ការថែសម្រស់ ជារឿងចាំបាច់មួយសម្រាប់នារីគ្រប់វ័យ ទាំងការប្រើផលិតផលរក្សាសម្រស់ និងវិធីធម្មជាតិ។ ដោយឡែកវិធីធម្មជាតិ ៧យ៉ាង ខាងក្រោមនេះ អ្នកអាចសាកល្បងជ្រើសប្រើងាយៗដូចខាងក្រោម ដែលមានច្រើនវិធី អ្នកអាចជ្រើសប្រើរូបមន្តមួយណាក៏បាន ដើម្បីថែស្បែកមុខ និងស្បែកក …។ ១- រូបមន្តថែបំប៉នស្បែកមុខ ដោយទឹកឃ្មុំ ៖  -លាងមុខឲ្យស្អាត ជូតឲ្យស្ងួត ប្រើចុងម្រាមដៃ ជ្រលក់ទឹកឃ្មុំ យកមកលាបលើមុខ និងក រួចម៉ាស្សាមុខដោយចុងម្រាមដៃ យ៉ាងថ្នមៗ ប្រមាណ ៥នាទី រហូតទឹកឃ្មុំស្អិត ម៉ាស្សាបន្តទៀតលែងកើត ទុកវាមួយស្របក់។ -ដេកសម្រាក ដោយឲ្យផ្នែកក្បាលស្ថិតនៅទាបជាងចុងជើង ដើម្បីឲ្យលោហិតមកចិញ្ចឹមស្បែកមុខ និងក បានល្អឡើង។ -សម្រាកមួយសន្ទុះ សឹមប្រើកន្សែងពោះគោ ជ្រលក់ទឹកសើម យកមកជូតទឹកឃ្មុំចេញ។ ២- រូបមន្តថែបំប៉នស្បែកមុខ ដោយផ្លែប៉ោម ៖ -ចិតផ្លែប៉ោម ខ្វេះយកស្នូលនិងគ្រាប់ចេញ រួចកិនឲ្យម៉ដ្ឋ។ ក្នុងពេលកិន ត្រូវដាក់ទឹកឃ្មុំ ចូលទៅផង ។ -នៅពេលកិនចូលគ្នាសព្វល្អហើយ យកមកលាបបំពោកមុខ។ -ទុកចោល ២០នាទី […]
សុខភាព
មិនសាកមិនដឹងសោះ! អាថ៌ កំបាំង អស្ចារ្យ នៃ មើម ខ្ញី ដែល ដាក់ នៅ ក្រោម ខ្នើយ
មើម ខ្ញី មិនមែន មាន អត្ថប្រយោជន៍ តែ មួយ មុខ ខាង ម្ហូបអាហារ នោះ ទេ វា មាន ថាមពល ដ៏ អស្ចារ្យ ផ្សេង ទៀត ដូច ជា ប្រយុទ្ធ ប្រឆាំង នឹង កោសិកា មហារីក បន្សាប ជាតិពុល ក្នុង រាង កាយ កាត់ បន្ថយ ជាតិ ខ្លាញ់ នៅ ក្នុង ខ្លួន និង ជួយ បំបាត់ អាកា រៈ តឹង ច្រមុះ យ៉ាង មាន ប្រសិទ្ធភាព ទៀត ផង ។ ប៉ុន្តែ មុន នឹង យក […]
អូមីក្រុង ឆ្លងលឿន និងរហ័សមែន តែឆ្លងចាញ់ជំងឺមួយនេះទេ
យោងតាមវេជ្ជបណ្ឌិតគ្រប់គ្រងការឆ្លងមេរោគទីក្រុង Cleveland បានឲ្យដឹងថា វីរុសកូវីដបំប្លែងខ្លួនអូមីក្រុងគឺជាជំងឺឆ្លងរហ័សបំផុតទី ២ លើភពផែនដីនៅពីក្រោយជំងឺកញ្ជ្រឹល ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយលោកស្រី Claudia Hoyen សហនាយកគ្រប់គ្រងការឆ្លងនៃសាកលវិទ្យាល័យ University Hospitals បាននិយាយថា វីរុសបំប្លែងខ្លួនអូមីក្រុងកំពុងរីករាលដាលដូចជា “ភ្លើងឆេះព្រៃ” ហើយវាគឺជាផ្នែកមួយនៃការឆ្លងរហ័សបំផុតនៅលើភពផែនដី ។ លោកស្រីសង្កត់ធ្ងន់ថា ប៉ុន្តែអូមីក្រុងមិនមែនជាជំងឺឆ្លងរហ័សបំផុតលើពិភពលោកនោះទេ ។ ជំងឺដែលឆ្លងលឿន និងរហ័សបំផុតដែលពិភពលោកចាត់ទុកថានៅចំណាត់ថ្នាក់លេខ ១ នោះគឺជំងឺកញ្ជ្រឹល ។ ជាចុងក្រោយលោកស្រីបញ្ជាក់ថា បច្ចុប្បន្នអូមីក្រុងកំពុងគ្រប់ដណ្ដប់ ៧៣ ភាគរយលើករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅក្នុងសហរដ្ឋអាមេរិក ។ តួលេខនេះតំណាងឲ្យការកើនឡើងយ៉ាងខ្លាំងពី ១៣ ភាគរយបើធៀបនឹងសប្តាហ៍មុន ៕ ប្រភព៖ កម្ពុជាថ្មី
