Daily TH

Just another WordPress site

សង្គម

បន្ទាន់! អាជ្ញាធរជាតិអប្សរាប្រទះឃើញ ថាសលោហៈបុរាណមួយនៅប្រាសាទអង្គរវត្ត

អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការប្រទះឃើញ​ ថាស​លោហៈ បុរាណមួយ​នៅ​ប្រាសាទអង្គរវត្ត ចន្លោះ​រានហាល និង​បណ្ណាល័យ​ខាងត្បូង​ប្រាសាទអង្គរវត្ត​។ ថាស​លោហៈ​ នេះ មាន​ទំហំ​អង្កត់ផ្ចិត ៦២​ស​.​ម ជម្រៅ​បាត​ថាស ៣ ស​.​ម ផ្ទៃ​បាត​រាង​មូល និង​រីក​មាត់​ឡើង​មកលើ​បន្តិច និង​បត់​រាបស្មើ ដោយ​ផ្នែក​ខាងចុង​មាន​រាង​ក្បាច់​កោង​តូចៗ​ព័ទ្ធជុំវិញ​។​ នៅលើ​ផ្ទៃ​ថាស​ទាំងមូល​ ពុំ​ឃើញ​មាន​ក្បាច់លម្អ ឬ​អក្សរ​អ្វីដែល​អាចអោយ​កំណត់​ពី​អាយុកាល​នៃ​វត្ថុ​នេះ​អោយបាន​ច្បាស់លាស់​នៅឡើយ​ទេ​។ បច្ចុប្បន្ន ក្រុម​ចុះបញ្ជី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​យកមក​រក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​មជ្ឈមណ្ឌល​ជាតិ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​ចុះបញ្ជី និង​កំណត់​អត្តសញ្ញាណ​វត្ថុ​បុរាណ​នេះ​ជាដំបូង​សិន មុននឹង​លាង​សម្អាត និង​ជួសជុល​តាម​បច្ចេកទេស​ជំនាញ​ជួស​ជុល​វត្ថុ​បុរាណ​ជា​បន្តទៀត៕​

គ្រាន់តែ​ម្តាយ​ស្ដី​ឲ្យ​រឿង​ឆាត​ជាមួយ​មិត្ត​ភ័​ក្រ​មិន​ខិតខំ​រៀន​ តូច​ចិត្ត​មក​លោតទឹក​សម្លា.ប់​ខ្លួន​

