សង្គម

លោកគ្រូ ជួន នូវលើកឡើងថា ភាពពិការ គ្រាន់តែជាចំណុចមួយដែលខុសប្លែកពីអ្នកដទៃតែប៉ុណ្ណោះ

កើតក្នុងត្រកូលគ្រួសារកសិករក្រីក្រក្នុងចំណោមបងប្អូនរហូតដល់ទៅ ១០ នាក់ ជួន នូវ គឺជាកូនទី ១០ នៅក្នុងគ្រួសារ​ ហើយក៏ជាកុមារម្នាក់ដែលរងគ្រោះពិការជើងម្ខាងដោយសារជំងឺគ្រុនស្វិតដៃជើងតាំងពីកុមារភាពផងដែរ។ ធ្វើដំណើរលើក្បូនជីវិតដែលជួយព្យុះបោកបក់ឥតឈប់ឈរ កុមារា នូវ ប្រឹងតស៊ូជម្នះក្នុងនាមជាក្មេងពិការក្នុងគ្រួសារអត្តខាត់រហូតក្លាយជាគ្រូបង្រៀនកម្រិតឧត្ដម ជាវិស្វករនៃព្រលឹងដែលសង្គមជាតិមិនអាចខ្វះបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងជំនួបតាមប្រព័ន្ធទូរសព្ទគ្រាដែលសាលារៀនទូទាំងប្រទេសត្រូវផ្អាកដំណើរការដោយសារជំងឺ Covid-19 នេះ លោកគ្រូ ជួន នូវ បានផ្ដល់កិច្ចសម្ភាសដល់ Sky News ពីដំណើរជីវិតក្នុងនាមជាអ្នកបណ្ដុះបណ្ដាលធនធានមនុស្សឱ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកមានទីកំណើតលើទឹកដីខេត្តព្រះវិហារ ក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ជាទីដែលសម្បូរទៅដោយព្រៃភ្នំក្រំថ្មគួរជាទីមនោរម្យ។ ជាអកុសលគ្រាដែលស្ថិតក្នុងកុមារភាពនៃការក្រេបយកចំណេះដឹងលោក នូវ ក៏ស្រាប់តែរងគ្រោះរហូតដល់ស្វិតជើងម្ខាងដោយសារជំងឺគ្រុនស្វិតដៃជើងនៅក្នុងវ័យត្រឹម ៧ ឆ្នាំប៉ុណ្ណោះ។ បើទោះបីជាត្រូវទប់ជំហរខ្លួនជាមួយនឹងឈើច្រត់ជាប្រចាំក្ដី ក៏កុមារអភ័ព្វរូបនេះ នៅតែប្រឹងជម្នះតស៊ូទៅសាលាក្រេបយកចំណេះវិជ្ជាជម្រុះចោលនូវពាក្យនិទ្ទារបស់អ្នកផងដែលតែងពោលថា ក្មេងពិការ “មុជមិនជ្រៅទៅមិនឆ្ងាយ” នោះ។ ទោះបីជាយ៉ាងណា ដោយសារកត្តាជីវភាពនិងគ្មានការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួនទើបតម្រូវឱ្យយុវសិស្សរូបនេះ ត្រូវបង្ខំចិត្តបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី ៩ ដើម្បីជួយសម្រាលបន្ទុកគ្រួសារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រូបង្រៀនដែលទុកភាពពិការអវយវៈគ្រាន់តែជាលក្ខណៈពិសេសមួយខុសប្លែកពីអ្នកដទៃរូបនេះបានបន្ដឱ្យដឹងថា ដោយសារតែការរំពៃមើលទៅអនាគតដ៏វែងឆ្ងាយ ក្នុងការយកចំណេះជំនាញធ្វើជាត្រីវិស័យដឹកនាំជីវិតឱ្យបានភ្លឺស្វាងឡើង ទើបលោកសម្រេចចិត្តចាប់ផ្ដើមសន្សំប្រាក់ពីការលក់បន្លែបង្ការ ហើយប្រាថ្នារត់ចេញពីផ្ទះដើម្បីរកទីស្នាក់អាស្រ័យក្រេបចំណេះវិជ្ជាបន្ដ ហើយជាលទ្ធផលលោកក៏បានចាកចេញពីផ្ទះគ្មានការយល់ព្រមពីអ្នកផ្ទះពិតមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការចាកចោលផ្ទះសម្បែងស្វែងរកចំណេះវិជ្ជាក្នុងនាមជាជនពិការមួយរូបដែលគ្មានអាណាព្យាបាលតាមជួយទំនុកបម្រុង លោក ជួន នូវ […]

