ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៤ ខែមេសានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ជាបុគ្កលិកធ្វើការនៅ
ភោជនីយដ្ឋាន អលមិន (Almond) ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក
និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ប្រភពអត្ថបទ៖ ខ្មែរឡូត