បន្ទាន់! រកឃើញរោគសញ្ញាអូមីក្រុង កើនដល់១១ កើតលើអ្នកចាក់វ៉ាក់សាំងដែលឆ្លង
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសកម្ពុជា បានរកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទអូមីក្រុង ខ្ទង់រយជាប់ៗគ្នា។ វិធានការរបស់ក្រសួងសុខាភិបាលនិងការចាក់វ៉ាក់សាំង នៅតែជាអាវុធដ៏មុតស្រួចក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះ។ ម្យ៉ាងវិញទៀត ការយល់ដឹងអំពីរោគសញ្ញាក៏ជាកត្តាចាំបាច់ផងដែរ ក្នុងការការពារខ្លួនឲ្យបានទាន់ពេលវេលា ចៀសវាងទុកឲ្យខ្លួនឈឺជ្រុលពិបាកក្នុងការព្យាបាល។ កាលពីមុន អ្នកជំនាញសុខភាព បានឲ្យដឹងថា រោគសញ្ញានៃវីរុសបំប្លែងខ្លួន អូមីក្រុង ដែលអាចកើតឡើងលើអ្នកចាក់វ៉ាក់សាំងគ្រប់ដូសមាន ៦ ដូចជា ចង្អោរ ក្ដៅខ្លួន ឈឺក ឈឺក្បាល បាត់បង់ចំណង់អាហារ និង ក្អួត។ ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកជំនាញសុខភាពអង់គ្លេស បានរកឃើញរោគសញ្ញាចំនួន៥ទៀត ដែលកើតឡើងលើអ្នកចាក់វ៉ាក់សាំងហើយកើត អូមីក្រុង ធ្វើឲ្យរោគសញ្ញាសរុបកើនដល់ ១១។ ការរកឃើញដែលបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីសុខភាព Eurosurveillance បានបង្ហាញថា រោគសញ្ញាទាំង៥ទៀតមានដូចជា ក្អក តឹងច្រមុះ អស់កម្លាំង ឈឺសាច់ដុំនិងកណ្តាស់។ ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញនោះបានកត់សម្គាល់ថា ការក្អក តឹងច្រមុះ និងអស់កម្លាំង គឺជារោគសញ្ញាដែលគេរកឃើញច្រើនបំផុតលើអ្នកចាក់វ៉ាក់សាំងហើយ ចំណែកការកណ្តាស់ និងក្តៅខ្លួន មិនសូវទេ៕ ប្រភពអត្ថបទ កម្ពុជាថ្មី
ពិតជាត្រេកអរណាស់! ស្រ្តីទីមួយលើលោក ជាសះស្បើយពីជំងឺអេដស៍ បន្ទាប់ពីប្រើវិធីសាស្រ្តនេះ
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់កាលពីថ្ងៃអង្គារទី១៥ខែកុម្ភៈថា អ្នកជំងឺមហារីកឈាមនៅសហរដ្ឋអាមេរិកម្នាក់ បានក្លាយជាស្ត្រីទីមួយ និងជាមនុស្សទី៣លើលោក ដែលជាសះស្បើយពីមេរោគអេដស៍ បន្ទាប់ពីបានទទួលការប្តូរកោសិកាមេ បរិច្ចាគដោយម្ចាស់ជំនួយ។ ករណីស្ត្រីអាយុ៦៤ឆ្នាំ ដែលបានបង្ហាញក្នុងសន្និសីទស្តីពីការឆ្លងមេរោគឱកាសនិយមនៅទីក្រុង Denver សហរដ្ឋអាមេរិក