សង្គម

ទោះមានស្វាមីជាសេដ្ឋីវាល់លាន តែភរិយាឧកញ៉ា ម៉ុង ឫទ្ធី មិនដែលទំនេរដៃ ការងារផ្ទះធ្វើម្ហូបពូកែលេខ ១

បើនិយាយអំពីសេដ្ឋីល្បីៗនៅប្រទេសកម្ពុជាដែលមានមុខជំនួញច្រើន និងមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភនោះ គេកម្រភ្លេចឈ្មោះឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ណាស់មានឈ្មោះល្បីល្បាញជាសេដ្ឋីវាល់លានដុល្លារផ្នែកកសិឧស្សាហកម្មដ៏ធំបំផុត ។ យ៉ាងណាមិញបើគេនិយាយអំពីភរិយារបស់លោកឧកញ៉ាទៀត គឺកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត ។ ជាភរិយាសេដ្ឋីមានជំនួញច្រើនក្នុងដៃមែន តែលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី មិនដែលចេះនៅទំនេរឡើយ ជារៀងរាល់ថ្ងៃលោកជំទាវតែងធ្វើកិច្ចការរបស់ស្ត្រីមេផ្ទះគ្រប់មុខ ពិសេសលោកជំទាវល្បីបំផុត រឿងប្រហុក ផ្អក ម៉ាំ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ។ ស្នាដៃធ្វើប្រហុក ផ្អក ជ្រក់ ត្រី ងៀត របស់ភរិយាឧកញ៉ា ម៉ុង ឫទ្ធី ទទួលការសរសើរថាមានឱជារសឈ្ងុយឆ្ងាញ់ ពីសំណាក់ភ្ញៀវដែលអញ្ជើញទៅដល់លំនៅដ្ឋានរបស់លោកជំទាវ និងស្វាមី នៅតំបន់កែវផុស ។ ដោយសារល្បីពីមាត់ទៅមាត់មួយថាលោកជំទាវពូកែធ្វើប្រហុកផ្អកឆ្ងាញ់នោះ រហូតមានការសំណូមពរឱ្យធ្វើលក់ដើម្បីឱ្យបងប្អូនខ្មែរបានពិសារស្នាដៃរបស់លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ។ តាមការបង្ហាញរបស់ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ភរិយារបស់លោកបានធ្វើប្រហុករាប់តោនឯណោះស្តុកទុកក្នុងឃ្លាំងដើម្បីទទួលភ្ញៀវជាន់ខ្ពស់របស់ស្វាមី និងទុកសម្រាប់ជប់លឿងជូនកម្មករ ដែ​ល​ចង់ហូបម្ហូបខ្មែរ ។ កាន់តែគួរឱ្យសរសើរនោះពេលមានភ្ញៀវសំខាន់ៗទៅលេងម្ដងៗ លោកជំទាវតែងចូលផ្ទះបាយធ្វើម្ហូបដោយផ្ទាល់ដៃតែម្ដង បើទោះបីជាមានចុងភៅប្រចាំផ្ទះក៏ដោយ ៕

កម្សាន្ត

តារាទើបរះ លោក​ ផាន់ រុង ប្រកាសទិញRolls Royce នឹងផ្ទះបន្ថែមទៀត ដោយលោកបន្ថែមពីប្រភពចំណូលថា…

