Daily TH

Just another WordPress site

សង្គម

ឪពុកបង្កើត ចាប់រំ លោ- ភកូនស្រីខ្លួនឯង ដល់ទៅ០២នាក់ ជាច្រើនលើក ឆ្លាស់វេនគ្នា បែកធ្លាយរឿង ក្រោយប្រុងចាប់កូនស្រីពៅម្នាក់ទៀត…

បុរសម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ធ្វើការឃាត់ខ្លួន ក្រោយពីបាន រំ- លោ-ភ សេ-ព ស ន្ទ -វៈលើកូនបង្កើតខ្លួនឯងបានសម្រេចជាច្រើនដង និង​ប៉ុន​ប៉ង​ចាប់​ រំ លោ ភ ​កូនស្រី​ពៅ​ម្នាក់​ទៀត​ដែលហេតុការណ៍នេះបានស្ថិតនៅក្នុងភូមិទី០៩ ឃុំ​ព្រែក​តាន​ង់ ស្រុកកោះ​សូទិន ខេត្ត​កំពង់​ចាម​។ ជន​សង្ស័យ​ឈ្មោះ ហោ ចាន់ អាយុ ៤៦ ឆ្នាំ ជាឪពុក មុខរបរ​កសិករ​ បើតាមម​សម្តី​របស់​ម្តាយ​ក្មេងស្រី​រងគ្រោះ​ថាពួកគាត់​បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ជន​សង្ស័យ​មានកូន​ទាំង​អស់ ​៦ នា​ក់ (ប្រុស​ម្នាក់) ចំពោះ កូន​ស្រី​រងគ្រោះ​ជា​កូនភ្លោះអាយុ ១៦ ឆ្នាំ​ដូចគ្នា ប៉ុន្តែ​រាល់ថ្ងៃ​គឺ​ជន​សង្ស័យ​តែងតែ​ប្រើ​អំពើ​ហិ- ង្សា​វា យ ​ប្រពន្ធ​ស្ទើរ តែ​ភ្លេច​ភ្លាំង​សា្មរ​តី​អស់​ហើយ។…

សម្ដេចក្រុមព្រះ បុត្រាទីពីរនៃព្រះបរមរតនកោដ្ឋ មានលក្ខណៈស្រដៀងនឹងបិតាទ្រង់ច្រើនចំណុច ពេលនេះបានឃ្លាតចាកឆ្ងាយជារៀងរហូតហើយ

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ នេះបើតាមប្រភពព័ត៌មានជាផ្លូវការពីទំព័រផេក Royal Du Cambodge ។ តាមព្រះរាជជីវប្រវត្តិ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល…

សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ សោយ​ទិវង្គត នៅ​ប្រទេស​បារាំង​ក្នុង​ព្រះជន្ម​ ៧៧ ​ព្រះវស្សា

(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះលើ Facebook ផ្លូវការរបស់លោកនៅមុននេះបន្តិចថា «ទើបទទួលដំណឹងពីឯកឧត្តម អ៊ុម ដារាវុឌ្ឍ ថា សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកនេះ វេលាម៉ោង៩៖៤០នាទី (ត្រូវនឹងម៉ោង៣៖៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេសបារាំង»។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕ ប្រភពអត្ថបទ៖ Fresh News

បន្ទាន់! WHO ក្រើនរំលឹកដល់កម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ១៩ ក្រោយពិភពលោករកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីឈ្មោះ អូមីក្រុង

