ចាត់ទុកថាជាការបង្ហោះមួយ ដែលបានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពិភពអនឡាញ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន នៅក្នុងប្រទេសថៃតែម្ដង។ ជាក់ស្ដែងកាលពីថ្មីៗនេះ ទំព័រហ្វេសបុកនៃហាងលក់មាសមួយកន្លែង ឈ្មោះថា Petchthong Chinyaowarat បានបង្ហោះរូបភាពខ្សែកមាសទម្ងន់ ១គីឡូកន្លះ ១០០បាត ឬតម្លៃជិត ៣លានបាត (៨៩,៨០៩,៦៥ ដុល្លារ) និងសរសេរថា “ខ្សែកមាស ១គីឡូកន្លះ = ១០០បាត ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន” ការបង្ហោះនេះ ត្រូវបានចែករំលែកជាង ២០,០០០ ដង ខណៈដែលអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានចូលមកផ្ដល់មតិយោបល់ ជាបែបកំប្លែង និងប្លែកខ្លាំងមែនទែនក្នុងឆ្នាំនេះដែរ៕
កម្សាន្ត
មិនមែនលំៗទេ ភ្ញាក់ផ្អើលពេលដឹងពីតម្លៃការបង្ហោះផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាប់បញ្ចូលថា ជាអ្នកដែលរកចំណូលបានខ្ពស់បំផុតនៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Ronaldo ស៊ីថ្លៃជាង ១.៦លានដុល្លារឯណោះ ដែលតម្លៃមួយនេះថ្លៃជាង តារាចម្រៀង តារាសម្ដែង កីឡាករនានាទាំងអស់នៅលើពិភពលោកទទួលបាន។ គួរបញ្ជាក់ផងដែរថា Ronaldo ក៏ជាតារាម្នាក់ដែលទទួលបានការ Follow ពីអ្នកលេង Instagram ច្រើនបំផុតនៅលើពិភពលោក ដែលមានរហូតទៅដល់ ៣២២លាន Followers ៕ ប្រភព សប្បាយ
នាយតាក់ស៊ី៖ យ៊ីអ៊ុនល្អឡើងផ្ទះផ្គួបសម្ពោធហាងថ្មីតម្លៃជិត២០ម៉ឺនដុល្លារ
ភ្នំពេញ៖តារាកំប្លែងលោកប៉ុល សារឿង ហៅនាយតាក់ស៊ី បានធ្វើពិធីឡើងផ្ទះ និងសម្ពោធហាងថ្មីតម្លៃសរុប១៨ម៉ឺនដុល្លារនៅបុរីហ្រ្គេនភ្នំពេញនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ ។ នេះបើតាមអ្នកសិល្បករដែលត្រូវទៅចូលរួមកម្មវិធីរបស់នាយតាក់ស៊ី បង្ហើបប្រាប់។ការមានផ្ទះថ្មីហាងផ្ទាល់ខ្លួនរបស់នាយតាក់ស៊ី នៅពេលនេះបញ្ជាក់ថាខ្សែរជីវិតរបស់អ្នកកំប្លែងរូបនេះ គឺមានភាពប្រែប្រួលស្ទើតែ៣៦០ដឺគ្រេ បើប្រៀបធៀបអំឡុងពេលដែលនាយ ធ្លាក់ខ្លួនក្រោយលែងលះជាមួយអតីតប្រពន្ធនាងភីម កាលពីពាក់កណ្ដាលឆ្នាំ២០១៩នោះ។ យ៉ាងណាដូចពាក្យគេថា”សំណាបយោងដីស្រ្ដីយោងបុរស” នោះគឺមិនខុសនោះទេ ព្រោះការមានជីវភាពល្អប្រសើរ ឡើងវិញរបស់នាយតាក់ស៊ី នៅពេលនេះក្រោយពីនាយបានជួបប្រពន្ធថ្មី ដែលតែងតែព្យាយាមជួយលើកទឹកចិត្តនាយ ទាំងការងារសិល្បៈនិងការរកស៊ី។ ប៉ុន្ដែអតីតប្ដីនាងភីម រូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាយមានជំងឺប្រចាំកាយគឺខ្វះជាតិស្ក ហេតុនេះហើយគ្រូពេទ្យតម្រូវឲ្យនាយចាក់ថ្នាំ អាំងសាលីន និងលេបថ្នាំអស់១ជីវិតតែម្ដង ហើយការចាក់ថ្នាំនោះនាយមិនបានទៅរកគ្រូពេទ្យចាក់ឲ្យនោះទេគឺចាក់ខ្លួនឯង១ថ្ងៃ២ម្ជុល ទើបធ្វើឲ្យនាយមានកំលាំងនិងសុខភាពល្អប្រសើរឡើងវិញបានបន្ដិចដើម្បីបានលេងកំប្លែងបំពេរអារម្មណ៍មហាជន។ សូមរំលឹកថាលោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤៥ឆ្នាំ បានបានចែកផ្លូវគ្នាជាមួយអ្នកនាងលាប សោភ័ណ្ឌ ហៅភីម កាលពីឆ្នាំ២០១៩ ដោយបន្សល់កូនប្រុសម្នាក់ឈ្មោះរឿង ជីវន្ដ អាយុ១៧ឆ្នាំ។ កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ នាយតាក់ស៊ី បានសាងផ្នួសនៅវត្តមីដងទង់ ឃុំរុងរឿង ស្រុកថ្ពុង ខេត្តកំពង់ស្ពឺ តែដោយសារតែជំងឺខ្វះជាតិស្កធ្វើទុក្ខខ្លាំងពេកទើបនាយបានលាចាកសិក្ខាបទមកវិញនិងចូលរួមជាមួយក្រុមកំប្លែងCtn សារជាថ្មីឡើងវិញ ខណៈដែលជាញឹកញាប់គេឃើញនាយតាក់ស៊ី និងនាងភីម ច្រើនតែស៊កសំដីដាក់គ្នាទៅវិញទៅមកនៅលើឆាករហូតធ្វើឲ្យអ្នកគ្រប់គ្រងក្រុមកំប្លែងលោកតាវ៉ិច ទ័រ មានការបារម្ភទៀតផង បើទោះជាពេលនេះនាយមានប្រពន្ធថ្មីជានារីម្នាក់មកពីខេត្តស្វាយរៀង អាយុ៤០ឆ្នាំជួយព្យាបាលបេះដូងទៅហើយក្ដី។ គេកត់សម្គាល់ថាមុននាយតាក់ស៊ី ឡើងផ្ទះនិងសម្ពោធហាងថ្មីតម្លៃសរុបជិត២០ម៉ឺនដុល្លារនេះនាយ […]
ជួយផ្តល់កម្លាំងចិត្តផង! ទោះមិនបានជោគជ័យ ងិន ម៉ារ៉ាឌី មានមោទកភាពខ្លាំងដែលនាំកម្ពុជាឈរលើឆាកអន្តរជាតិ រួមទាំងអរគុណអ្នកគាំទ្រគ្រប់គ្នា
