សង្គម

ក្តៅ!អាជ្ញាធរខេត្តកំពង់ចាម ប្រកាសរកអ្នកពាក់ព័ន្ធជាបន្ទាន់ ក្រោយរកឃើញ៥នាក់ឆ្លងកូវីដក្នុងចង្កោមគ្រួសារ

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលខេត្ដកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានភ្លាម រដ្ឋបាលខេត្ត បានចាត់ឲ្យមន្ទីរសុខាភិបាលខេត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានបញ្ជូនអ្នកជំងឺទាំង០៥នាក់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលនឹងករណីនេះបន្ថែម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរខេត្តកំពង់ចាម បានប្រកាសបន្ទាន់ដល់អ្នកដែលពាក់ព័ន្ធទាំងអស់សូមប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានទាន់ពេលវេលា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយះពេល១៤ថ្ងៃដើម្បីតាមដានសុខភាព និងត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ប្រសិនបើមានករណីសង្ស័យណាមួយ៕