(ភ្នំពេញ)៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានក្រើនរំលឹកដល់កម្ពុជាឱ្យត្រៀមខ្លួន សម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ១៩ ក្រោយពិភពលោករកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីដែលគួរឱ្យព្រួយបារម្ភ ឈ្មោះ អូមីក្រុង។ តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន WHO បានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី B.1.1.529 (ឈ្មោះ អូមីក្រុង) ត្រូវបានរាយការណ៍ជាលើកដំបូង ទៅកាន់អង្គការសុខភាពពិភពលោក ដោយប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ ករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ដំបូងគេ ត្រូវបានរកឃើញនៅលើសំណាកមួយដែលប្រមូលបាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។ ការឆ្លងនៅអាហ្រ្វិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលជាមួយនឹងការរកឃើញនូវមេរោគបំប្លែងខ្លួនថ្មីមួយនេះ។ ដោយសារតែពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ដែលអូមីក្រុង នឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់ៗនេះនៅក្នុងសហគមន៍ប្រទេសកម្ពុជា។ អូមីក្រុង ជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យព្រួយបារម្ភ សម្រាប់ការឆ្លើយតបជាសកលចំពោះការរីករាលដាល…

ឃើញខ្លាំងដៃ! តាមពិត បុរសដែលសម្លុតសមត្ថកិច្ច មានមុខតំណែងជា…

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺនៅវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គម បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលបានឃើញយុវជនម្នាក់ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងបញ្រ្ចាសទិស ហើយថែមទាំងគំរាមវាយមកលើសមត្ថកិច្ចទៀត ដែលហេតុការណ៍នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ យ៉ាងណាមិញ ក្រោយកើតហេតុការណ៍នេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ មកចាត់វិធានការតាមច្បាប់ជាបន្ទាន់។ ផ្អែកតាមការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ បុរសខាងលើមានឈ្មោះថា យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជា…

បន្ទាន់! ក្រសួងចេញវិធានការបន្ទាន់ ៣ ចំណុច ក្រោយលេចចេញវីរុសកូវីជពូជថ្មីមួយទៀតឈ្មោះ «អូមីក្រុង» ចម្លងលឿនសាហាវទ្វេដងគួរឱ្យព្រួយបំផុត

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា៖ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មានការវិវត្ត ន៍ដោយមានការបំប្លែងខ្លួននវីរុសកូវីដ-១៩ថ្មីៗ ដែលជាការព្រួយបារម្ភរបស់ពិភពលោកនូវកំណើននៃការ ចម្លងវីរុសកូវីដ-១៩បំប្លែងខ្លួននេះ។ ក្នុងពេលថ្មីៗនេះ មានការលេចចេញនូវវីរុសកូវីដ-១៩បំប្លែងថ្មី B.1.1.529 ដែលអង្គការសុខភាពពិភពលោក បានរាយការណ៍ពីការរកឃើញវីរុសបម្លែងថ្មីនេះ នៅបណ្តាប្រទេសមួយ ចំនួនលើសាកលលោក ដែលអ្នកបច្ចេកទេសអង្គការសុខភាពពិភពលោកបានសំដែងនូវការព្រួយបារម្ភពីលទ្ធ ភាពនៃការចម្លងរហ័សរបស់វារង់ B1.1.529 នេះផងដែរ។ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ កិច្ចប្រជុំរបស់ក្រុម ប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្ដីពីការវិវឌ្ឍន៍នៃមេរោគ SARS-CoV-2 (TAG-VE) បាន វាយតម្លៃវ៉រ៉ង់ SARS-CoV-2 ថ្មី B.1.1.529 និងបានកំណត់ឈ្មោះវីរុសនេះហៅថា “អូមីក្រុង (Omicron)” ។ ដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីខាងលើនេះ…

សូមបន្តការប្រុងប្រយ័ត្នខ្ពស់! លោកស្រី ឱ វណ្ឌឌីន ប្រកាសពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី២ប្រភេទទៀត B1-640 និងប្រភេទ B1-1-529 ដែលមានប្រភពចេញពីអាហ្វ្រិកខាងត្បូង

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសអំពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖ ប្រភេទ B1-640 និងប្រភេទ B1-1-529 ខណៈវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-1-529 បានរីលដាលមកដល់ទឹកដីហុងកុងនៃទ្វីបអាស៉ីហើយ។ លោកស្រី ឱ វណ្ឌឌីន បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានចេញផ្សាយអំពីករណីរកឃើញនូវវីរុសកូវីដ១៩បំប្លែងថ្មីចំនួន២ប្រភេទទៀត រួមមាន៖ *ទី១៖ វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទ B1-640 ដែលបានរាយការណ៍មកថា បានរកឃើញដំបូងគេនៅសាធារណរដ្ឋកុងហ្គោ (Republic of the Congo) នៃទ្វីបអាហ្វ្រិក…