ក្រោយប្រកាសលទ្ធផលជាផ្លូវការរួចមក របស់បវរកញ្ញា MUI 2021 កញ្ញា ងិនម៉ារ៉ាឌី បានចេញសារអរគុណដល់អ្នកគាំទ្រនិងផ្តល់កំលាំងចិត្ត ថែមទាំងធ្វើឲ្យនាងបាននាំយកកម្ពុជាទៅកាន់ឆាកអន្តរជាតិថែមទៀតផង។ នៅប៉ុន្មាននាទីមុននេះ បវរកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាតជាច្រើនសន្លឹក ដោយអមសារដែលបានបញ្ជាក់ថា នាងពិតជាអរគុណដល់អ្នកគាំទ្រ នឹងផ្តល់កំលាំងចិត្តទាំងអស់ដល់រូបនាងតាំំងពីនាងចូលរួមប្រកួតរហូតដល់បញ្ចប់កម្មវិធី នាងពិតជាសប្បាយរីករាយនិងមានមោទកភាពយ៉ាងខ្លាំង ដែលនាងបាននាំកម្ពុជា ទៅកាន់ឆាកអន្តរជាតិដ៏អស្ចារ្យមួយនេះ។ សម្រាប់អ្នកកាំទ្រនាងគ្រប់គ្នា ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ទោះបីនាងមិនបានចូលដល់វគ្គ Top 16 ក៏គ្រប់គ្នាដែលជាអ្នកគាំទ្រនាង នៅតែពេញចិត្តលើរូបនាងយ៉ាងខ្លាំង ថែមទាំងសរសើរលើកទឹកនាងនាងគ្រប់ៗគ្នាទៀតផង នាងពិតជាអស្ចារ្យណាស់។ គួរបញ្ជាក់ផងដែរថា ទោះកញ្ញា ងិន ម៉ារ៉ាឌី មិនបានចូលTop 16 ក៏ពិតមែន តែនាងធ្វើបានល្អបំផុតហើយ ។ហើយសម្រាប់អ្នកដែលទទួលបានជ័យលាភីលេខ១ គឺបានទៅលើ បវរកញ្ញាមកពីប្រទេស ឥណ្ឌា៕ ប្រភពអត្ថបទ សប្បាយ
ចូលរួមត្រេកអរផង! ទីបំផុតរកឃើញម្ចាស់មកុដMiss Universe 2021ហើយបានទៅលើបវរកញ្ញាឥណ្ឌា
ពេលនេះកម្មវិធី Miss Universe បានឈានដល់ទីបញ្ចប់ដោយជោគជ័យហើយ បន្ទាប់ពីបានរកឃើញម្ចាស់មកុដប្រចាំឆ្នាំ គឺបវរកញ្ញា ឥណ្ឌា Harnaaz Sandhu។ **បវរកញ្ញា ឥណ្ឌា**បានទទួលជយលាភី Miss Universe ឆ្នាំ ២០២១ បន្ទាប់ពីបានយកឈ្នះបេក្ខនារីដែលជាបវរកញ្ញាមកពីបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។ នេះជាជោគជ័យថ្មីបន្ទាប់ពីនាង បានចំណាយកម្លាំងកាយចិត្ត និងប្រឹងអស់ពីសមត្ថភាពក្នុងការតស៊ូបង្ហាញគ្រប់យ៉ាងដែលនាងមានទៅកាន់ពិភពលោក ព្រមទាំងអាចឈ្នះចិត្តគណៈកម្មការផង។ ដូច្នេះសូមមកដឹងនូវលទ្ធផលទាំងស្រុង សម្រាប់ជយលាភីកំពូលទាំង ៣ដូចខាងក្រោម៖ – ជយលាភីបវរកញ្ញាឯកបានទៅលើ Miss Universe ឥណ្ឌា Harnaaz Sandhu – ជយលាភីបវរកញ្ញារងទី ១ បានទៅលើ Miss Universe ប៉ារ៉ាហ្គាយ Nadia Ferreira – ជយលាភីបវរកញ្ញារងទី ២ បានទៅលើ Miss Universe អាហ្វ្រិកខាងត្បូង Lalela Mswane
មកដឹងអត្ថន័យឈុតរាត្រីសមោសរ ងិន ម៉ារ៉ាឌីគ្រងឡើងឆាក MUI 2021(មានវីដេអូ)
