អន្តរជាតិ

សម័យកូវីដ! ព្រះសង្ឃថៃស្លៀកឈុតការពារ PPE ដើម្បីសូត្រមន្ដ នៅក្នុងពិធីបុណ្យសពមួយ

ថៃ៖ ថ្មីៗនេះ រូបថតរបស់ព្រះសង្ឃថៃជាច្រើនអង្គ ស្លៀកឈុត PPE (ឈុតការពារការឆ្លងវីរុស) ពេលកំពុងសូត្រមន្ដនៅក្នុងពិធីបុណ្យសពមួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយរូបភាពនោះត្រូវបានព្រះសង្ឃព្រះនាម Pholkrit Kaewmontri គង់នៅវត្ដ Hat Yai Nai ក្នុងខេត្ដ Songkhla បង្ហោះនៅលើផេកហ្វេសប៊ុករបស់ព្រះតេជគុណ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរូបភាព ក៏ដូចជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍នេះ ព្រះសង្ឃ Pholkrit បានមានសង្ឃដីកាថា ដំបូងឡើយមានប្ដីប្រពន្ធវ័យក្មេងអាយុខ្ទង់២០ឆ្នាំ បានមករកព្រះតេជគុណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសួរថាតើពួកគេអាចយកសពម្ដាយ (ម្ដាយបង្កើតរបស់ប្រពន្ធ) ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ មកធ្វើបុណ្យនៅក្នុងវត្ដបានដែរឬទេ ព្រោះពួកគេមិនមានកន្លែងត្រូវទៅទេ បន្ទាប់ពីវត្ដផ្សេងៗបានបដិសេធមិនទទួល ខណៈឪពុកក៏កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយមកព្រះសង្ឃ បានធ្វើការទាក់ទង និងដើម្បីជូនដំណឹងនេះទៅការិយាល័យសុខាភិបាលសាធារណៈក្នុងខេត្ដ ហើយត្រូវបានណែនាំឲ្យព្រះសង្ឃទាំងអស់ស្លៀកឈុត PPE ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសព ដើម្បីការពារកុំឲ្យឆ្លងវីរុស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះសង្ឃ Pholkrit បានមានសង្ឃដីកាបន្ថែមថា ពិធីបុណ្យសពនេះត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដោយមន្ដ្រីសុខាភិបាលសាធារណៈដែលមានវត្ដមាននៅក្នុងពិធីនេះដែរ ខណៈដែលគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យនៅក្បែរប៉ាឆាដុតសពនោះឡើយ៕