កម្លាំងជំនាញកំពុងសិក្សាលើទិដ្ឋភាពច្បាប់ ចំពោះករណីបុរសម្នាក់ស្រែកគំរាមដកស័ក្ដិ និងរកវាយទៅលើនគរបាល

សមត្ថកិច្ចជំនាញ កំពុងសិក្សាលើទិដ្ឋភាពច្បាប់ ចំពោះករណីបុរសម្នាក់ស្រែកគំរាមដកស័ក្ដិ​ និងរកវាយទៅលើនគរ​បាល កំពុងអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះ​បញ្ច្រាសទិសដៅចរាចរណ៍។​ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់​កម្ពុជា​​ថ្មី នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះថា លោកមានការសោកស្ដាយ ដែលបន្ទាប់ពីកើតហេតុភ្លាមៗ បុរសរូបនោះ បានចេញ ពីកន្លែងកើតហេតុ​ ដោយមិនមានការឃាត់ខ្លួន ដើម្បីសួរនាំឡើយ។ លោកថា តាមគោលការណ៍ ដែលត្រូវ​អនុវត្ត គឺមិនត្រូវអនុញ្ញាតឲ្យបុរសរូបនោះ ចេញកន្លែងកើតនោះទេ ពោលគឺសមត្ថកិច្ចអាចឃាត់ខ្លួនយក ដើម្បីយក​មកអនុវត្តតាមនីតិវិធីបន្ត។ ទោះជាយ៉ាងណាក៏ដោយលោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញ កំពុង​ស្វែង​​​រក​បុរសរូបនោះ ដើម្បីយកមកអនុវត្តតាមនីតិវីធីបន្ត។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

បន្ទាន់! អាជ្ញាធរជាតិអប្សរាប្រទះឃើញ ថាសលោហៈបុរាណមួយនៅប្រាសាទអង្គរវត្ត

អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការប្រទះឃើញ​ ថាស​លោហៈ បុរាណមួយ​នៅ​ប្រាសាទអង្គរវត្ត ចន្លោះ​រានហាល និង​បណ្ណាល័យ​ខាងត្បូង​ប្រាសាទអង្គរវត្ត​។ ថាស​លោហៈ​ នេះ មាន​ទំហំ​អង្កត់ផ្ចិត ៦២​ស​.​ម ជម្រៅ​បាត​ថាស ៣ ស​.​ម ផ្ទៃ​បាត​រាង​មូល និង​រីក​មាត់​ឡើង​មកលើ​បន្តិច និង​បត់​រាបស្មើ ដោយ​ផ្នែក​ខាងចុង​មាន​រាង​ក្បាច់​កោង​តូចៗ​ព័ទ្ធជុំវិញ​។​ នៅលើ​ផ្ទៃ​ថាស​ទាំងមូល​ ពុំ​ឃើញ​មាន​ក្បាច់លម្អ ឬ​អក្សរ​អ្វីដែល​អាចអោយ​កំណត់​ពី​អាយុកាល​នៃ​វត្ថុ​នេះ​អោយបាន​ច្បាស់លាស់​នៅឡើយ​ទេ​។ បច្ចុប្បន្ន ក្រុម​ចុះបញ្ជី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​យកមក​រក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​មជ្ឈមណ្ឌល​ជាតិ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​ចុះបញ្ជី និង​កំណត់​អត្តសញ្ញាណ​វត្ថុ​បុរាណ​នេះ​ជាដំបូង​សិន មុននឹង​លាង​សម្អាត និង​ជួសជុល​តាម​បច្ចេកទេស​ជំនាញ​ជួស​ជុល​វត្ថុ​បុរាណ​ជា​បន្តទៀត៕​

គ្រាន់តែ​ម្តាយ​ស្ដី​ឲ្យ​រឿង​ឆាត​ជាមួយ​មិត្ត​ភ័​ក្រ​មិន​ខិតខំ​រៀន​ តូច​ចិត្ត​មក​លោតទឹក​សម្លា.ប់​ខ្លួន​

ភ្នំពេញ ៖ ក្មេង​ស្រី​វ័យ១៨ឆ្នាំ​ម្នាក់ ​ព្រោះតែ​ខឹង​ម្តាយ​ស្តី​បន្ទោស​ពី​រឿង​កាន់​ទូរ​សព្ទ​ឆាត​ចុះ​ឆាត​ឡើង​ជាមួយ​មិត្ត​ភ​ក្កិ​មិន​ខិតខំ​រៀនសូត្រ​ ធ្វើ​ឲ្យ​នាង​ខូចចិត្ត​ជិះ​ម៉ូតូ​កង់​បី​ឆ្ពោះ​មក​ស្ពាន​ជ្រោយចង្វារ​ដើម្បី​ប៉ុនប៉ង​លោតទឹក​សម្លា.ប់​ខ្លួន​តែ​សំណាងល្អ​ត្រូវ​បាន​សមត្ថកិច្ច​រួម​ទាំង​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ក៏​ចុះ​ចាប់​ឃាត់​ទាន់ពេល​។ ​ហេតុការណ៍​នោះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៧និង៤០នាទី ​ថ្ងៃទី២៤ ខែវិច្ឆិកា ​ឆ្នាំ២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ។​ ប្រភព​ព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍ ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​គេ​ឃើញ​ក្មេង​ស្រី​រងគ្រោះ​រូប​នោះ​បាន​ឈប់​ចុះ​ពីលើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដល់​ចំណុចកណ្ដាល​ស្ពាន​នាង​ក៏បាន​ដើរ​ទៅ​អង្គុយ​យំ​ព្រមទាំង​ដៃ​កាន់​ទូរសព្ទដៃ​ បំណង​នឹង​លោតទឹក​សម្លា.ប់​ខ្លួន​ដោយ​ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​រួម​អ្នកធ្វើដំណើរ​ក៏បាន​នាំគ្នា​ចុះ​ឃាត់​ព្រមទាំង​បោះដៃ​ហៅ​កម្លាំង​សមត្ថកិច្ច​ប្រចាំការ​គល់​ស្ពាន​រួមជាមួយ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ប៉ុស្តិ៍​ស្រះចក​ឱ្យ​ចុះ​មកដល់​កន្លែង​កើតហេតុ​នាំគ្នា​ធ្វើការ​ចាប់​ឃាត់​ក្មេងស្រី​រងគ្រោះ​រូប​នោះ​ ដោយ​នាង​បាន​យំ​ននាល​ដី​មិន​ព្រម​ឲ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់​រូប​នាង​នោះ​ទេ​ ព្រមទាំង​ព្យាយាម​មិន​ឲ្យ​សមត្ថកិច្ច​យក​ទូរ​សព្ទ​ពី​ដៃ​របស់​នាង​ទៀត​ផង ​ដោយ​ឃើញ​ដូច្នេះ​សមត្ថកិច្ច​ក៏​នាំគ្នា​សម្រេច​ចាប់​នាង​លើកដាក់​ម៉ូតូ​ដឹក​ចេញ​ពីលើ​ស្ពាន​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​រួមទាំង​ការ​ចោមរោម​មើល​របស់​អ្នកដំណើរ​ផង​នោះ​ ក៏​នាំ​នាង​មកកាន់​ប៉ុស្តិ៍​ស្រះចក​ដើម្បី​ធ្វើការ​លួងលោម​សួរនាំ​ពី​រឿងហេតុ​នៃ​ការប៉ុនប៉ង​លោតទឹក​នោះ​ផងដែរ​។ ខណៈដែល​នាំ​នាង​មកដល់​ប៉ុស្តិ៍​ស្រះចក​ហើយ​នោះ​ នាង​ក៏​នៅតែ​ព្យាយាម​ប៉ុនប៉ង​នឹង​រត់​ចេញពី​ប៉ុស្តិ៍​ទៀតផង​ប៉ុន្តែ​ដោយ​កម្លាំង​បាន​នាំ​គ្នា​ឃាត់​លួងលោម​នាង​រហូត​នាង​សុខចិត្ត​ប្រាប់​ពី​លេខ​ទូរ​សព្ទ​របស់​ឪពុកម្ដាយ​របស់​នាង​ថា​នាង​រស់នៅ​ខណ្ឌ​សែន​សុខ​។ លុះ​ប្រហែល​ជាមួយ​ម៉ោង​ក្រោយមក​សមត្ថកិច្ច​ក៏បាន​ទំនាក់ទំនង​ទៅ​ឪពុកម្ដាយ​របស់​នាង​បាន​ចុះ​មកដល់​ប៉ុស្តិ៍​ស្រះចក​ទាំង​ឪពុក​និង​ម្ដាយ​នាំគ្នា​ឃើញ​កូន​បែបនេះ​ក៏​នាំគ្នា​ស្រក់​ទឹកភ្នែក​ហួសចិត្ត​មិនគួរណា​ឃើញ​កូនស្រី​គិត​ខ្លី​បែបនេះ​ដូច្នេះ​សោះ​គ្រាន់តែ​ម្ដាយ​របស់​នាង​ស្ដីបន្ទោស​តិចតួច​ពី​រឿង​កាន់​ទូរ​សព្ទ​ដៃ​ឆាត​ចុះ​ឆាត​ឡើង​មិន​ខិតខំ​រៀនសូត្រ​ហើយ​ម្ដាយ​និយាយ​ដូច្នេះ​ហើយក៏​ត្រឡប់​ទៅធ្វើ​ការ​រោងចក្រ​វិញ​ពេលឮ​ដំណឹង​ស្រាប់​ថា​គេ​ប្រាប់​ថា​កូន​របស់​គាត់​មក​លោត​ទឹក​សម្លា.ប់​បែប​ខ្លួន​នេះ នោះ​សំណាង​ហើយ​ដែល​គេ​នាំគ្នា​ជួយ​ឃាត់​កូន​ទាន់​ពេល​កុំ​អី​ហួសពេល​បាត់ទៅហើយ​។ គួរ​បញ្ជាក់​ថា ​ក្មេងស្រី​ប៉ុនប៉ង​លោតទឹក​សម្លា.ប់ខ្លួន​មានឈ្មោះ​ច​ន​ស្រី​ណន ហៅ​ម៉ៅ អាយុ១៨ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​ សព្វថ្ងៃ​ស្នាក់នៅ​ផ្ទះជួល ​ជួយ​មួយ​ឪពុកម្តាយ​នៅ​ខណ្ឌ​សែន​សុខ នាង​រៀន​ថ្នាក់​ទី១១ នៃ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ភ្នំពេញ​ថ្មី​។ ​ក្រោយពី​កម្លាំង​សមត្ថកិច្ច​រួមទាំង​ឪពុកម្ដាយ​បាន​លួងលោម​កូនស្រី​រូប​នោះ​ ដើម្បី​ឲ្យ​ឈប់​មានបំណង​ចង់​គិត​ខ្លី​បែបនេះ​តទៅទៀត ​រួចហើយ​ឪពុកម្ដាយ​សង្ឃឹមថា​ កូន​របស់​គាត់​និង​ឈប់​មានបំណង​គិត​ខ្លី​ហើយ​ខិតខំ​រៀន​សូត្រ​និង​លះបង់​នៃ​ការ​ឆាត​ចុះ​ឆាត​ឡើង​ជាមួយ​មិត្ត​ភ័​ក្កិ​ដែល​អត់​ប្រយោជន៍​ខិតខំ​រៀនសូត្រ​ជា​អនាគត​វែងឆ្ងាយ​តទៅ​មុខ​ទៀតហើយ​នាង​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ជាមួយ​ឪពុកម្ដាយ​ផងដែរ​៕

error: Content is protected !!