កម្មវិធី Miss Universe International 2021 បានចាប់ផ្ដើមផ្សាយផ្ទាល់ជាផ្លូវការនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១ (យប់រំលងអាធ្រាតនៅកម្ពុជា) ដោយបានបង្ហាញនូវវត្តមានបវរកញ្ញាសម្រស់ស្រស់សោភាជាច្រើននាក់មកពីជុំវិញពិភពលោក។ កញ្ញា ងិន ម៉ារ៉ាឌី គឺជាបវរកញ្ញា Miss Universe Cambodia ដែលបានឡើងដល់ឆាកកម្មវិធីនេះ ដើរយ៉ាងជឿជាក់ ទន់ភ្លន់តែម៉ឺងម៉ាត់តាមបែបជាខ្មែរសុទ្ធសាធ។ ជាមួយគ្នានោះ កាលពីយប់មិញ នាងក៏បានបង្ហាញខ្លួនជាមួយនឹង ឈុតរាត្រីសមោសរ (Evening Gown) ចាំងភ្លឺភ្លែក គួរជាទីគយគន់។ សម្រាប់ឈុតនេះមិនមែនច្នៃឡើងតាមតែនឹកឃើញទេ ព្រោះវាក៏មានបង្កប់អត្ថន័យពីក្រោយដែរ។ បើតាមការបញ្ជាក់ពីទំព័រ Facebook Miss Universe Cambodia បានឲ្យដឹងថា៖ «រ៉ូបនេះបំផុសគំនិតដោយតំណក់ទឹកធម្មជាតិ! ភ្លៀងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា និងកសិករ ហើយវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សទាំងអស់នៅជុំវិញពិភពលោក!»។ ការរចនាផ្ដើមចេញពីការគិតគូរហ្មត់ចត់ និងផ្ចិតផ្ចង់បំផុតទម្រាំចេញរូបរាង ស្នាដៃហាងកាត់ដេរ ដារ៉ូ កាត់ដេរ ហើយអាចគ្រងលើដងខ្លួនដ៏ល្វតល្វន់របស់បវរកញ្ញារាងតូចច្រឡឹង ងិន ម៉ារ៉ាឌី៕ ប្រភព៖ សប្បាយ
ប្រសើរណាស់! ល្ខោន “ព្រះអនរុទ្ធ ព្រះនាងឱស្សា” មានអ្នកចូលទស្សនាច្រើននឹកស្មានមិនដល់!
ទំនោរនៃការស្រឡាញ់សិល្បៈវប្បធម៌របស់ខ្លួន បានកាន់តែដុះដាលក្នុងផ្នត់គំនិតប្រជាពលរដ្ឋ ពិសេសយុវជនខ្មែរ ដែលថ្មីៗនេះ គេឃើញយុវជន យុវតី ពូ មីង ជាច្រើន ក្នុងនោះមានទាំងភរិយាថ្នាក់ដឹកនាំមួយចំនួនទៀតផង ដែលជារឿងនឹកស្មានមិនដល់។ ស្ថានភាពនេះ ជាអ្វីដែលគេមិនអាចរំពឹងទុកបាន ក្នុងនោះសូម្បីតែម្ចាស់កម្មវិធីខ្លួនផងឯង ដែលមិននឹកស្មានថា មានអ្នកគាំទ្រច្រើនដូច្នេះ។ ស្ថិតក្នុងក្រុមល្ខោននៃសិល្បៈខាងលើ ស្ត្រីម្នាក់បានឲ្យដឹង រូបគេពិតជាស្មានមិនដល់ ចំពោះការគាំទ្រមួយនេះ ដែលធ្វើឲ្យនាង និងក្រុមទាំងមូលរីករាយខ្លាំងមែនទែន។ ប្រភពដែលសុំលាក់អត្តសញ្ញាណ ប្រាប់ថា ចំនួននាក់ទស្សនាមានច្រើន ដោយក្នុងនោះ កម្មវិធីបានធ្វើការបែងចែកអ្នកទស្សនាជា ៤ក្រុម ដើម្បីបំបែកកុំឲ្យមានការជួបជុំច្រើន ក្នុងបើតាមប្រភព សម្រាប់ក្រុមក្រុមទី ១ ទី២ និងទី៣ គឺមនុស្សកៅអី(កៅអីគម្លាត)។ ដោយឡែក ក្រុមចុងក្រោយនៅសល់តិចតួច។ យ៉ាងណា រូបគេបញ្ជាក់ថា សរុបជារួម គឺមានទស្សនិកជនច្រើននឹកស្មានមិនដល់។ ល្ខោនរឿង “ព្រះអនរុទ្ធ ព្រះនាងឱស្សា” ជាស្នាព្រះហស្ថរបស់ សម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្ថ សិរីវឌ្ឍនា ព្រះមាតាសិល្បៈរបាំព្រះរាជទ្រព្យ ក្នុងអំឡុងទសវត្សន៍ទី៦០។ ក្រុមល្ខោនដែលប្រមូលផ្ដុំដោយសិល្បករចាស់ៗនេះ ទើបបានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនឡើងវិញនៅដើមខែធ្នូនេះប៉ុណ្ណោះ បន្ទាប់ពីខកខានដោយសារកូវីដគម្រាមរយៈពេលប្រមាណ […]
ទីបំផុត ម៉ៃ សុគន្ធ សម្រេចដាក់ពាក្យបណ្តឹងទៅ ចែតា ហើយទាមទារសំណង ២០០លាន
ភ្នំពេញ៖ នាពេលកន្លងមកនេះ សង្គ្រាមពាក្យសម្តីរវាង ម៉ៃ សុគន្ធ និង Alex Conan Real (ចែតា) ឃើញថាដូចជាបានបញ្ចប់ទៅ វិញហើយ ដោយសារតែមើលរវាងអ្នកទាំងពីរហាក់បីដូចជាស្ងាត់រៀងខ្លួនមិនមានការវែកញ៉ែកអ្វីដូចមុនឡើយ។ ជាក់ស្តែង ផ្ទុយស្រឡះពីការគិតរបស់មហាជន ដោយពេលនេះ លោក ម៉ៃ សុគន្ធ បានសម្ងំរៀបចំពាក្យបណ្តឹងរួចរាល់អស់ហើយ ដោយទាមទារសំណង២០០លានរៀល ដោយលោកក៏បានសរសេរក្នុងហ្វេសប៊ុកបែបនេះថា៖ រវល់ប្តឹងគេហើយ បានអត់សូវបានបង្ហោះអី ក្រៅ ពីនេះក្នុងពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ ក៏បានបញ្ជាក់ថា ពាក្យបណ្តឹងមួយនេះ គឺប្តឹងទៅ លើម្ចាស់គណនី Alex Conan Real ពីបទបទជេរប្រមាថ បរិហារកេរ្តិ៍ និងញុះញង់ ដោយទាមទារសំណង ២០០លានរៀល ជាថ្លៃសងជំងឺចិត្តផងដែរ។ យ៉ាងណាមិញ មកទល់ពេលនេះ Alex Conan Real (ចែតា) នៅ តែមិនទាន់បានចេញមុខបកស្រាយ ចំពោះរឿងនេះនៅ ឡើយ៕ សូមចូលទស្សនារូបភាពខាងក្រោម៖
អីយ៉ាស់! បទ «Are You Ok?» ស្រូបបានអ្នកទស្សនា 100M ត្រឹមតែ ១ ខែ