ភ្នំពេញ ៖ ក្មេង​ស្រី​វ័យ១៨ឆ្នាំ​ម្នាក់ ​ព្រោះតែ​ខឹង​ម្តាយ​ស្តី​បន្ទោស​ពី​រឿង​កាន់​ទូរ​សព្ទ​ឆាត​ចុះ​ឆាត​ឡើង​ជាមួយ​មិត្ត​ភ​ក្កិ​មិន​ខិតខំ​រៀនសូត្រ​ ធ្វើ​ឲ្យ​នាង​ខូចចិត្ត​ជិះ​ម៉ូតូ​កង់​បី​ឆ្ពោះ​មក​ស្ពាន​ជ្រោយចង្វារ​ដើម្បី​ប៉ុនប៉ង​លោតទឹក​សម្លា.ប់​ខ្លួន​តែ​សំណាងល្អ​ត្រូវ​បាន​សមត្ថកិច្ច​រួម​ទាំង​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏​ចុះ​ចាប់​ឃាត់​ទាន់ពេល​។ ​ហេតុការណ៍​នោះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៧និង៤០នាទី ​ថ្ងៃទី២៤ ខែវិច្ឆិកា ​ឆ្នាំ២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ។​ ប្រភព​ព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍ ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​គេ​ឃើញ​ក្មេង​ស្រី​រងគ្រោះ​រូប​នោះ​បាន​ឈប់​ចុះ​ពីលើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដល់​ចំណុចកណ្ដាល​ស្ពាន​នាង​ក៏បាន​ដើរ​ទៅ​អង្គុយ​យំ​ព្រមទាំង​ដៃ​កាន់​ទូរសព្ទដៃ​ បំណង​នឹង​លោតទឹក​សម្លា.ប់​ខ្លួន​ដោយ​ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​រួម​អ្នកធ្វើដំណើរ​ក៏បាន​នាំគ្នា​ចុះ​ឃាត់​ព្រមទាំង​បោះដៃ​ហៅ​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​គល់​ស្ពាន​រួមជាមួយ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ប៉ុស្តិ៍​ស្រះចក​ឱ្យ​ចុះ​មកដល់​កន្លែង​កើតហេតុ​នាំគ្នា​ធ្វើការ​ចាប់​ឃាត់​ក្មេងស្រី​រងគ្រោះ​រូប​នោះ​ ដោយ​នាង​បាន​យំ​ននាល​ដី​មិន​ព្រម​ឲ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់​រូប​នាង​នោះ​ទេ​ ព្រមទាំង​ព្យាយាម​មិន​ឲ្យ​សមត្ថកិច្ច​យក​ទូរ​សព្ទ​ពី​ដៃ​របស់​នាង​ទៀត​ផង ​ដោយ​ឃើញ​ដូច្នេះ​សមត្ថកិច្ច​ក៏​នាំគ្នា​សម្រេច​ចាប់​នាង​លើកដាក់​ម៉ូតូ​ដឹក​ចេញ​ពីលើ​ស្ពាន​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​រួមទាំង​ការ​ចោមរោម​មើល​របស់​អ្នកដំណើរ​ផង​នោះ​ ក៏​នាំ​នាង​មកកាន់​ប៉ុស្តិ៍​ស្រះចក​ដើម្បី​ធ្វើការ​លួងលោម​សួរនាំ​ពី​រឿងហេតុ​នៃ​ការប៉ុនប៉ង​លោតទឹក​នោះ​ផងដែរ​។ ខណៈដែល​នាំ​នាង​មកដល់​ប៉ុស្តិ៍​ស្រះចក​ហើយ​នោះ​ នាង​ក៏​នៅតែ​ព្យាយាម​ប៉ុនប៉ង​នឹង​រត់​ចេញពី​ប៉ុស្តិ៍​ទៀតផង​ប៉ុន្តែ​ដោយ​កម្លាំង​បាន​នាំ​គ្នា​ឃាត់​លួងលោម​នាង​រហូត​នាង​សុខចិត្ត​ប្រាប់​ពី​លេខ​ទូរ​សព្ទ​របស់​ឪពុកម្ដាយ​របស់​នាង​ថា​នាង​រស់នៅ​ខណ្ឌ​សែន​សុខ​។ លុះ​ប្រហែល​ជាមួយ​ម៉ោង​ក្រោយមក​សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ទៅ​ឪពុកម្ដាយ​របស់​នាង​បាន​ចុះ​មកដល់​ប៉ុស្តិ៍​ស្រះចក​ទាំង​ឪពុក​និង​ម្ដាយ​នាំគ្នា​ឃើញ​កូន​បែបនេះ​ក៏​នាំគ្នា​ស្រក់​ទឹកភ្នែក​ហួសចិត្ត​មិនគួរណា​ឃើញ​កូនស្រី​គិត​ខ្លី​បែបនេះ​ដូច្នេះ​សោះ​គ្រាន់តែ​ម្ដាយ​របស់​នាង​ស្ដីបន្ទោស​តិចតួច​ពី​រឿង​កាន់​ទូរ​សព្ទ​ដៃ​ឆាត​ចុះ​ឆាត​ឡើង​មិន​ខិតខំ​រៀនសូត្រ​ហើយ​ម្ដាយ​និយាយ​ដូច្នេះ​ហើយក៏​ត្រឡប់​ទៅធ្វើ​ការ​រោងចក្រ​វិញ​ពេលឮ​ដំណឹង​ស្រាប់​ថា​គេ​ប្រាប់​ថា​កូន​របស់​គាត់​មក​លោត​ទឹក​សម្លា.ប់​បែប​ខ្លួន​នេះ នោះ​សំណាង​ហើយ​ដែល​គេ​នាំគ្នា​ជួយ​ឃាត់​កូន​ទាន់​ពេល​កុំ​អី​ហួសពេល​បាត់ទៅហើយ​។ គួរ​បញ្ជាក់​ថា ​ក្មេងស្រី​ប៉ុនប៉ង​លោតទឹក​សម្លា.ប់ខ្លួន​មានឈ្មោះ​ច​ន​ស្រី​ណន ហៅ​ម៉ៅ អាយុ១៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល ​ជួយ​មួយ​ឪពុកម្តាយ​នៅ​ខណ្ឌ​សែន​សុខ នាង​រៀន​ថ្នាក់​ទី១១ នៃ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ភ្នំពេញ​ថ្មី​។ ​ក្រោយពី​កម្លាំង​សមត្ថកិច្ច​រួមទាំង​ឪពុកម្ដាយ​បាន​លួងលោម​កូនស្រី​រូប​នោះ​ ដើម្បី​ឲ្យ​ឈប់​មានបំណង​ចង់​គិត​ខ្លី​បែបនេះ​តទៅទៀត ​រួចហើយ​ឪពុកម្ដាយ​សង្ឃឹមថា​ កូន​របស់​គាត់​និង​ឈប់​មានបំណង​គិត​ខ្លី​ហើយ​ខិតខំ​រៀន​សូត្រ​និង​លះបង់​នៃ​ការ​ឆាត​ចុះ​ឆាត​ឡើង​ជាមួយ​មិត្ត​ភ័​ក្កិ​ដែល​អត់​ប្រយោជន៍​ខិតខំ​រៀនសូត្រ​ជា​អនាគត​វែងឆ្ងាយ​តទៅ​មុខ​ទៀតហើយ​នាង​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ជាមួយ​ឪពុកម្ដាយ​ផងដែរ​៕

