ភ្នំពេញ៖ បន្ទាប់ពីមានការបិទខ្ទប់ ដោយបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋានមួយ ទៅលំនៅឋានមួយ ឬពីតំបន់មួយ ទៅតំបន់មួយទៀត រួមទាំងការផ្អាកដំណើរការប្រភេទអាជីវកម្ម មិនចាំបាច់នោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ឲ្យក្រសួងពាណិជ្ជកម្ម ជួយសម្រួលដល់ការផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ពលរដ្ឋផងដែរ។
ខាងក្រោមនេះ ជាស្តង់លក់ស្បៀងចាំបាច់មួយចំនួន ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំអំឡុងពេលបិទខ្ទប់ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន ៤ ៖
១. ខណ្ឌមានជ័យ មាន៣ទីតាំង
– ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១
– ទល់មុខសាលា CUS ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១
– ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣
២. ខណ្ឌពោធិ៍សែនជ័យ មាន៤ទីតាំង
– ទល់មុខ K-Mall ភូមិតំពាំងថ្លឹង២ សង្កាត់ចោមចៅ១
– ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១
– ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១
– ទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១
៣. ខណ្ឌទួលគោក មាន១ទីតាំង នៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង
៤. ខណ្ឌសែនសុខ មាន៣ ទីតាំង
– ទល់មុខផ្សារបឹងឈូក ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង
– ផ្លូវចូលទល់មុខហ្គ្រេនភ្នំពេញ ភូមិសំរោង សង្កាត់ឈ្មួញ
– មុខមជ្ឈមណ្ឌល Water Park ភូមិទឹកថ្លា សង្កាត់ទឹកថ្លា៕
សូមទស្សនារូបភាពខាងក្រោម៖