នុងការដេញថ្លៃដើម្បីទទួលបានរូបមន្តផលិតថ្នាំ Paxlovid ផងដែរ” ។ គួរបញ្ជាក់ថា នៅដើមខែវិច្ឆិកានេះ ថ្នាំគ្រាប់ព្យាបាលកូវីដលេបតាមមាត់ Paxlovid របស់ក្រុមហ៊ុន Pfizer…

error: Content is protected !!