តារា​ទើប​រះ​ក្នុង​វិស័យ​ភាពយន្ត និង​ចម្រៀង​បែប​យុវវ័យ ផាន់ រុង ថា​លោក​នឹង​ទិញ​ឡាន​ទំនើប​១​គ្រឿង​ដែល​មាន​តម្លៃ​ខ្ទង់​សែន​ដុល្លារ ទិញ​ផ្ទះ​បន្ថែម​១​ខ្នង​ទៀត ហើយ​នាំ​ប៉ា​ម៉ាក់ មក​រស់នៅ​ជួប​ជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ បើ Youtube របស់​លោក​ទទួល​បាន​១​លាន subscriber។ បន្ថែម​លើ​ការ​អះអាង​កាល​ពី​ពេល​ថ្មីៗ​ជុំវិញ​រឿង​ទិញ​ឡាន​សេរី​ទំនើប​នេះ លោក ផាន់ រុង ប្រកាស​តាម​បណ្ដាញ​សង្គម​ថា បច្ចុប្បន្ន​ឧបករណ៍ ឬ​មធ្យោបាយ​បញ្ចេញ​រឿង និង​បទចម្រៀង​ដ៏សំខាន់របស់​លោក គឺ Chanel Youtube មាន​subscriber ៩០០k ហើយ។ ផាន់ រុង៖”ជូនពរ​ខ្លួន​ឯង​ពេល​បាន​1M Subscriber មាន​ផ្ទះ​មួយ​ខ្នង ឡាន​ទំនើប​មួយ អាច​សង់​ផ្ទះ​ជូន​ម៉ាក់​ប៉ា​មួយ​ខ្នង​ទៀត”។ ផាន់ រុង ធ្លាប់​បង្ហើប​ថា ក្រុមហ៊ុន Youtube បាន​ផ្ដល់​ចំណូល​ប្រចាំ​ខែ​ដល់​លោក​ប្រមាណ​១​ម៉ឺន​ដុល្លារ តាម​រយៈ​ការ​ដាក់​ខ្សែ​ភាពយន្ត​ខ្លីៗ និង​វីដេអូ​បទ​ចម្រៀង​ជា​ច្រើន​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ។ ដូច្នេះ​បើ​មាន​Subscriber កាន់​តែ​ច្រើន នោះ​ចំណូល​ប្រចាំ​ខែ​របស់​លោក​នឹង​កើន​ឡើង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ឡាន ផ្ទះ​១​បន្ថែម និង​នាំ​ប៉ា​ម៉ាក់​មក​រស់នៅ​រាជធានី​ភ្នំពេញ​ជុំ​គ្នា​ដូច​ក្ដី​បំណង​ហើយ៕

សង្គម

ត្រេកអរណាស់! ទីបំផុត លោក សុវណ្ណ រិទ្ធី ទទួលបាន​ការ​អនុញ្ញាត ​អោយបន្ត​អាជីពមួយនេះ ​វិញហើយ នោះគឺ…

គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។ លុះមកដល់ព្រឹក ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅ ចៅក្រម​ជំ​នុំជម្រះ នៃ​សា​លាដំបូង​រាជ​ធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោ​ស លោ​កសុវណ្ណ រិទ្ធី អ​តីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូ​វព្យូ​រ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយ ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ត្រូវមានសេរីភាពឡើងវិញផងដែរ។ […]

សង្គម

គួរឲ្យគោរព! គ្រួសារកសិករមួយនៅស្រុកពួក បរិច្ចាគដីមួយប្លង់ជូនវត្តដើម្បីសាងសង់សាលា

សៀមរាប៖ «ខ្ញុំសប្បាយចិត្តខ្លាំងរកអ្វីប្រៀបផ្ទឹមមិនបានទេ និយាយទៅរំភើបជាងរើសបានមាសមួយក្រឡទៅទៀត។ [យើង] បានជួយសង្គមផង បានជួយក្មេងៗផង។ ខ្ញុំរំភើបពេករហូតដល់យំ ហើយដេកមិនលក់ទេ»។ នេះជាសម្តីរបស់កសិករវ័យ​ ៥៥ឆ្នាំ​ លោក ឈួន ផានី ដែលបានបរិច្ចាគដីទំហំ ៣០០០ ម៉ែត្រការ៉េដើម្បីសង់សាលាបឋមសិក្សាសម្រាប់សិស្សកំពុងខ្វះខាតថ្នាក់រៀន។ ជាកសិករដែលមានជីវភាពសមរម្យមួយរស់នៅក្នុងភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប លោក ឈួន ផានី និងភរិយាបានសម្រេចបរិច្ចាគដីផ្ទាល់ខ្លួនមួយកន្លែងដែលមានទទឹង ៥០ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ជូនទៅវត្តមុនីរង្សីគោកខ្ពស់ ដើម្បីធ្វើជាទីតាំងសម្រាប់សាងសង់សាលាបឋមសិក្សាគោកខ្ពស់។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ក្រោយពីបានបរិច្ចាគដីជូនវត្តសម្រាប់សង់សាលារៀនរួចរាល់ លោក ឈួន ផានី បានរៀបរាប់ខ្លីៗ ម៉ាត់ៗថា លោកផ្ទាល់ពិតជារំភើប និងត្រេកអរខ្លាំងពិបាកបរិយាយពីអារម្មណ៍ ហើយសម្រាន្តមិនលក់ទៀតពេលយប់ទៀត។ ដោយមិនទម្លាប់និយាយទូរស័ព្ទ លោក ផានី មិនអាចនិយាយរៀបរាប់បានលម្អិតជាងនេះ ឆ្លើយតបសំណួរអ្នកសារព័ត៌មានថ្មីៗឡើយ។ ដូច្នេះហើយ អ្នកសារព័ត៌មានយើង បានបន្តសន្ទនាជាមួយ លោកស្រី ជា គឹមហាន់ ដែលជាភរិយារបស់លោក ផានី វិញម្តង។ លោក​​ ឈួន […]

