ខេត្តកំពង់ឆ្នាំង ៖ ពិតជាអាសូរខ្លាំងណាស់ គ្រាដែលផ្ទះជនចាស់ជរាពីរនាក់ប្ដីប្រពន្ធ ត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រឹកព្រលឹម ខណៈដែលពួកគាត់ដុតសំរាមក្បែរផ្ទះ បណ្ដាលឱ្យផ្កាភ្លើងហើរទៅប៉ះនឹងដំបូលផ្ទះក៏ឆាបឆេះតែម្តង ។
ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី24 ខែមេសា ឆ្នាំ2021 នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។
តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនចាស់ជរាជាម្ចាស់ផ្ទះខាងលើមានប្ដីឈ្មោះ ភល ហ៊ាង អាយុ79 ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ជាក់ស្ដែង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោយទទួលបានដំណឹងថា លោកតា លោកយាយពីរនាក់ ស្ថិតនៅខេត្តកំពង់ឆ្នាំង កំពុងតែជួបបញ្ហាខ្វះខាតយ៉ាងខ្លាំង ហេីយត្រូវបានភ្លេី.ងលេ.បត្របាក់ផ្ទះរបស់គាត់អស់ថែមទៀតនោះ ធ្វេីឱ្យលោកជំទាវ កេីតចិត្តអាណិតអាសូរលោកតា លោកយាយជាពន់ពេក និងបានប្រកាសស្វែងរកពួកគាត់ទាំងពីរ ក្នុងគោលបំណងចង់សម្រួលទុក្ខលំបាករបស់គាត់ ឱ្យបានធូរស្រាលខ្លះ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។
នៅលេីគណនីហ្វេសប៊ុកផេក លោកជំទាវ ស្រីអូន បានសរសេរថា៖”ពុទ្ធោអេីយ លោកតាលោកយាយ លំបាកហេីយ ភ្លេី.ង ឆេះ ផ្ទះ អស់ទៀត យប់មិញ ខ្ញុំកំពុងទាក់ទងដេីម្បីជួយគាត់តាមលទ្ធភាព ពិបាកជួបផ្ទាល់ ព្រោះកូវីតកំពុងវៃលុក តែក៏ព្យាយាមជួយសំរួលការលំបាករបស់គាត់ដែរ គាត់រស់នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង”។