សង្គម

ប៉ុន្មានឃ្លា ពីលោកគ្រូពេទ្យជួរមុខមួយរូប៖ «សួរថាភ័យប្រាកដជាភ័យ ប្រាកដជាខ្លាច តែជាកាតព្វកិច្ចរបស់ពួកខ្ញុំ»

ព្រឹត្តិការណ៍ហគមន៍ ២០កុម្ភៈ បានក្លាយជាសមរភូមិមួយដ៏តានតឹងបំផុត ដែលប្រមុខថ្នាក់ដឹកនាំប្រទេសជាតិ ក្រសួងសុខាភិបាល រួមទាំងស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ កំពុងប្រយុទ្ធយ៉ាងស្វិតស្វាញជាទីបំផុត ដើម្បីអាចបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាននៅប្រទេសកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានការតាមដានស្ថានភាពនៃការចម្លងបន្តគ្នាពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឱ្យប្រជាជនកម្ពុជា មានក្ដីព្រួយបារម្ភ ភាពភ័យខ្លាច ការប្រុងប្រយ័ត្ន ជាហេតុបណ្ដាលឱ្យទីប្រជុំជន តំបន់សំខាន់ៗ ពិសេសកន្លែងដែលមានការផ្ទុះនៃការចម្លងមេរោគនេះ បានប្រែទៅជាស្ងាត់ជ្រងំ ព្រោះគ្រប់គ្នាមិនហ៊ានចេញក្រៅផ្ទះឡើយ ដើម្បីសុវត្ថិភាព ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈគ្រប់គ្នាកំពុងមានការភ័យខ្លាចមិនហ៊ានសូម្បីចេញក្រៅផ្ទះ តែយើងបានឃើញថា វីរជនជួរមុខ ជាទ័ពអាវស ក្រុមគ្រូពេទ្យកម្ពុជា កំពុងប្រយុទ្ធតតាំងនឹងមេរោគដ៏កាចសាហាវនេះ ស្ទើរតែគ្មានពេលជួបជុំគ្រួសារ ស្ទើរតែគ្មានពេលសម្រាក គ្មានពេលហូបបាយ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យរំភើបចិត្ត លាយឡំជាមួយនឹងអារម្មណ៍ដ៏ក្ដុកក្ដួលនោះ នៅក្នុងវីដេអូមួយប្រមាណជាង ២ នាទី លោកគ្រូពេទ្យម្នាក់បានពោលពាក្យយ៉ាងចាក់ដោតថា សួរថាខ្លាចទេ គឺខ្លាច សួរថា ភ័យទេ គឺភ័យ តែដើម្បីប្រទេសជាតិត្រូវតែប្រឈមមុខ ឆ្លងកាត់នូវស្ថានការដ៏លំបាកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបានបង្ហាញឱ្យឃើញពីទំហំទឹកចិត្តនៃក្រុមគ្រូពេទ្យជួរមុខកម្ពុជា បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ប្រឈមមុខនឹងការលំបាកគ្រប់បែបយ៉ាងដើម្បីបញ្ចប់សង្គ្រាម មេរោគកូវីដ ១៩​ នេះ ៕