Daily TH

Just another WordPress site

អន្តរជាតិ

ប្រទេសអាហ្វ្រិកខាងត្បូងកំពុងពិចារណាធ្វើរឿងមួយនេះដើម្បីទប់ទល់មេរោគបំប្លែងថ្មី «Omicron»

(ចូហាន់នីសបឺគ)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរឹល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាដាក់ចេញ «កាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ កូវីដ-19» ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង មានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី Omicron ដែលអាចនឹងបង្កទៅជារលកឆ្លងថ្មីជាលើកទី ៤ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជនអាហ្រិ្វកខាងត្បូង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ លោក Ramaphosa បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងពិចារណាជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការដាក់ចេញនូវកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការ កូវីដ-19 ដោយមានតែអ្នកបានចាក់វ៉ាក់សាំងពេញលេញទេ ដែលអាចចូលទៅកាន់កន្លែងធ្វើការ, ទីសាធារណៈ ឬសេវាធ្វើដំណើររបស់រដ្ឋ»។ លោកប្រធានាធិបតីរូបនេះបានបន្ថែមថា «ប្រសិនបើអាហ្វ្រិកខាងត្បូង មិនពិចារណាជ្រើសយកជម្រើសកាតព្វកិច្ចចាក់វ៉ាក់សាំងទេ នោះប្រទេសនេះនឹងនៅតែបន្តងាយរងគ្រោះ…

បន្ទាន់! អង្គការ WHO មិនទាន់ច្បាស់ទេថា វីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» អាចឆ្លងកាន់តែលឿន និងកាន់តែកាចសាហាវ ដែរឬអត់

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តមិនប្រាកដនោះទេថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) អាចមានសមត្ថភាពឆ្លងរាលដាល កាន់ឆាប់រហ័សថែមទៀត ធៀបនឹងវីរុសបំប្លែងថ្មីពីមុនៗ ហើយវាអាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ អង្គការ WHO បាននិយាយដូច្នេះថា «ទិន្នន័យជាបឋមបង្ហាញថា អត្រាអ្នកត្រូវចូលសម្រាកព្យាបាលជំងឺ កូវីដ-19 នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសអាហ្រ្វិកខាងត្បូង មានការកើនឡើង ប៉ុន្តែនេះគឺដោយសារការកើនឡើងជារួមនៃចំនួនអ្នកឆ្លង មិនមែនដោយសារតែការឆ្លងវីរុសបំប្លែងថ្មី Omicron ជាពិសេសនោះឡើយ»។ យ៉ាងណាមិញ WHO បានបញ្ជាក់ថា ភស្តុតាងជំហានដំបូងឲ្យតំរុយថា…

វីរុសកូវីដបំប្លែងខ្លួន Omicron មកដល់ អូស្រ្តាលី ហើយ

មន្ទីរសុខាភិបាលរដ្ឋ New South Wales នៃប្រទេសអូស្រ្តាលីបានបញ្ជាក់ថា អ្នកធ្វើដំណើរមកពីក្រៅប្រទេសពីរនាក់ គឺបានធ្វើតេស្តវិជ្ជមានវីរុសកូវីដបំប្លែងខ្លួនសាហាវប្រភេទថ្មី Omicron។ អ្នកដំណើរទាំងពីរនាក់ បានមកពីប្រទេសអាហ្វ្រិកខាងត្បូងកាលពីល្ងាចថ្ងៃសៅរ៍ ហើយបានធ្វើតេស្តវិជ្ជមានកាលពីយប់មិញ។ ករណីទាំងពីរនេះមិនមានចេញរោគសញ្ញាអ្វីទេ និងកំពុងធ្វើចត្តាឡីស័កនៅកន្លែងស្នាក់នៅពិសេស ហើយអ្នកទាំងពីរសុទ្ធតែបានចាក់វ៉ាក់សាំងពេញលេញ៕ ប្រភព៖ Guardian អត្ថបទ៖ កម្ពុជាថ្មី

កុំប្រហែស! វីរុសកូវីដបំប្លែងថ្មី «អូមីក្រុង» កំពុងបន្លាចពិភពលោកជាថ្មី បានរាលដាលជាង ១០ប្រទេសហើយ