ក៏ជាករណីដំបូងបង្អស់ផងដែរដែលពាក់ព័ន្ធនឹងឈាមទងផ្ចិត ដែលជាវិធីសាស្រ្តថ្មីមួយទៀត អាចយកទៅព្យាបាលដល់មនុស្សកាន់តែច្រើន។ ចាប់តាំងពីបានទទួលឈាមពីទងផ្ចិតដើម្បីព្យាបាលជំងឺមហារីកឈាមស្រួចស្រាវរបស់នាងមក ស្ត្រីចម្រុះជាតិសាសន៍រូបនេះបានជាសះស្បើយ និងគ្មានមេរោគអស់រយៈពេល១៤ខែមកហើយ ដោយមិនត្រូវការការព្យាបាលមេរោគអេដស៍ដ៏ខ្លាំងក្លាទៀតនោះទេ។ ករណីមុនចំនួនពីរ បានកើតឡើងចំពោះបុរស ដែលមានម្នាក់ជាជនជាតិស្បែកស និងម្នាក់ជាបុរសឡាទីន។ អ្នកទាំង២បានទទួលកោសិកាដើមពេញវ័យ ដែលត្រូវបានគេប្រើជាញឹកញាប់នៅក្នុងការប្តូរខួរឆ្អឹង។ លោកស្រី Sharon Lewin ប្រធានជាប់ឆ្នោត នៃសមាគមជំងឺអេដស៍អន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវ នេះគឺជារបាយការណ៍ទី៣នៃការព្យាបាលនៅក្នុងរបៀបនេះ និងជាលើកដំបូងចំពោះស្ត្រីដែលមានផ្ទុកមេរោគអេដស៍”។ ករណីនេះ គឺជាផ្នែកមួយនៃការសិក្សាដ៏ធំមានការគាំទ្រពីសហរដ្ឋអាមេរិក ដែលដឹកនាំដោយវេជ្ជបណ្ឌិត Yvonne Bryson នៃសាកលវិទ្យាល័យ California Los Angeles (UCLA) និងវេជ្ជបណ្ឌិត Deborah Persaud នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុង Baltimore។ ការសិក្សានេះមានគោលបំណង តាមដានអ្នកផ្ទុកមេរោគអេដស៍ចំនួន២៥នាក់ ដែលទទួលការប្តូរកោសិកាដើម យកចេញពីឈាមទងសុកសម្រាប់ការព្យាបាលជំងឺមហារីក និងលក្ខខណ្ឌធ្ងន់ធ្ងរផ្សេងទៀត៕ […]
ប្រុងប្រយ័ត្ន! ពេលនេះ ជំងឺផ្ដាសាយបក្សី ឆ្លងដល់មនុស្សហើយ
ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សីឆ្លងដល់មនុស្សនៅភាគនិរតីនៃប្រទេសអង់គ្លេស ខណៈអ្នកឆ្លងមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វស្លាបដែលមានមេរោគ ប៉ុន្តែមិនមានភស្តុតាងនៃការចម្លងបន្តនោះទេ ។ ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលដែលឆ្លងមេរោគបច្ចុប្បន្នមានសុខភាពល្អ និងនៅដាច់ដោយឡែកពីគេ ហើយមានហានិភ័យតិចតួចបំផុតសម្រាប់ការឆ្លងដល់សាធារណជនផ្សេងទៀត ។ UKHSA បាននិយាយថា “មនុស្សនោះបានឆ្លង បន្ទាប់ពីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងទៀងទាត់ជាមួយសត្វស្លាបដែលមានមេរោគមួយចំនួនធំ ខណៈសត្វទាំងនេះនៅក្នុង និងជុំវិញផ្ទះរបស់ពួកគេក្នុងរយៈពេលយូរ” ។ បច្ចុប្បន្នមេរោគដែលត្រូវបានគេកំណត់អត្តសញ្ញាណនៅចក្រភពអង់គ្លេសគឺប្រភេទ H5 ដែលមាននៅក្នុងបក្សី ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា វាជាប្រភេទ H5N1 ដូចគ្នាយ៉ាងណានោះទេ ដែលបាននិងកំពុងបង្កការផ្ទុះឡើង និងសម្លាប់សត្វនៅទូទាំងពិភពលោក ។ គួរបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយបក្សី គឺជាប្រភេទជំងឺផ្តាសាយដែលរីករាលដាលក្នុងចំណោមបក្សី ហើយការចម្លងពីមនុស្សទៅមនុស្សនៃជំងឺផ្តាសាយបក្សីគឺអាចធ្វើទៅបាន ប៉ុន្តែកម្រមានណាស់ ៕ ប្រភព កម្ពុជាថ្មី
បើតាម WHO «អូមីក្រុង» ប្រហែលជាមិនបង្កជំងឺធ្ងន់ទេ តែក៏មិនគួរចាត់ទុកជាប្រភេទជំងឺស្រាលនោះដែរ
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាមេរោគ កូវីដ-19 បំប្លែងថ្មីអូមីក្រុង (Omicron) ប្រហែលជាមិនអាច បង្កឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរខ្លាំងជាងមេរោគបំប្លែងថ្មី Delta ទេ តែវាក៏មិនគួរត្រូវបានចាត់ទុកជាជំងឺស្រាលនោះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២។ លោកស្រី Janet Diaz ជាប្រធានគ្រប់គ្រងផ្នែកគ្លីនិកនៃអង្គការ WHO ធ្វើការកត់សម្គាល់ខាងលើ ដោយផ្អែកលើការសិក្សាបឋមថ្មីមួយដែលបង្ហាញថាមេរោគបំប្លែងថ្មី Omicron ដែលត្រូវបានគេកំណត់អត្តសញ្ញាមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃវិច្ឆិកា ឆ្នាំ២០២១ មានហានិភ័យទាបក្នុងការបង្កឱ្យអ្នកជំងឺត្រូវសម្រាក ព្យាបាលនៅឯមន្ទីរពេទ្យ បើធៀបទៅនឹងមេរោគបំប្លែងថ្មី Delta។ លោកស្រីបន្ថែមថា ធៀបទៅនឹង Delta ដូចគ្នា Omicron ក៏មិនសូវមានភាពកាចសាហាវ ឬធ្វើឱ្យ មនុស្សធ្លាក់ខ្លួនធ្ងន់ធ្ងរនោះដែរ ទាំងនៅក្នុងចំណោមមនុស្សវ័យក្មេង និងមនុស្សចាស់។ តែទោះជាបែបនេះក្ដី នេះមិនមែនមានន័យថា Omicron គួរត្រូវបានចាត់ទុកជា ប្រភេទជំងឺស្រាលឡើយ។ គួរបញ្ជាក់ថា ការសិក្សាបឋមជាច្រើននាពេលកន្លងមកនៅក្នុងចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ក៏បានបញ្ជាក់ដែរថា Omicron […]
កុំមើលស្រាលឲ្យសោះ! អ្នកដំណើរតាមយន្តហោះមានហានិភ័យឆ្លង Omicron ២ ទៅ ៣ ដង
យោងទៅតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រក្នុងឧស្សាហកម្មអាកាសចរណ៍បានឲ្យដឹងថា វីរុសកូវីដបំប្លែងខ្លួន Omicron អាចបង្កើនហានិភ័យឆ្លងទ្វេដង អំឡុងពេលហោះហើរ ហើយវាក៏រាលដាលខ្លាំងនៅព្រលានយន្តហោះផងដែរ ។ រហូតមកដល់ពេលនេះ វីរុសបំប្លែងខ្លួន Omicron ដែលអាចឆ្លងបានខ្ពស់ត្រូវបានបញ្ជាក់នៅក្នុងប្រទេសជាង ១១៣ ហើយបានក្លាយទៅជាមូលហេតុធំបំផុតលើករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ យ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក និងអាហ្វ្រិកខាងត្បូង ។ លោកវេជ្ជបណ្ឌិត David Powell ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រនៅសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបាននិយាយនៅថ្ងៃអង្គារនេះថា “ហានិភ័យឆ្លង Omicron នៅលើជើងហោះហើរតាមយន្តហោះនឹងមានច្រើនជាង ២ ទៅ ៣ ដង ហើយវាប្រហែលជាកើនឡើង ដូចជាហានិភ័យទាក់ទងនៃការទៅផ្សារទំនើប ឬជិះតាមឡានក្រុងជាដើម” ។ លោក Powell បានប្រាប់សារព័ត៌មាន Bloomberg ថា តម្រូវការសម្រាប់លំហូរខ្យល់នៅលើយន្តហោះ ដែលទំនងជាមានប្រព័ន្ធខ្យល់ចេញចូលបានល្អ ជាទូទៅគឺស្ងប់ជាងនៅព្រលានយន្តហោះ ។ នៅក្នុងព្រលានយន្តហោះមួយ លោកបាននិយាយថា “អត្រាខ្យល់ចេញចូលព្រលានយន្តហោះគឺប្រហែលមួយភាគដប់នៃអ្វីដែលពួកគេមានអំឡុងពេលហោះហើរ ។ ចំណែកលោក Sheldon H. Jacobson សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Illinois ដែលសិក្សាផ្នែកសុខភាពសាធារណៈ និងសុវត្ថិភាពអាកាសចរណ៍ ថ្មីៗនេះក៏បានព្រមានដែរថា ផ្នែក […]
គួរដឹង! របាយការណ៍ដំបូងៗថា Omicron មានរោគសញ្ញាសម្គាល់ ៥ សំខាន់
កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងពីករណីវិជ្ជមានដំបូងនៃវីរុសបំប្លែង Omicron នៅប្រទេសកម្ពុជាយើង។ បច្ចុប្បន្ន អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ បើយោងតាមវេជ្ជបណ្ឌិត និងអ្នកជំនាញបរទេសជឿថា រោគសញ្ញានៃវីរុសបំប្លែង Omicron ហាក់ដូចជាមានភាពខុសគ្នាពីប្រភេទវីរុសបំប្លែងមុនៗ។ តាមរបាយការណ៍របស់អង្គការសុខភាពធំៗ ថាវីរុសបំប្លែងនេះ មានសភាពស្រាល ប៉ុន្តែងាយឆ្លងជាងវីរុសបំប្លែងចាស់ ហើយក៏មានមនុស្សមួយចំនួនកត់សម្គាល់ផងដែរថា វីរុសបំប្លែង Omicron មានរោគសញ្ញាមិនដូចគ្នាទៅនឹងប្រភេទ Alpha Beta និង Delta នោះទេ។ រោគសញ្ញា ៥ របស់វីរុសបំប្លែង Omicron រមាស់បំពង់ក (ផ្ទុយទៅនឹងការឈឺបំពង់ក) ក្អកស្ងួត អស់កម្លាំងខ្លាំង ឈឺសាច់ដុំស្រាល បែកញើសពេលយប់។ វេជ្ជបណ្ឌិត Angelique Coetzee ប្រធានសមាគមវេជ្ជសាស្ត្រអាហ្រ្វិកខាងត្បូងដែលជាមនុស្សដំបូងគេសង្ស័យពីវីរុសបំប្លែង Omicron បានកត់សម្គាល់អ្នកជំងឺនៅគ្លីនិកខ្លួនថា អ្នកជំងឺភាគច្រើនមានបង្ហាញរោគសញ្ញាដែលខុសពីប្រភេទវីរុសបំប្លែង Delta។ វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ភាគច្រើនអ្នកជំងឺដែលចូលសម្រាកនៅគ្លីនិកចេញតែរោគសញ្ញាខាងលើ មិនមានសញ្ញាបាត់បង់ក្លិន ឬរសជាតិអ្វីដូចវីរុសបំប្លែងមុនៗឡើយ។ ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគួរតែបន្តការពាក់ម៉ាស និងធ្វើអនាម័យដៃ ខ្លួនប្រាណឲ្យបានស្អាតជានិច្ច ពិសេសគឺអនុវត្តតាមវិធានការសុខាភិបាលផ្សេងៗ […]