ភ្នំពេញៈ បទ «Are You Ok?» របស់កញ្ញា តន់ ចន្ទសីម៉ា នៅផលិតកម្មហ្គាឡាក់ស៊ី ផ្ទុះការគាំទ្រខ្លាំង ក្នុងបណ្តាញសង្គម ដោយមានអ្នកទស្សនា ១០០ លានដង (100M Views) តែត្រឹមរយៈពេល ១ ខែ។ នេះបើយោងតាមការបង្ហោះសារពីសំណាក់តារាចម្រៀងស្រី និងលោក យឹម តាស្រង់ ជាអ្នកចាត់ការទូទៅផលិតកម្មហ្គាឡាក់ស៊ី ដែលមានឃ្លាដូចគ្នាទាំងស្រុងថា៖ «100M Views ត្រឹមតែ ៣១ ថ្ងៃ ជាលើកដំបូង! ដោយសេចក្តីរីករាយ និងគោរព អរគុណដល់ពុកម៉ែបងប្អូនទាំងអស់ ដែលបានគាំទ្រដល់ CAM-POP GALAXY NAVATRA»។ កាលពីបទចម្រៀងកែសម្រួលថ្មី «Are You Ok?» ដែលបកស្រាយដោយតារាចម្រៀងស្រី រាងតូចច្រឡឹង សំឡេងធ្ងន់កញ្ញា តន់ ចន្ទសីម៉ា ផ្ទុះការគាំទ្រយ៉ាងច្រើនមានចំនួន ៦០ លានដង (60M) តែត្រឹមរយៈពេល ២ សប្តាហ៍នោះ ម្ចាស់បទក៏បានប្រកាសឧបត្ថម្ភប្រាក់ចំនួន […]
មកដឹងមូលហេតុដែលធ្វើអោយបវរកញ្ញាអាហ្វ្រិកខាងត្បូងបាត់មុខមិនបន្តនៅថៃ ក្រោយប្រកាសលទ្ធផល
បវរកញ្ញា មកពីអាហ្វ្រិកខាងត្បូង ក្រោយបាត់មុខមិនឃើញចូលរួមបន្តនៅប្រទេសថៃ ក្រោយចប់ការប្រកួតក្នុងកម្មវិធី Miss Grand International 2021 ដែលប្រិយមិត្តគ្រប់គ្នាឆ្ងល់ហេតុអ្វីមិនឃើញចូលរួមជាមួយគេ ពេលនេះដឹងការពិតហើយ ។ កាលពីពេលថ្មីៗកន្លងទៅនេះ កម្មវិធី Miss Grand International 2021 បានរកឃើញម្ចាស់មកុដប្រចាំឆ្នាំ២០២១ហើយ ដោយបានទៅលើប្រទេសវៀតណាម ហើយក្នុងនោះដែរ ក៏មានជយលាភីរងចំនួន៤រូបផ្សេងទៀតដែរ។ បវរកញ្ញា ជយលាភីរងទី១ គឺបានទៅលើបវរកញ្ញាមកពីប្រទេសអេក្វាឌ័រ ទី២ ប្រទេសប្រេស៊ីល ទី៣គឺប្រទេសព័រតូរីកូ និងរងទី៤ គឺប្រទេសអាហ្វ្រិកខាងត្បូង ។ ក្រោយបញ្ចប់ការប្រកួត គេមិនឃើញមានវត្តមានរបស់បវរកញ្ញា Jeane Van Dam របស់ប្រទេសអាហ្វ្រិកខាងត្បូងនោះទេ ក្នុងកម្មវិធីនានារបស់ប្រទេសថៃ ដោយឃើញមានវត្តមាន៤រូបតែប៉ុណ្ណោះ ។ ក្រោយទទួលបានដំណឹងនេះបវរកញ្ញាប្រទេសអាហ្វ្រិកខាងត្បូង ក៏បានបង្ហាញការពិតដែលនាងមិននៅចូលរួមបន្តជាមួយបវរកញ្ញា៤នាក់ផ្សេងទៀត គឺមូលហេតុមកពី Jeane Van Dam បានទៅជួបសមាជិកក្នុងក្រុម ហើយនាងបានសួរគេថា តើគួរតែត្រឡប់ទៅផ្ទះវិញរឺនៅប្រទេសថៃបន្តទៀត ពេលនោះគេបានប្រាប់ថា នាងអាចត្រឡប់ទៅវិញបាននៅថ្ងៃបន្ទាប់ ដោយមិនចាំបាច់ស្នាក់នៅទេ។ Jeane Van Dam បានបន្ថែមទៀតថា […]