សង្គម

បន្ទាន់! រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយយកសំណាកតាម Rapid Test

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយយកសំណាកតាមរយៈ Rapid Test រួចមក មន្រ្តីសុខាភិបាលបានរកឃើញមនុស្សចំនួន១២៦នាក់ មានវិជ្ជមានកូវីដ១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្តែយ៉ាងណានោះ ត្រូវរង់ចាំការធ្វើតេស្តដោយក្រសួងសុខាភិបាលម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានធ្វើយកសំណាកពីមនុស្សចំនួន៤៧០នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់ ដោយធ្វើសំណាកលើកទី១លើមនុស្សចំនួន១២៧ រកឃើញវិជ្ជមាន៦៣នាក់ និងលើកទី២ ធ្វើសំណាកលើមនុស្សចំនួន៣៤៣ រកឃើញវិជ្ជមាន៦៣នាក់។ សម្រាប់អ្នកវិជ្ជមានទាំង១២៦នាក់ខាងលើនេះ គឺភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអាជ្ញាធរខេត្ត សម្រាប់អ្នកវិជ្ជមានទាំង១២៦នាក់ខាងលើនេះ ត្រូវបានមន្រ្តីសុខាភិបាលយកសំណាកទៅពិនិត្យបន្តនៅវិទ្យាស្ថានប៉ាស្ទ័របន្ថែមទៀតទើបផ្លូវការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្ដោះអាសន្ន ទីតាំងមួយចំនួនក្នុងភូមិសាស្ដ្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយមានអ្នកឆ្លងជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្ដីសម្រេចនោះ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទីតាំងនោះត្រូវបិទរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីតាំងដែលត្រូវបានបិទខ្ទប់នោះរួមមាន៖

* ទី១៖ ប៉ែកខាងជើងផ្លូវជាតិលេខ៥ ចាប់ពីផ្សារអគ្គៈ ប៉ែកខាងលិច រហូតដល់អូរព្រំដែនកម្ពុជា-ថៃ
* ទី២៖ ប៉ែកខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី (ផ្សារអគ្គៈ) រហូតដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
* ទី៣៖ ចាប់ពីព្រំប្រទល់ភូមិសាមគ្គី និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីផ្ទុះជំងឺកូវីដនៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃខាងលើនេះ បានកើតមានឡើងដោយសារមានបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះ បានស្នាក់នៅក្នុងបុរីដួងច័ន្ទ ផ្ទះលេខ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង ប៉ោយប៉ែត ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗអាជ្ញាធរបានចុះបិទខ្ទប់មិនអនុញ្ញាតឱ្យចេញចូលចំនួន៣ទីតាំងភ្លាមៗទាំងយប់ ដោយទីតាំងទី១៖ នៅក្នុងបុរីដួងច័ន្ទ ដែលជាប្រពន្ធជនជាតិឥណ្ឌូនេស៊ី មានវិជ្ជមានជំងឺកូវីដ-១៩ កំពុងស្នាក់នៅ និងពីរទីតាំងផ្សេងទៀត គឺអគារស្នាក់នៅស្ថិតនៅក្នុងភូមិ-សង្កាត់ ក្រុងប៉ោយប៉ែត ខាងលើមានការសង្ស័យពាក់ព័ន្ធ៕