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ព្យាករ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​បន្តទៀត

ភ្នំពេញៈ ក្រោម​ឥទ្ធិពល​នៃ​ទ្រនង់​សម្ពាធ​ខ្ពស់​ចិន និង​របប​ខ្យល់មូសុង​ឦសាន ប្រទេស​កម្ពុជា​ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ដោយ​មាន​លាយឡំ​ផ្គរ​រន្ទះ​កើត​ឡើងជា​បន្តទៀត​រហូត​ដល់​ដំណាច់​ខែ​វិច្ឆិកា​នេះ នៅតាម​បណ្ដា​ខេត្ត​ជាប់​តំបន់​ជួរ​ភ្នំក្រវាញ​។ នេះ​បើ​យោងតាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ជាមួយ​គ្នា​នេះ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​៖ «​ចាប់ពី​ថ្ងៃទី​ ២៩ ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ​ខ្យល់​រដូវ ដែល​បក់​នាំមក​នូវ​ធាតុអាកាស​ត្រជាក់​ពី​តំបន់​ស៊ីបេរី​នឹង​ធ្វើ​ឱ្យ​សីតុណ្ហភាព​អប្បបរមា​នៅ​កម្ពុជា​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប-ឦសាន​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់មក​នៅក្នុង​រង្វង់​ចន្លោះ​ពី​ ២១ ​អង្សា ទៅ​ ១៩ ​អង្សា​»​។ យ៉ាងណា​ក៏ដោយ​ប្រជាពលរដ្ឋ​នៅ​ស្របតាម​សណ្ដ​ស្ទឹង​ព្រែកត្នោត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​បាន​ត្អូញត្អែរថា ភ្លៀង​កាលពី​ថ្ងៃទី​ ២២ ខែវិច្ឆិកា​នេះ​បាន​បង្កឱ្យមាន​ការជន់លិច​ផ្ទះសំបែង​របស់​ពួកគេ​សាជាថ្មី​។ អ្នកស្រី ម៉ៅ ច្រឹម អាយុ​…

មកធ្វើអត្តសញ្ញាណប័ណ្ណ ហើយមន្ត្រីជំនាញឲ្យវាស់កម្ពស់ ដើម្បីតម្រូវតាមលក្ខខណ្ឌ បែរគិតថាអ្នកឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោស ត្រលប់ទៅផ្ទះវិញបង្ហោះដៀលសមត្ថកិច្ចកប់ៗមាត់តាមបណ្តាញសង្គម ត្រូវសមត្ថកិច្ចនាំខ្លួនមកអប់រំ

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋានស្រុកកំពង់សិលា បានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ៤រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកចុះស្រាវជ្រាវករណីប្រើពាក្យសម្តីអសុរោះមកលើសមត្ថកិច្ចនគរបាលស្រុកកំពង់សិលា ខេត្តព្រះសីហនុ តាមរយៈបណ្តាញសង្គម ហ្វេសបុក (facebook) ឈ្មោះ សុខ លីន និងតិកតុក(tik tok) ឈ្មោះ ម៉ីម៉ីរៀល។ ដោយមូលហេតុកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីខាងលើឈ្មោះ វី ស្រីហន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងសំរោង ឃុំអូរបាកទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ…

ប្រសាសន៍ណែនាំ របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្តីពីការការពារខ្លួន ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរអាកាសធាតុ នៅកម្ពុជា