សង្គម

ក្តៅៗ៖ នារីវ័យក្មេងដែលរត់តាមសង្សារ គេចចេញពីមណ្ឌលចត្តាឡីស័ក ពេលនេះត្រូវរកឃើញវិញហើយ…

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ​ បង្ហោះលេីហ្វេសប៊ុកដោយលោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានឱ្យដឹងថា​ នារីវ័យក្មេងរូបនេះ​ បានរត់ចេញពីមណ្ឌលចត្តាឡីស័កកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។ នារីរូបនេះមានឈ្មោះ​ ធា ជីថា អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាង​ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ របាយការណ៍បន្ថែមថា​ នារីរូបនេះរត់តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នារីរូបនេះរត់តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្គការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកស្រី​ យក់​ សម្បត្តិ​ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានប្រាប់​ Fresh News នៅថ្ងៃទី១៦​ ខែកុម្ភៈ​ នេះថា​ នារីរូបនេះត្រូវបានមន្ត្រីមន្ទីរសុខាភិបាលតាមរកឃេីញ​ និងយកទៅកាន់មណ្ឌលចត្តាឡីស័កវិញហេីយ។

សង្គម

ទីបំផុតរកឃើញ​ហើយ​បុរស​ជនជាតិ​ជប៉ុន ដែល​ដើរ​ដេក​តាម​សួន សមត្ថកិច្ច​កម្ពុជា រៀបចំ​ឯកសារ​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​វិញ​

នំពេញ ៖ បុរស​ជនជាតិ​ជប៉ុន ដែល​សារព័ត៌​មានបាន​ចុះផ្សាយ​ថា​ដើរ​ស្នាក់​នៅតាម​សួន​សាធារណៈ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញ ហើយ​បានរៀបចំ​ឯកសារ​តាម​នីតិវិធី បញ្ជូន​ឲ្យ​ស្ថានទូត​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ។​ ​បន្ទាប់ពី​បានឃើញ​ការចុះផ្សាយ​តាម​សារព័ត៌មាន​នានា​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស៊ើប​ស​ង្អេ​ត និង​អនុវត្ត​នីតិវិធី នៃ​ផែន​ការងារ​អន្តោប្រវេសន៍ បានធ្វើ​ការចុះ​ស្រាវជ្រាវ​រក​បុរស​ជនជាតិ​ជប៉ុន និង​បាន​រកឃើញ​បុរស​ជនជាតិ​ជប៉ុន​ឈ្មោះ Gen Kubuta អាយុ​៤១​ឆ្នាំ នៅ​ម៉ោង ១១​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅត្រង់ចំណុច​សួន​មុខ​វត្ត​បទុម ។ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​គាត់​ទៅពិនិត្យ​សុខភាព​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​Covid-19 នៅ​មន្ទីរពិសោធន៍​ជាតិ​សុខភាព​សាធារណៈ​រាជធានី​ភ្នំពេញ ជា​លទ្ធផល​គឺ​អវិជ្ជមាន ។ ​ជាក់ស្តែង​បុរស​ជនជាតិ​ជប៉ុន​រូបនេះ បាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្ន​ពេញ និង​ដោយ​វី​សា​ហួស​សុពលភាព ហើយ​ខ្វះខាត​ថវិកា ទើប​មិនអាច​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​បាន ។ ​បន្ទាប់ពី​ធ្វើការ​សាកសួរ និង​ពិនិត្យ​សុខភាព​រួចរាល់ នៅវេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនជាតិ​ជប៉ុន​រូបនេះ ទៅ​ឲ្យ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ប្រភពអត្ថបទ […]