អន្តរជាតិ

អាណិតឥណ្ឌាណាស់ ត្រឹម១ថ្ងៃសោះរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៤៥,០០០នាក់

(ញូដេលី)៖ នេះជាថ្ងៃទី ៣ ហើយបន្ទាប់ពីថ្ងៃសុក្រម្សិលមិញ ដែលឥណ្ឌាបានរកឃើញអ្នកឆ្លង កូវីដ-19 រហូតដល់លើស ៣០០,០០០នាក់ក្នុងមួយថ្ងៃ និងជាកំណត់ត្រាអាក្រក់ថ្មីបំផុតមួយទៀត ទាំងសម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះផង និងពិភពលោកទាំងមូលផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃសៅរ៍នេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង កូវីដ-19 សរុប ៣៤៥,១៤៧នាក់ និងអ្នកជំងឺ ២,៦២១នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះជាចំនួនករណីឆ្លង កូវីដ-19 ប្រចាំថ្ងៃខ្ពស់បំផុត ដែលមិនមានប្រទេសណាមួយក្រៅពីឥណ្ឌា ធ្លាប់បានជួបប្រទះនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង កូវីដ-19 សរុបនៅឥណ្ឌាកើនដល់ជាង ១៦,៦០២,០០០ករណី ក្នុងនោះមានអ្នកស្លាប់់ជិត ១៩០,០០០នាក់ និងជាសះស្បើយវិញប្រមាណ ១៣.៨៦លាននាក់ ខណៈអ្នកជំងឺ ២.៥៥លាននាក់ទៀតកំពុងសម្រាកព្យាបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឆ្លងរាតត្បាតជំងឺ កូវីដ-19 រលកនៅឥណ្ឌាពេលនេះ ត្រូវបានគេស្តីបន្ទោសទៅលើ វិធានការទប់ស្កាត់មិនបានតឹងរ៉ឹង ពីសំណាក់រដ្ឋាភិបាល, ការប្រមូលផ្តុំគ្នាប្រារព្ធពិធីសាសនាប្រចាំឆ្នាំ, ការធ្វើយុទ្ធនាការឃោសនានៃបក្សនយោបាយ និងជាពិសេសគឺការរាតត្បាតវីរុស កូវីដ-19 បំប្លែងខ្លួនថ្មី៕