តាមរបាយការន៍របស់អង្គការសុខភាពពិភពលោក នាថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០២១ នេះបានចេញសេចក្ដីប្រកាស ដោយបានចាត់ទុក កូវីដ-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាមេរោគព្រួយបារម្ភ​ និងដាក់ឈ្មោះ​ អូមីក្រុង​ (Omicron)​ ។ វីរុសបំប្លែងថ្មីនេះ វាជាប្រភេទមេរោគដែលឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ ដែលតា​ ទៅទៀត​ ។ ក្នុងនោះប្រភពរកឃេីញដំបូង​នៅប្រទេសអាហ្វ្រិកខាងត្បូង​ បន្ទាប់មករកឃេីញនៅប្រទេស​បុតស្វាណា (Botswana)​, ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ។ ថ្មីៗនេះទៀតរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង​ និងកំពុងរកឃេីញដែរនៅប្រទេសដទៃទៀតដូចជា​ អ៊ុីស្រាអែល​ អង់គ្លេស​ បែលហ្សិក ។ សូមបញ្ជាក់ថា…

បន្ទាន់! អ៉ីស្រាអែល ប្រកាសហាមជនបរទេសទាំងអស់ចូលក្នុងប្រទេស ដោយសារបារម្ភពីវីរុសកូវីដ-១៩ បំប្លែងថ្មី «Omicron»

(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែល បានប្រកាសថានឹងហាមឃាត់ជនបរទេសទាំងអស់ចូលមកក្នុងប្រទេសរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការផ្ទុះឡើងនូវវីរុស កូវីដ-19 បំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េននេត (Naftali Bennett) បានបញ្ជាក់ថាការហាមឃាត់ខាងលើនឹងមានរយៈពេលបណ្ដោះអាសន្ន ១៤ថ្ងៃ ហើយក្នុងរយៈពេលនេះក្រុមមន្ត្រីអ៉ីស្រាអែលនឹងធ្វើការសិក្សាស្រាវជ្រាវដើម្បីរកឱ្យ ឃើញថាតើវីរុសបំប្លែងថ្មី Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងបានដែរឬក៏យ៉ាងណា។ គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានចាត់ទុកវីរុសបំប្លែងថ្មី Omicron គឺជាវីរុសគួរឱ្យបារម្ភ ហើយការសម្រេចចិត្តខាងលើបានឱ្យអ៉ីស្រាអែល ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបិទព្រំដែនទាំងស្រុង ជាមួយការអនុវត្តវិធានការទប់ស្កាត់ដ៏តឹងរ៉ឹងក្នុងនោះរួមមានទាំងការប្រើប្រាស់បច្ចេកវិទ្យាតាម ដានទូរស័ព្ទដៃរបស់ក្រុមភេរវករ ដើម្បីទប់ស្កាត់វីរុសបំប្លែងថ្មីផងដែរ។ ប្រទេស និងដែនដីមួយចំនួនដូចជាប៊ែលហ្សិក,…

បន្ទាន់! ប្រទេសមួយនេះរកឃើញអ្នកដំណើរ ៦១នាក់ លើយន្តហោះមកពីអាហ្វ្រិកខាងត្បូង «មានផ្ទុកកូវីដ-១៩», ការធ្វើតេស្តកំពុងបន្ត ក្រែងលោមានអ្នកផ្ទុកមេរោគបំប្លែងថ្មី

(អាំស្ទើដាំ)៖ អាជ្ញាធរសុខាភិបាលហូឡង់ បានរាយការណ៍ឱ្យដឹងថា មនុស្សចំនួន ៦១នាក់ដែលបានមកដល់ទីក្រុង អាំស្ទើរដាំ (Amsterdam) ប្រទេសហូឡង់ តាមរយៈជើងហោះហើរចំនួន ២ ពីប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ កូវីដ-19 ហើយពួកគេកំពុងធ្វើតេស្តបន្ថែមទៀត នៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីរកមើលថា តើមានករណីឆ្លងណាមួយជាករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ដែរឬទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ អ្នកដំណើរប្រហែល ៦០០នាក់បានមកដល់អាកាសយានដ្ឋាន ស្គីហ្វូល (Schiphol) នៃទីក្រុង Amsterdam តាមរយៈជើងហោះហើរ KLM ចំនួន ០២ កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយបន្ទាប់មកក៏ត្រូវបានពន្យារពេលជាច្រើនម៉ោង…

ទីបំផុត មេរោគកូវីដបំប្លែងថ្មីមានឈ្មោះជាផ្លូវការហើយ និងចាត់ទុកជាមេរោគដែល «គួរឲ្យបារម្ភ»

