សង្គម

ពិតជាពូកែមែន! អាយុត្រឹម ១៣ ឆ្នាំ តស៊ូទូលម្ជូរលក់នៅភ្នំពេញដល់យប់ៗជ្រៅរាល់ថ្ងៃ រហូតមានប្រាក់សង់ផ្ទះជូនម្ដាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក្យថាការងារ មិនថាការងារនោះបែបណាសុទ្ធតែមានតម្លៃទាំងអស់ ឱ្យតែកើតចេញពីកម្លាំងញើសឈាមដោយសុច្ចរិតត្រឹម មិនលួច ឆ ក់ ប្ល ន់ កេងប្រវ័ ញអ្នកដទៃ ។ មិនថាការងារអ្នកដទៃបែបណា យើងគ្មានសិទ្ធិមាក់ងាយ វាយតម្លៃគេត្រឹមនឹងភ្នែកបានទេ ជួនកាលការងារនោះមើលទៅមិនធំដុំ ហត់នឿយ អ្នកដទៃមិនចង់ធ្វើ តែវាបានជួយចិញ្ចឹមជីវិតមនុស្សមួយគ្រួសារបានយ៉ាងសុខស្រួល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងក្មេងប្រុសម្នាក់ឃើញតែទូលម្ជូរលក់នៅក្រុងភ្នំពេញយប់ៗឡើង តែរកចំណូលបានគួរសម រហូតមានលុយសន្សំធ្វើផ្ទះជូនម្ដាយ កំពុងតែធ្វើឱ្យមហាជនកោតសរសើរនូវការតស៊ូព្យាយាមរបស់ក្មេងប្រុសរូបនេះជាខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Loem Soun បានបង្ហោះក្មេងប្រុសលក់ម្ជូរគួរឱ្យស្រលាញ់រូបនេះ និងបញ្ជាក់ថា ក្មេងប្រុសនេះមួយថ្ងៃអាចរកចំណូលបានចន្លោះពី ១៥ ម៉ឺនរៀល ទៅ ២៥ ម៉ឺនរៀលក្នុងមួយថ្ងៃ ។ លុយបានពីការលក់ដូរនេះគេបានយកទៅសង់ផ្ទះជូនម្ដាយនៅឯស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងប្រុសសម្បូរសាច់ទ្រលក់ទ្រលន់នេះ ជាមនុស្សរួសរាយ ពូកែនិយាយ ទើបធ្វើឱ្យគេឯងចូលចិត្តជាខ្លាំង និងតែងទិញម្ជូរដែលគេលក់គ្មានសល់ ។ ក្នុងនោះដែរម្ជូរដែលគេស្រោបជាមួយចានជ័រនោះ ១ ចាន តម្លៃ ៣០០០រៀល បើយក ៣ គិត ១ ម៉ឺនរៀល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រភព ប្រជាប្រិយ