Daily TH

Just another WordPress site

សង្គម

នេះហើយជាថវិការ៣លានដុល្លាស្រស់ៗទាំងដុំៗរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាកដើម្បីសម្រួលដល់ការទប់ស្កាត់កូវីដ១៩ ហើយលោកឧកញ៉ា បានពោលពាក្យថា…

កាលពីប៉ុន្មានថ្ងៃមុន លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស ជួយដល់ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ដោយលោកឧកញ៉ាបានរៀបរាប់ថា: ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមាន​ភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ។ ដោយលែកនៅថ្ងៃនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ក៏បានយកលុយ ៣ លានដុល្លា ពិតៗទាំងដុំៗ ប្រគល់ជូនរដ្ឋភិបាល ក្នុងនោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានពោលពាក្យថា: “ថវិកា3លានដុល្លានេះខ្ញុំនឹងភរិយាខ្ញុំបានបរិចាកដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ហើយ…

ម្នាក់ទៀតហើយ!អ្នកដឹកនាំសម្ដែង និងនិពន្ធបទចម្រៀង នៅហង្សមាស លោក លី ស៊ីនហួន ឆ្លង «Covid-19» ក្រោយមានទំនាក់ទំនងផ្ទាល់ជាមួយ ណុប បាយ៉ារិទ្ធ

(ភ្នំពេញ)៖ អ្នកដឹកនាំសម្ដែង និងជាអ្នកនិពន្ធបទចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក វ៉ែន វណ្ណា ហៅ លី ស៊ីនហួន បញ្ជាក់ថា លោកមានវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ និងលោក សាន សុវណ្ណឌីន។ អ្នកនិពន្ធ វ៉ែន វណ្ណា បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា លោកបានទទួលតេស្តរកជំងឺកូវីដ-១៩ ពីសំណាក់ក្រសួងសុខាភិបាលហើយ គឺលទ្ធផល «វិជ្ជមាន»។ លោកបានបន្ថែមថា កន្លងមករូបលោក និងគ្រូភ្លេង សាន់ សុវណ្ណឌីន និងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ជួបគ្នាដើម្បីធ្វើបទចូលឆ្នាំ…

​បារម្ភ​ណាស់ ​កម្ពុជា ​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ​ប្រភេទ​ថ្មី​ឆ្លង​លឿន​ខ្លាំង ដល់១២​នាក់​ហើយ​

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៩ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផលវិភាគ តាមបែបបំបែកបន្តៗ (Sequencing) រកឃើញអ្នកជំងឺមានឆ្លងវីរុសកូវីដ-១៩ បម្លែងថ្មី ចំនួន ១២ នាក់ (ជាអ្នកជំងឺដែលធ្លាប់បានរាយការណ៍លើកមុនៗរួចហើយ)។ សូមអានលិខិតប្រកាសនៅខាងក្រោម ៖

អរគុណណាស់! មហាសេដ្ឋីម៉ាឡេស៊ី ជួយ ៥លានដុល្លារទៀតហើយ ជូនកម្ពុជាដើម្បីទប់ស្កាត់កូវីដ១៩

នេះជាលើកទី ២ ហើយ ដែលមហាសេដ្ឋីជនជាតិម៉ាឡេស៊ីដ៏ល្បីល្បាញ និងជាស្ថាបនិក ក៏ដូចជាអគ្គនាយកក្រុមហ៊ុន Naga World លោកឧកញ៉ា តាន់ ស៊ី (Tan Sri Dr. Chen Lip Keong) បានប្រកាសសូមបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ។ សូមបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ ២០២០ លោក Tan Sri Dato’ Dr. Chen Lip Keong ក៏ធ្លាប់បានផ្ដល់ថវិការចំនួន…

គាំទ្រទេ!រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាក បង្កង និងពងទាកូន ក្នុងពេលឆាប់ៗនេះ ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ

រដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាក និមិត្តរូបបង្កងនិងពងទាកូន ព្រោះជាផលិតផលមានឈ្មោះល្បីល្បាញប្រចាំខេត្ត។ គួរបញ្ជាក់ថានៅក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវ កាលពីឆ្នាំទៅ នៅថ្ងៃទី២៣ ខែកក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្លាប់មានប្រសាសន៍លើកឡើងថា ពងទាកូនស្រែននោង ជាផលិតផលកសិកម្មរបស់ខេត្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស និងជាផលិតផលសម្គាល់តំបន់ភូមិសាស្ត្រ ដែលជាប់ជាផលិតផល នៃភូមិមួយផលិតផលរបស់ខេត្តផងដែរ។ នៅពេលថ្មីៗរដ្ឋបាលខេត្តតាកែវ គ្រោងសាងសង់រូបសំណាកនិមិត្តរូប បង្កងនិងពងទាកូន ដើម្បីបង្ហាញពីសក្ដានុពលនៅក្នុងខេត្តតាកែវ នឹងលេចចេញរូបរាងនាពេលឆាប់ៗខាងមុននេះ។ គួររម្លឹកដែលថា ពងទាកូនស្រែននោង គឺត្រូវបានផលិតឡើងដោយកសិករនៅឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានចងក្រងជាសហគមន៍ផលិតច្បាស់លាស់ មានការយកចិត្តទុកដាក់ និងប្រើប្រាស់បច្ចេកទេសចិញ្ចឹមទាយកពង ថែទាំតាមលក្ខណៈធម្មជាតិសុទ្ធសាធ ចាប់តាំងពីការផ្តល់ចំណីមេទា រហូតដល់ផលិតជាពង បញ្ចេញលក់លើទីផ្សារ ។ ឯកឧត្តម…

