អន្តរជាតិ

ប្រពៃណាស់!បរិច្ចាគជាថង់ម្សៅមើលទៅមិនមានតម្លៃ តារាប្រុសឥណ្ឌា Aamir Khan បង្កប់ដាក់លុយជិតពីររយដុល្លារក្នុងនោះ

ឥណ្ឌា៖​ ស្ថានភាពកាន់តែយ៉ាប់យ៉ឺត នាពេលបច្ចុប្បន្ននៅប្រទេសឥណ្ឌា មានការព្រួយបារម្ភជាខ្លាំង នៃករណីកើនឡើងយ៉ាងសន្ធឹកសន្ធាប់ នៃតួលេខ អ្នកមានវិជ្ជមានកូវីដ១៩ ដែលគេត្រូវបានរាយការណ៍មកថា ក្នុងមួយថ្ងៃ មានករណីច្រើនជាង រាប់សែនអ្នកឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងមិនត្រឹមតែប្រមុខរដ្ឋបានយកចិត្តទុកដាក់នោះទេ មានតារាសម្តែងជាច្រើនក្នុង បូលីវូតបានចូលរួមចំណែកយ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺសកលមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះទេពួកគេក៏កំពុងព្យាយាមធ្វើឱ្យជីវិតកម្មករនិងកម្មករប្រាក់ឈ្នួលប្រចាំថ្ងៃមានភាពងាយស្រួលបន្តិចផងដែរដោយផ្តល់ជំនួយជាប្រាក់ និងស្បៀងអាហារជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ វីដេអូមួយកំពុងតែត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមដោយអះអាងថាតារាសម្តែង Aamir Khan បានបរិច្ចាកកញ្ចប់ម្សៅស្រូវសាលី មិនដល់ ១គីឡូផង មើលទៅមិនមានតម្លៃ ថែមទាំងវាមិនគ្រប់គ្រាន់ឡើយ សម្រាប់អាហារអ្នកទីទ័លក្រមួយពេល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាងអ្វីដែលនឹកស្មានមិនដល់នោះ ក្នុងកញ្ចប់ម្សៅនោះ តារាសម្តែងរូបនេះ បានបង្កប់ទៅក្រដាសប្រាក់មានតម្លៃរហូតទៅដល់ ១៥.០០០ រូពី (ប្រហែល ២០០ដុល្លារ) ក្នុងមួយកញ្ចប់ ដែលបានធ្វើឲ្យរឿងមួយនេះ មានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងរឿងរ៉ាវមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាយ៉ាងណាក៏ដោយអ្នកគាំទ្រកំពុងតែកោតសរសើរចំពោះតារារូបនេះចំពោះទឹកចិត្តសប្បុរសរបស់លោក ក៏ដូចជាវិធីសាស្រ្តក្នុងការចែកអំណោយ ព្រោះមនុស្សជាច្រើន បានបដិសេធមិនទទួលយកកញ្ចប់នេះដោយសារតែម្សៅមួយគីឡូមិនអាចបំពេញតម្រូវការបានឡើយ ហេតុដូច្នេះមានតែអ្នកដែលត្រូវការអាហារខ្លាំងប៉ុណ្ណោះ ដែលបានឈរតម្រង់យកអំណោយទាំងនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម៖