សល់ប៉ុន្មានថ្ងៃទៀតឆ្លងចូលខែឆ្នូ កម្ពុជាហាក់ដូចជាចាប់ផ្ដើមចុះត្រជាក់បន្តិចម្តងៗ ដែលជាសញ្ញាមួយបង្ហាញថា នាដើមខែឆ្នូនេះនឹងចុះត្រជាក់ជាក់ជាមិនខាន។ តើបងប្អូនបានត្រៀមរៀបចំខោអាវរងាហើយឬនៅ? ជាការពិតណាស់ បើយោងតាមគេហៈទំព័រផ្លូវការរបស់ លោកជំទាវ ឱ វណ្ណឌីន ចេញផ្សាយថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ! ដែលលោកជំទាវ បានបង្ហើបប្រាប់ថា រដូវត្រជាក់នឹងខិតជិតមកដល់ជាបណ្ដើរៗហើយ ដែលតំបន់មួយចំនួនក៏បានធាតុអាកាសចុះត្រជាក់បន្ដិចម្តងៗ ហើយនៅពេលខាងមុខនេះ អាកាសធាតុត្រជាក់នឹងមានការធ្លាក់ចុះ ដែលជាពិសេសនៅចន្លោះខែឆ្នូរហូតទៅដល់ខែមករាឆ្នាំ២០២២ខាងមុខនេះ។ នៅក្នុងនោះដែរ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្របានចេញនូវសេចក្ដីជូនព័ត៌មានស្ដីពី ការការពារការចម្លងវីរ៉ុសកូវីដ-១៩ និងការប្រុងប្រយ័ត្នក្នុងអំឡុងពេលខាងមុខទៀត ដែលនឹងជួបប្រទះនូវអាការធាតុប្រធាតុត្រជាក់នៅពេលខាងមុខនេះ។ អ៉ីចឹងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះសុខភាពរបស់ខ្លួនឯង ហើយត្រូវការពារឱ្យបានខ្ជប់ខ្ជួននៅសរីរាង្គកាយរបស់ខ្លួនដែលនឹងអាចប៉ះពាល់ពីអាកាសធាតុត្រជាក់។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាការពារសុខភាពផ្ទាល់ខ្លួនផង និងការពារសុខភាពគ្រួសាររបស់យើងឱ្យបានល្អផង ដើម្បីជៀសវាងនៅជំងឺនានា ដែលនឹងអាចកើតឡើងជាយកថាហេតុដែលបណ្ដាលមកពីអាកាសធាតុត្រជាក់។ លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមយ៉ាងច្បាស់ៗថា នៅក្នុងរដូវត្រជាក់នេះ…

ដំណឹងល្អ! ក្រសួងផ្តល់អាហារូបករណ៍រៀនជំនាញបច្ចេកទេសមានទាំងជួសជុលរថយន្ត អគ្គិសនី និងច្រើនទៀត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនតាមប្រភេទនៃកម្រិតសិក្សានីមួយៗ ឱ្យទទួលអាហារូបករណ៍ចូលរៀនតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក្នុងនោះមាន មុខរបរ និងជំនាញដូចជា៖ ជួសជុលរថយន្ត ប្រព័ន្ធភ្លើង អគ្គិសនី ទូរគមនាគមន៍ និងជំនាញជាច្រើនទៀត។ អាហារូបករណ៍នេះផ្តល់ជូនចំនួន ២០១៦៨ កន្លែងដើម្បីឲ្យចូលរៀនទៅតាមកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈនិមួយៗ។ -ដាក់ពាក្យ៖ ទៅយកនិងដាក់ពាក្យនៅគ្រឹះស្ថានដែលចង់សិក្សា -ផុតកំណត់៖ ទៅតាមគ្រឹះស្ថាននីមួយៗ ប្រភព៖ សប្បាយ

ត្រៀមៗ! កម្ពុជានឹងចុះត្រជាក់ខ្លាំងចាប់ពីដើមខែធ្នូ ដល់ខែកុម្ភៈឆ្នាំក្រោយ

ចាប់ពីខែធ្នូឆ្នាំ ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina(ត្រជាក់) មានប្រមាណ ៩០% និងថយបន្តិចម្តងៗមកត្រឹម ៦០%នៅខែកុម្ភៈ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុត្រជាក់ នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២២ ខែវិច្ឆិកា។ ប្រភពដដែលបានឲ្យដឹងថា ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ចាប់ពីសប្តាហ៍ទី១ខែធ្នូ ដល់សប្តាហ៍ទី៣ខែធ្នូ ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនោះ មានពេលខ្លះអាកាសធាតុអាចនឹងចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចន្លោះពី ១៧អង្សាទៅ ១៩អង្សា នៅតំបន់ជួយភ្នំដងរែក និងខ្ពង់រាបភាគឦសាន។ ចំណែកបណ្តារាជធានី និងខេត្តដទៃទៀត សីតុណ្ហភាពរង្វង់ ១៩អង្សា…

ឡូយណាស់! ខេត្តមួយនេះមាន​រោងចក្រ​ផលិត​ស្ករ​អំពៅ ប្រើប្រាស់​កម្លាំង​ពលកម្ម​រាប់​ពាន់នាក់

