យោងតាមហោរាសាស្ត្រហុងស៊ុយចិនបានអះអាងថា នៅថ្ងៃទី27, 28, 29 ព្រះអង្គមាសនាំបរិវារហោះជ្រែកអាកាសនាំលាភធំ លុយវាលលានមកជូនឆ្នាំ ឆ្លូវ ខាល ថោះ មមែ វក រកា ក្លាយជាគ្រួសារដែលមានទ្រព្យសម្បត្តិមហាសាលចាប់តាំងពីពេលតទៅ។ សូមលោកអ្នកស៊ែរបួងសួងដល់វត្ថុស័ក្តិសិទ្ធិសុំលាភសំណាងទាំងនោះបន្ទាន់ ។
ឆ្នាំឆ្លូវ រាសីឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះការងាររបស់លោកអ្នកមានភាពរលូនទៅមុខ និងធ្វើអ្វីក៏ជឿនលឿនយ៉ាងគាប់ប្រសើរ។ នៅថ្ងៃនេះបើលោកអ្នកមានទំនាក់ទំនងការងារឬចរចាកិច្ចការអ្វីមួយក៏រមែងបានសម្រេចជោគជ័យច្រើនផងដែរ។ ការរៀបចំការងារឬចាត់ចែងប្រាក់កាក់តែងមានភាពតែងប្រព្រឹត្តទៅចំទិសដៅយ៉ាងល្អប្រសើរ ។
សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានទៅនឹងតំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃ មានន័យថា មុខរបររបស់លោកអ្នកកាក់កបខ្លាំងណាស់ ព្រោះតែកម្ចាត់នូវរាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសអស់ទៅហើយ ដូច្នេះពេលនេះជាវេលារសមស្របបំផុតសម្រាប់លោកអ្នកចាប់យកមុខរបរពេញដៃពេញជើង។ រីឯសម្ព័ន្ធស្នេហាបុរសស្ត្រីមានភាពស្រស់ស្រាយនឹងគ្នាជានិច្ចប្រពៃណាស់។
ឆ្នាំខាល ខ្លាមាស ឧបរាជចិញ្ចឹម មានលាភមានជ័យនាំសម្បត្តិសេដ្ឋីចូលផ្ទះ។ លេខខំមិន $៧៨៩, ម៉ោងនៃលាភសំណាង ៧ព្រឹក ដល់ ៩យប់, លេខនាំសំណាង១៧ និង ៧២, ពណ៌នៃលាភសំណាង ពណ៌លឿង និង ស្វាយ ។
បីថ្ងៃនេះ មានពន្លឺរស្មីចែងចាំងភ្លឺផ្លេកពីលើអាកាសដូចពេជ្រចរណៃ មានអានុភាព ឈ្នះអស់មារសត្រូវ និងនាំលាភ នាំសំណាង នាំសុភមង្គល ជូនដល់ឆ្នាំ ខាល បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វី តែងផ្តល់ផលល្អ និងផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ ហើយ រាល់ការងាររកទទួលទាន មានលាភ មានលុយហូរចូលច្រើនសន្ធឹក អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ ឬមុខហាងផងដែរ។
ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃមានអំណោយផលស្រឡះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់ ។
ឆ្នាំថោះ ទន្សាយចិញ្ចឹម មានប្រាជ្ញាឈ្លាសវៃ មានគំនិតភ្លឺថ្លា មានបារមីខ្លាំងក្លា ប្រាថ្នាអ្វីរមែងបានសម្រេចដូចបំណង ។ លេខខំមិន $៧៦៨ យកលាភសម្បត្តិទេវតាទ្រព្យនៅ ថ្ងៃហេង ថ្ងៃលាភ លុយចូលផ្ទះណែនៗ។
បីថ្ងៃនេះ ទេវតាទ្រព្យប្រទានសម្បត្តិមហាសេដ្ឋី មានលាភ មានជ័យ មានលុយចូលហូរហៀរ។រាល់ការងាររកទទួលទានលុយកាក់ហូរចូលដូចទឹកបាក់ទំនប់ ប្រញាប់កើបប្រាក់ទុកដាក់ឱ្យបានល្អ។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីកើតឡើងទេបានសុខទាំងទៅនិងត្រឡប់មកវិញ ។
រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះ ក្រមុំ មានតែភាភស្រស់ស្រាយ និងការអត់ឱនឱ្យគ្នា ហើយបើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុតក្នុងវេលានេះ ។ម៉ោងនៃលាភសំណាង ៥ព្រឹក ដល់ ១១យប់, ពណ៌នៃលាភសំណាង ពណ៌បៃតង និងស,លេខនៃលាភសំណាង លេខ៣៤ និង លេខ ៧១
