សង្គម

បន្ទាន់! រកឃើញកម្មការិនីនៅរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រេង ចំនួន១៤នាក់បន្ថែមទៀត ឆ្លងកូវីដ១៩

(កណ្ដាល)៖ មន្ត្រីសុខាភិបាលស្រុកអង្គស្នួល បន្តរកឃើញកម្មការិនីរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រេង ចំនួន ១៤នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តតាមរយៈម៉ាស៊ីន Rapid Test ដែលនេះជាលទ្ធផលបឋម រង់ចាំការធ្វើតេស្តនៅវិទ្យាស្ថាប៉ាស្ទ័រ មួយជំហ៊ានទៀត ដើម្បីប្រាកដប្រជាច្បាស់ការណ៍។ នេះបើតាមលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល ខេត្តកណ្ដាល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានមន្ទីរសុខាភិបាលរូបនេះ បានអះអាងថា ពួកគាត់មានការសង្ស័យដោយខ្លួនឯងផ្ទាល់ ព្រោះបានប៉ះពាល់នឹងកម្មការិនីបម្រើការនៅរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រេង និងរោងចក្រ ប៊ូឃើ ដោយផ្ទាល់ និងប្រយោលទើបពួកគាត់សម្រេចនាំគ្នាមកធ្វើតេស្តដោយខ្លួនពួកគាត់ផ្ទាល់ នៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តថា ការដែលមកធ្វើតេស្តនេះ ក្រុមការងារសុខាភិបាលបានរកឃើញកម្មការិនីចំនួន ១៤នាក់បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ-១៩ ហើយ ហើយសំណាករបស់ពួកគាត់ត្រូវបានបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីធ្វើការវិនិច្ឆ័យបន្តទៀត ដើម្បីច្បាស់លាស់ថាពួកគាត់មានផ្ទុកវិជ្ជមានកូវីដ-១៩ ឬគ្មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា កម្មការិនីរោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២១៨នាក់ គិតពីម្សិលមិញ ហើយថ្ងៃនេះរកឃើញ ១៤នាក់ទៀត សរុប ២៣២នាក់។ រីឯកម្មការិនី ៥រោងចក្រផ្សេងទៀត ក៏ជាប់ពាក់ព័ន្ធដែរ ខណៈដែលពួកគាត់នឹងត្រូវយកសំណាកបន្តបន្ទាប់ដើម្បីប្រាកដ និងកំណត់មនុស្សណាម្នាក់មានវិជ្ជមាន ឬគ្មានវិជ្ជមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការផ្ទុះឆ្លងជំងឺកូវីដនេះដែរ លោក គង់ សោភ័ណ្ឌ បានបិទរោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង មួយរយៈសិន ហើយសម្រាប់រោងចក្រណា ដែលរកឃើញកម្មករ កម្មការិនីឆ្លងកូវីដត្រឹម ៥%នោះ រដ្ឋបាលខេត្តនឹងសម្រេចបិទរោងចក្រជាបណ្ដោះអាសន្តមិនខានឡើយ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នេះ មិនឱ្យឆ្លងកាន់តែច្រើនឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា រោងចក្រទាំងអស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល មានចំនួន១១៦រោងចក្រ ដែលសរុបកម្មករ-កម្មការិនីមានចំនួន ជាង ៦ម៉ឺននាក់ ហើយពួកគេជិះឡានទៅធ្វើការ និងមកផ្ទះវិញដោយឡូកឡំគ្នា ដែលគួរជាទីបារម្ភខ្លាំងសម្រាប់សហគមន៍ទាំងមូល៕

ប្រភពអត្ថបទ fresh news