(វ៉ាស៊ីនតោន)៖ អង្គការសុខភាពពិភពលោក (WHO) ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី «B.1.1.529» ដែលទើបត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង នោះជាផ្លូវការថា «អូមីក្រន់» (Omicron) និងចាត់ទុកថា «វាជាវីរុសដែលគួរឲ្យបារម្ភ» ខណៈស្លាកនេះត្រូវបាន WHO ដាក់ឲ្យមេរោគបំប្លែងខ្លួនចំនួន ៤ ប៉ុណ្ណោះកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ការរកឃើញវីរុសបំប្លែងថ្មីខាងលើនេះដែរ បាននិងកំពុងធ្វើឲ្យពិភពលោក ប្រកាសអាសន្នជាថ្មីម្តងទៀត ខណៈប្រទេសកាន់តែច្រើន ដែលមានជើងហោះហើរ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ខ្លះបានរាំងខ្ទប់ការធ្វើដំណើររួចរាល់ និងខ្លះទៀតកំពុងគិតពិចារណា។ មកទល់ពេលនេះ ក្រៅពីប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតដូចជាបុតស្វាណាជាដើម ទីក្រុងហុងកុងរបស់ចិន, ប្រទេសអ៊ីស្រាអែល និងប្រទេសប៊ែលហ្សិក សុទ្ធតែបានប្រកាសរកឃើញ…

ញាក់សាច់ ដីតូចមួយក្នុងឋាន Metaverse លក់តម្លៃ ២,៤លានដុល្លារ

កាលពីថ្មីៗនេះ អចលនទ្រព្យសិប្បនិម្មិតមួយនៅ Decentraland ទើបលក់បានក្នុងតម្លៃ ២,៤លានដុល្លារ ទៅឱ្យអ្នកទិញ Tokens.com ដោយប្រើប្រាស់លុយឌីជីថល MANA។ គួរដឹងថា Decentraland គឺជាពិភពអនឡាញមួយដែលគេហៅថា “metaverse” ជាកន្លែងរស់នៅថ្មីមួយបែបច្នៃប្រឌិត ដែលមនុស្សមានតួអង្គជាតុក្កតា (avatar) មានដីធ្លី អាគារ និងហាងលក់របស់ជាដើម។ បរិយាកាសបែបនេះបានកើនឡើង និងមានការគាំទ្រ ព្រោះតែជំងឺកូវីដ១៩ ត្បិតមនុស្សសម្រាកនៅផ្ទះ និងចំណាយពេលជាច្រើនលើអ៊ីនធឺណិត ហើយវាក៏ស្របពេលនឹង Facebook ប្តូរឈ្មោះទៅជា Meta ដែលផ្តោតលើការអភិវឌ្ឍពិភព metaverse ផងដែរ។ បន្ដរពីការលក់ដីខាងលើ អ្នកនាំពាក្យរបស់ Decentraland និង របាយការណ៍ពី Tokens.com បាននិយាយថា Tokens.com ដែលជាបុត្រសម្ព័ន្ធរបស់…

ក្តៅៗ គ្រូពេទ្យជំនាញ ថៃ ថា កូវីដ មិនទៅណាទេ ដូចកាលជំងឺ SARS ក្នុងឆ្នាំ ២០០៣

យោងតាមរបាយការណ៍របស់កាសែត The Nation Thailand បានឲ្យដឹងថា លោក Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគសាស្ត្រដ៏លេចធ្លោរបស់ថៃបាននិយាយថា ជំងឺកូវីដ ១៩ មិនទៅណានោះទេ ហើយគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងការពារ ។ លោក Yong បានបង្ហោះលើបណ្ដាញសង្គមថា សង្គមនឹងត្រូវរស់នៅជាមួយវា ។ ទោះជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងនឹងផ្តល់ការការពារពីជំងឺធ្ងន់ធ្ងរ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់ ។ ដោយសំដៅទៅលើមេរោគ SARS ដំបូងក្នុងឆ្នាំ ២០០៣ លោក Yong បាននិយាយថា យើងមិនអាចទប់ស្កាត់មេរោគ SARS-CoV-1 បានទេ ទោះបីជាមានការព្យាយាមនៅពេលនោះដើម្បីសម្រេចបាននូវការចាក់វ៉ាក់សាំងក៏ដោយ ។ ខណៈពេលដែលមិនមានករណីឆ្លងជំងឺ SARS-CoV-1 ចាប់តាំងពីឆ្នាំ ២០០៤…

កុំប្រហែស! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់«១៣,១០៩ករណី» និងស្លាប់១៣៧នាក់

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,១៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៥ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,៨០៩ករណី។ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៣៧នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១៨១,៣៣៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៥៥,២៥៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៤,៥៤៤នាក់៕ ប្រភព៖ freshnews

error: Content is protected !!