បន្ទាន់! ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៣៩នាក់

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៩នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន៤នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ៣៩នាក់មានជនជាតិខ្មែរ ២៩នាក់, ជនជាតិចិន៥នាក់ និងជនជាតិវៀតណាម៥នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល និងព្រៃវែង។ ចំណែកអ្នកជាសះស្បើយទាំង៤នាក់វិញ គឺស្ត្រីជនជាតិខ្មែរម្នាក់ និងបុរសជនជាតិចិន៣នាក់ ដែលឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក និងអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប១២៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៦៣៩នាក់៕

អាណិតក្មេងៗណាស់! ថ្ងៃនេះមានកុមារតូចៗ ៦នាក់ឆ្លងកូវីដ នៅរាជធានី-ខេត្តទាំង ៣នេះ

នៅព្រឹកថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ថ្មី ៦២នាក់។ ក្នុងចំណោមអ្នកមានវិជ្ជមានកូវីដ១៩ទាំង ៦២នាក់ មាន ៦ នាក់ជាកុមារតូចៗ ។ បើតាមសេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាល មានករណីកុមារ៦នាក់មានវិជ្ជមានកូវីដ១៩ ដោយក្នុងនោះរួមមាន ៖ ១. កុមារា ជនជាតិខ្មែរ អាយុ ១ឆ្នាំ៦ខែ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ២. កុមារី ជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ៣. កុមារា ជនជាតិខ្មែរ អាយុ ៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ៥…

ជួយស៊ែរផង !! អ្នកព្រៃវែង ២ នាក់ឡើងកម្ដៅ ៣៨.៣ អង្សា មានប្រវត្តិទៅព្យាបាលផ្ទះគ្រូពេទ្យកើតកូវីដ-១៩

នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ មន្ទីរព័ត៌មានខេត្តព្រៃវែងបានចេញសេចក្តីរាយការណ៍ ស្តីអំពីស្ថានភាពប្រជាពលរដ្ឋឈ្មោះ យី សុភាព ភេទ ស្រី អាយុ ៥៤ ឆ្នាំ ជាកសិករ និង ឈ្មោះ សែម សីហា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ ឈ្មោះយី សុភាព ភេទស្រី អាយុ ៥៨…

ក្តៅៗ សិស្ស ១៤នាក់ ត្រូវធ្វើចត្តាឡីស័ក ក្រោយឪពុកម្ដាយ ៨គ្រួសារចេញអាការដូចកូវីដ ក្រោយត្រឡប់ពីភ្នំពេញ

តាមលិខិតស្នើសុំរបស់ប្រធានការិយាល័យអប់រំ ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើសំណើសុំអនុញ្ញាត ធ្វើចត្តាឡីស័ក សិស្សានុសិស្សចំនួន ១៤នាក់ នៅជាមួយគ្រួសារ រយៈពេល ១៤ ថ្ងៃ។ តាមកម្មវត្ថុខាងលើ លោក សួន ធី ប្រធានការិយាល័យអប់រំ សូមលោកអភិបាល នៃគណៈអភិបាលស្រុក មេត្តាជ្រាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានគ្រួសារ និងអ្នកអាណាព្យាបាលសិស្ស ចំនួន ៨ គ្រួសារបានធ្វើ ដំណើរមកពីរាជធានីភ្នំពេញ ពួកគាត់មានអាការៈខុសប្រក្រតី និងកំដៅ លើសពី ធម្មតា។ ក្នុងនោះមាន ៧ គ្រួសារបានចូល នៅក្នុងភូមិអន្លង់ពួក ឃុំតាសាញ និង ១ គ្រួសារ…

ក្តៅៗ តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្ត ដល់ផ្ទះ ក្រោយភរិយា និងកូនស្រីមានកូវីដ-១៩

តារាចម្រៀងជើងចាស់ លោកគ្រូ ហួរ ឡាវី ត្រូវបានក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល ចុះយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ទាប់ពីលោកស្រី នួន សុផាន្នី ដែលជាភរិយារបស់លោក និងតារាចម្រៀង វី ឌីណែត ដែលជាកូនស្រី មានជំងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានចុះយកសំណាកតារាចម្រៀង ជើងចាស់ ហួរ ឡាវី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅគេហដ្ឋានរបស់លោក ស្ថិតនៅបុរី KP ភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈបច្ចុប្បន្នកំពុងរង់ចាំលទ្ធផលធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ក្នុងហ្វេសប៊ុកផ្លូវការរបស់លោកគ្រូ ហួរ ឡាវី បានបង្ហាញសារថា «ថ្ងៃនេះខ្ញុំបាទ ហួរឡាវី និងចៅប្រុស បានពិនិត្យសំណាករកមេរោគ…

error: Content is protected !!