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើឲ្យក្រុមហ៊ុនផលិតស្ករអំពៅបង្កើនទុនវិនិយោគបន្ថែមទៀត ដើម្បីចូលរួមបង្កើតការងារ ជូនប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលលើកស្ទួយ​ជីវភាព​គ្រួសារ។ លោក វ៉ា ថន បានថ្លែងក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅនិងរោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុនកាមាដេនូវេឈ័រ សហការជាមួយក្រុមហ៊ុនកសិកម្ម យុវជន ស្វាយរៀង ឯ.ក ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកាលពីថ្ងៃទី២១វិច្ឆិកា។ លោក វ៉ា ថន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:វិនិយោគរោងចក្រផលិតស្កអំពៅរបស់ក្រុមហ៊ុន កាមាដេនូវេឈ័រ ដែលបានខិតខំជំរុញឲ្យខ្សែច្រវាក់ផលិតកម្មស្ករអំពៅនាំមុខគេនៅកម្ពុជាសម្រេចទទួលបានជោគជ័យ ទាំងលើផលិតកម្មដាំដុះ និង កែច្នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លោកអភិបាលខេត្តបានបន្តថា ក្រុមហ៊ុនបានស្រូបយកកំលាំងពលកម្មក្នុងស្រុក និងជួយកំណើនសេដ្ឋកិច្ចគ្រួសារ ខណៈដែលវិស័យមួយចំនួនកំពុងជួបវិបត្តដោយសារជំងឺឆ្លងកូវីដ-១៩។ ៊ លោកអភិបាលខេត្តចាត់ទុក​វិស័យឯកជនគឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មដំណាំអំពៅ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចូលរួមបង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន បានចំនួនជាងមួយពាន់នាក់ក្នុងពេលបច្ចុប្បន្ន ហើយសង្ឃឹមថាចំនួននឹងមានការកើនឡើងនៅរដូវប្រមូលផលខាងមុខនៅបំណាច់ឆ្នាំនេះ។…

ដំណឹងល្អ! កម្ពុជាគ្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំលំដាប់ថ្នាក់អន្តរជាតិមួយ នៅតំបន់មួយនេះ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំលំដាប់ថ្នាក់អន្តរជាតិមួយ នៅទីតាំងផ្លូវកប់ស្រូវ រាជធានីភ្នំពេញ ក្រោមគម្រោងចំណាយ ៨០លានដុល្លារ ដែលជាថវិកាកម្ចីរបស់ធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រតិភូក្រុមហ៊ុនកូរ៉េ ដែលបានចុះមកប្រទេសកម្ពុជា ដើម្បីសិក្សាក្នុងការរៀបចំសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំនេះ ត្រូវបាន លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អនុញ្ញាតឱ្យចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅទីស្តីការក្រសួួងសុខាភិបាល នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្រោយបញ្ចប់ជំនួបនេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា គម្រោងសាងសង់នេះបានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានទីតាំង នៅផ្លូវកប់ស្រូវ រាជធានីភ្នំពេញ ក្នុងទំហំដីជាង២ហិកតា ដែលគ្រោងនឹងសាងសង់ក្នុងទឹកប្រាក់៨០លានដុល្លារ ក្នុងនោះមានថវិកា៦៦លានដុល្លារជាប្រាក់កម្ចីធនាគារបស់កូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន១៤លានដុល្លារ។ លោកស្រីបានបញ្ជាក់ថា…

អីយ៉ាស់! រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរដើរលេងកម្សាន្ត ជាង១ម៉ឺននាក់

(ព្រះវិហារ)៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តព្រះវិហារមានភ្ញៀវទេសចរដើរលេងកម្សាន្ត ជាង១ម៉ឺននាក់ នៅតាមតំបន់រមណីយដ្ឋាននានា។ លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ស្ថិតិភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនៅតាមរមណីយ ដ្ឋាននានាក្នុងខេត្តព្រះវិហារ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ៣ថ្ងៃ គឺមានចំនួនសរុប ១០,៨៧៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០,៧៧១នាក់ និងភ្ញៀវអន្តរជាតមានចំនួន១០២។ លោក គង់ វិបុល បន្តថា ភ្ញៀវទេសចរជាតិថយចុះ ៣១.៤៥% និងភ្ញៀវទេសចរអន្តរជាតិថយចុះ ៧.៣៩% បើធៀបនឹងឆ្នាំមុន។ សកម្មភាពការងារដែលមន្ទីរទេសចរណ៍ខេត្ត បានចូលរួមដោយយកចិត្តទុកដាក់អនុវត្តតាមវិធានសុវត្តិភាពទេសចរណ៍…

error: Content is protected !!