សង្គម

ប្រកាសថ្ងៃនេះ ពលរដ្ឋខ្មែរ ៣នាក់ទៀតហើយ បានបាត់បង់ជីវិតព្រោះកូវីដ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀត បានស្លាប់បាត់បង់ជីវិត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងបានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់នេះ សុទ្ធតែជាពលរដ្ឋខ្មែរមានអាយុ ជាស្ត្រីអាយុ ៧៩ឆ្នាំ, បុរសអាយុ ៥៧ឆ្នាំ និងស្ត្រីអាយុ ៦៥ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងបញ្ជាក់ថា ករណីទី១៖ ជាស្ត្រីជនជាតិខ្មែរអាយុ ៧៩ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ អ្នកជំងឺបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖៤០នាទី ពេលមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលមកដល់មន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយជាករណីសង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើវិភាគ ហើយជាលទ្ធផលបញ្ជាក់ថាសព មានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីរូបនេះ បានស្លាប់បាត់បង់ជីវិតមុនពេលចូលមកដល់មន្ទីរពេទ្យ ដោយ សារជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីទី២៖ ជាបុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៤៖៥០នាទី។ ពេលមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថាគាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលមកដល់មន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយជាករណីសង្ស័យសពត្រូវបាន ក្រុមគ្រូពេទ្យយកសំណាកធ្វើវិភាគ ហើយជាលទ្ធផលបញ្ជាក់ថាសព មានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសខាងលើនេះ បានស្លាប់បាត់បង់ជីវិតមុនពេលចូលមកដល់មន្ទីរពេទ្យ ដោយសារ ជំងឺកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីទី៣៖ ជាស្ត្រីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២៖០០នាទី រំលងអាធ្រាត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានទទួលដំណឹង ក្រុម RRT នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះទៅយកសំណាកសាកសព ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីខាងលើនេះ បានស្លាប់បាត់បង់ជីវិតនៅផ្ទះរបស់គាត់លើអ្នកមាន ផ្ទុកវីរុសកូវីដ-១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល បានចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៧៤នាក់ហើយ បានស្លាប់បាត់បង់ជីវិត៕