ប្តូរទម្លាប់នេះចេញ! វេជ្ជបណ្ឌិតអង់គ្លេសព្រមានថាប្រយ័ត្នកើតជំងឺមួយនេះប្រសិនបើលេងទូរសព្ទពេលកំពុងបន្ទោបង់
ក្រុមវេជ្ជបណ្ឌិតអង់គ្លេស ព្រមានអំពីការកើនឡើងហានីភ័យនៃជំងឺឫសដូងបាត សម្រាប់អ្នកដែលចូលចិត្តប្រើទូរសព្ទនៅក្នុងបង្គន់។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Sun ដោយផ្អែកតាមលទ្ធផលសិក្សារបស់អ្នកជំនាញនានា។ ការឆ្លៀតពេលមើលវីដេអូ មើលបណ្តាញសង្គម ឬលេងហ្គេម នៅពេលកំពុងបន្ទោបង់ក្នុងបង្គន់ គឺជារឿងល្អមួយដែលបង្ហាញថាមនុស្សចេះប្រើប្រាស់ស្មាតហ្វូនគ្រប់ពេលវេលា ប៉ុន្តែក្រុមវេជ្ជបណ្ឌិតជំនាញបានព្រមានឲ្យប្រយ័ត្នសុខភាពខ្លួន ជាពិសេសរន្ធគូទ។ The Sun បានដកស្រង់ការពន្យល់របស់វេជ្ជបណ្ឌិតជំនាញពីករណីកើតជំងឺឫសដូងបាត ដែលថា៖ «ប្រសិនបើអ្នកប្រើទូរសព្ទ អ្នកច្បាស់ជាបន្តអង្គុយយ៉ាងយូរនៅលើចានបង្គន់ ដូច្នេះសម្ពាធកើនឡើងលើសរសៃវ៉ែន ហើយបន្តចូលរន្ធគូទ»។ ក្រុមវេជ្ជបណ្ឌិត បានក្រើនរំលឹកឲ្យដាក់ឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅក្រៅបន្ទប់ទឹក ពីព្រោះបង្គន់ដែលប្រើប្រាស់ក៏មានមេរោគដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ វេជ្ជបណ្ឌិតឯកទេសផ្នែកអនាម័យលោក Lisa Ackerley បានគូសបញ្ជាក់ថា មេរោគមានគ្រប់ទីកន្លែង ទាំងលើចានបង្គន់ ប៊ូតុងកាច់ទឹក ប្រដាប់ក្រឡុកបង្គន់ ក្រដាស ហើយមេរោគក៏ឆ្លងបន្ថែមចូលតាមទូរសព្ទដៃ ពីព្រោះគ្មានអ្នកណាអាចយកទូរសព្ទទៅលាងសម្អាតកើតនោះឡើយ។ ក្រោយចុចទូរសព្ទអស់ចិត្ត មនុស្សជាច្រើនបានយកដៃទៅកាន់ផ្សេងៗទៀត ជាពិសេសនៅពេលជូត ឬលាងជម្រះលាមក ដែលជាហេតុនាំឲ្យមេរោគ ឬបាក់តេរី បន្តឆ្លងយ៉ាងងាយទៅលើរន្ធគូទ ហើយឈានដល់ការចេញរោគសញ្ញាឫសដូងបាត ដូចជារមាស់រន្ធគូទ ចេញដុំពក និងរងឈាមជាដើម។ វេជ្ជបណ្ឌិត Ackerley បានបញ្ជាក់ថា៖ «ខ្ញុំមិនបានព្យាយាមហាមឃាត់ការប្រើប្រាស់ទូរសព្ទពេលកំពុងបន្ទោបង់នោះឡើយ ប៉ុន្តែគ្រាន់តែបង្ហាញពីបញ្ហាដែលត្រូវប្រឈម។ អ្នកអាចប្រើប្រាស់ទូរសព្ទនៅដៃឆ្វេង ហើយដៃឆ្វេងនោះកុំកាន់របស់អ្វីផ្សេងទៀតឲ្យសោះ។ […]