សង្គម

ព្រះសង្ឃវត្តស្វាយរមៀត ដាំបន្លែក្នុងបរិវេណវត្ត ដើម្បីកាត់បន្ថយការចំណាយក្នុងរដូវកូវីដ…

(សៀមរាប)៖ ព្រះសង្ឃគង់នៅវត្តស្វាយរមៀត ស្ថិតនៅប៉ែកខាងកើតនៃបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា បានឆ្លៀតដាំបន្លែចម្រុះក្នុងបរិវេណវត្ត ក្នុងបំណងកាត់បន្ថយការចំណាយផ្សេងៗអំឡុងពេលមានជំងឺកូវីដ១៩នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះឧត្តមធរោ វន់ ឡាំ គ្រូសូត្រឆ្វេង វត្តបារាយណ៍មហានទិរតនា ឬហៅវត្តស្វាយរមៀត មានសង្ឃដីកាថា ដោយមើលឃើញពីការចំណាយក្នុងវត្តច្រើន ក៏ដូចជាចង់កាត់បន្ថយការចំណាយ ហើយព្រះសង្ឃមិនអាចចេញក្រៅបិណ្ឌបាតបាន ទើបព្រះអង្គរៀបចំការដាំបន្លែក្នុងដីទំនេរបរិវេណវត្ត។ ព្រះអង្គបន្ថែមថា ពីមុនការចំណាយប្រចាំថ្ងៃសម្រាប់ការធ្វើចង្ហាន់ក្នុងវត្ត គឺ ២០ម៉ឺនរៀល ដែលសព្វថ្ងៃកាត់បន្ថយនៅសល់ត្រឹមតែ ១២ម៉ឺនរៀលប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារធ្លាប់រៀនផ្នែកកសិកម្មពីមុនណាមួយដីក្នុងវត្តទំនេរផង ព្រះអង្គ វន់ ឡាំ ក៏ចាប់ផ្តើមឆ្ការដើម្បីរៀបចំដាំបន្លែ ក្នុងបំណងកាត់បន្ថយចំណាយបានខ្លះក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ។ បន្លែដែលដាំក្នុងវត្តស្វាយរមៀតរួមមាន តាសក់ ននោង សណ្ដែកគួរ សាឡាត់ និងស្ពៃជាដើម ដែលបន្លែទាំងនោះជាបន្លែធម្មជាតិ មិនប្រើជីគីមី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះអង្គ វន់ ឡាំ មានសង្ឃដីកាបញ្ជាក់ថា ក្រៅពីដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃក្នុងវត្តដែលមានជាង៥០អង្គបូករួមទាំងយាយជី និងកូនសិស្សលោកហើយនោះ បន្លែទាំងនោះក៏បានចែកទៅដល់ញាតិញោមនៅជុំវិញវត្តខ្លះផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ FreshNews