នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ សិង្ហបុរីបានធ្វើការបើកបង្ហាញអាវុធការពារទប់ស្កាត់កូវីដថ្មីនោះគឺ ស្ព្រាយ(Spray)បាញ់ចូលក្នុងបំពង់ក និងជាប្រភេទថ្នាំលេប ប្រភេទថ្មីដែលទើបនឹងសិក្សាដោយក្រុមអ្នកជំនាញ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានThe straits time.។
ក្រុមអ្នកជំនាញសិង្ហបុរីឱ្យដឹងថា ការប្រើប្រាស់ថ្នាំបាញ់បំពង់ក Hydroxychloroquineត្រូវបានគេរកឃើញថាអាចកាត់បន្ថយការឆ្លងកូវីដ១៩ ។ ការរកឃើញនេះត្រូវបានរកឃើញតាមរយៈការសិក្សាក្នុងស្រុកមួយទៅលើពលករចំណាកស្រុកវ័យក្មេងដែលមានសុខភាពល្អជាង ៣០០០នាក់។
បន្ថែមពីលើនេះ ការសិក្សាបានរកឃើញថា កាលេបថ្នាំprovidone-iodineម្ដងក្នុងមួយថ្ងៃ ឬ បាញ់ស្ព្រាយថ្នាំ(Hydroxychloroquine) ចូលក្នុងបំពង់កមួយថ្ងៃម្ដង គឺជួយកាត់បន្ថយការឆ្លងជំងឺSars-Cov2ដែលជាវីរុសនាំឱ្យឆ្លងកូវីដ១៩ ជាង២០%។
គួរបញ្ជាក់ថា ការសិក្សាត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រព័ន្ធសុខភាពសាកលវិទ្យាល័យជាតិ(NUHS)ដែលដឹកនាំដោយក្រុមសាស្ត្រាចារ្យរង Raymond seet ជាអ្នកពិគ្រោះយោបល់ជាន់ខ្ពស់ផ្នែកសរសៃ្រសាទនៅផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិ។
ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការសិក្សាថ្មីមួយរបស់អ្នកជំនាញរបស់សិង្ហបុរីតែប៉ុណ្ណោះ មិនទាន់មានការបញ្ជាក់ផ្លូវការណាមួយពីស្ថាប័នអន្តរជាតិ និងបណ្តាប្រទេសដទៃនោះទេ៕
ប្រភពអត្ថបទ៖ Healthy Cambodia