ឆ្នាំមមែ ពពែទ្រព្យ មានបារមីតេជៈ មានឫទ្ធិអំណាចទាញមនុស្សជួយជ្រោមជ្រែងឱ្យសម្រេចរាល់ការងារតូចធំ ដើម្បីឱ្យលោកអ្នកបានក្លាយជាគ្រួសារដែលមានទ្រព្យសម្បត្តិមហាសាល។លេខខំមិន $៥២១ យកលាភសម្បត្តិមហាសេដ្ឋីនៅថ្ងៃហេង ថ្ងៃលាភ លុយធំចូលផ្ទះ រាល់ថ្ងៃ ។
បីថ្ងៃនេះបិតានាគរាជប្រទានលុយចូលហូរហៀរ ។ការងាររកទទួលទានគ្រប់ច្រកល្ហក ជួបតែសុខសប្បាយទទួលលាភជ័យ និងប្រាក់កាក់ចូលមកគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណាមកណា ជួបតែសុខសាន្តជាប់រហូត។ ការងាររកស៊ីជួញដូរ បើលោកអ្នករវាសរវៃដៃជើង តែបន្តិចទ្រព្យលាភប្រាកដជាធ្លាក់ហៀរដៃមិនខាន។
រីឯសម្ព័ន្ធភាពស្នេហា គូស្វាមីភរិយាមានតែភាពសុខសាន្តនឹងគ្នា បើលោកអ្នកពុំទាន់មានគូគាប់ភ្ជាប់និស្ស័យទេ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកដៃគូប្រចាំជីវិត ។ម៉ោងនៃលាភសំណាង ៧ព្រឹក ដល់ ១១យប់, ពណ៌នៃលាភសំណាង ពណ៌មាស និងខៀវ,លេខនៃលាភសំណាង លេខ២៥ និង លេខ ៨៨ ។
ឆ្នាំវក ស្វាទេវតាថែរក្សា មានប្រាជ្ញាឈ្លាសវៃ មានឫទ្ធិអំណាចខ្លាំងក្លា នាំកំណប់ទ្រព្យចូលផ្ទះ ។ លេខខំមិន $១៥៣, ម៉ោងនៃលាភសំណាង ៧ព្រឹក ដល់ ១២យប់, លេខនៃលាភសំណាង ២៧ និង ១៤, ពណ៌នៃលាភសំណាង ក្រហម និងលឿង
បីថ្ងៃនេះ មានពន្លឺចាំងភ្លឺផ្លេកៗពីលើអាកាសបង្ហាញពីឫទ្ធីបារមីតេជៈ ឈ្នះអស់ពពួកមារ សត្រូវ និងនាំលាភ នាំសំណាង នាំសុភមង្គល ជូនដល់ឆ្នាំវក ។ ការរកទទួលទានគ្រប់ច្រកល្ហក ជួបតែសុខសប្បាយទទួលលាភជ័យ និងប្រាក់កាក់ចូលមកគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មកណាជួបតែមនុស្សល្អ នាំលាភនាំសំណាងមកឱ្យ។
រីឯអ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវរវាសរវៃដៃ ជើង ព្រោះជាឱកាសល្អបំផុតក្នុងការប្រមូលទ្រព្យសម្បត្តិ។ រីឯសម្ព័ន្ធភាពស្នេហាវិញស្វាមីភរិយាមានតែភាពផ្អែមល្អែមរកគ្នា បើបុរសស្ត្រីពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្តប្រចាំជីវិត។
ឆ្នាំរកា មាន់ព្រះឥន្ទ្រថែរក្សាមានតេជៈបារមីខ្លាំងក្លាមានលាភនាំសំណាងឱ្យសម្រេចក្តីបំណង។ លេខខំមិន $៣៤២, ម៉ោងនៃលាភសំណាង ៥ព្រឹក ដល់ ១២យប់, លេខនៃលាភសំណាង ៦៣ និង ៧១, ពណ៌នៃលាភសំណាង ក្រហម និងស ។
បីថ្ងៃនេះ មានពន្លឺចាំងផ្លេកពីលើអាកាសមានឫទ្ធីបារមី ឈ្នះអស់មនុស្សា និងពពួកអមនុស្សទាំងឡាយ នាំលាភ នាំសំណាង នាំសុភមង្គល ជូនដល់ឆ្នាំរោង ឱ្យមានជោគជ័យក្នុងជីវិតរបស់ ជាពិសេសលោកអ្នកនឹងមានលាភ មានទ្រព្យ កើតក្តីសុខគ្រប់ពេលវេលា ។ ទោះធ្វើអ្វីក៏តែងផ្ដល់ផលជាផ្លែផ្កាមកវិញជាទីពេញចិត្ដ។
អ្នកប្រកបរបររកស៊ីជួញដូរ បើចង់ចូលហ៊ុនជាមួយអ្នកដទៃ ឬចង់បោះទុនតូចធំសុទ្ធតែជារឿងគាប់ប្រសើរប្រពៃណាស់ ។ ការធ្វើដំណើរទ