កម្សាន្ត

សូមអបអរសាទរ ! ទីបំផុត លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេច​សែនព្រេន នៅថ្ងៃនេះបាត់…

កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីកញ្ញា កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។

ចំណែកកាលពី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូន លោកជំទាវ ស៊ន សៀវម៉ី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ ថា ជាកីឡាការិនីតេក្វាន់ដូ ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

ងាកមករឿងផ្ទាល់ខ្លួន របស់ លោកជំទាវ ស៊ន សៀវម៉ី​ វិញ កាលពី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរសសង្ហាម្នាក់ ជាអ្នកថតរូបអាជីពម្នាក់ ឈ្មោះ កែវ ដេវីត។

រីឯនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ ហ្វេនៗ ក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោកជំទាវ ស៊ន សៀវម៉ី និងគូដណ្តឹង សម្រេចចិត្ត សែនព្រេន តែមិនបានធ្វើធំដុំទេ គ្រាន់អញ្ជើញភ្ញៀវកិត្តិយសទំាងសងខាង មកចូលរួម ជួយដឹងឮតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីត្រេកអរ និងរំភើបរីករាយយ៉ាងខ្លាំង និងជូនពរឲ្យអ្នកទំាងពីរ ស្រឡាញ់គ្នា ដល់ចាស់កោងខ្នង ។ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ទំាងអស់គ្នា ៖


ប្រភពអត្ថបទ freshkh