សង្គម

បន្ទាន់! អភិបាលខេត្តកណ្ដាល បញ្ជាឱ្យបិទរោងចក្រចំនួន២ នៅស្រុកអង្គស្នូល និងស្រុកមុខកំពូល ក្រោយរកឃើញកម្មការិនី២២នាក់ វិជ្ជមានជំងឺកូវីដ និងមានអ្នកពាក់ព័ន្ធជិត៨០០នាក់

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យអាជ្ញាធរបិទរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) ស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងរោងចក្រ Six Plus ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជាបណ្ដោះអាសន្ន ក្រោយរកឃើញកម្មការិនីនៃរោងចក្រទាំង២ វិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ និងមានអ្នកពាក់ព័ន្ធជិត ៨០០នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបញ្ជាបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមមន្ត្រី ចុះពិនិត្យមើលការអនុវត្តន៍វិធានសុខាភិបាលទៅចំពោះរោងចក្រទាំង២នេះ ដែលកំពុងមានបញ្ហាជំងឺកូវីដ-១៩ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលខេត្តកណ្តាល បានបញ្ជាឱ្យមន្ត្រីជំនាញបាញ់ថ្នាំសម្លាប់មេរោគក្នុងរោងចក្រទាំង២ឱ្យអស់ មុននឹងបើកដំណើរនៅថ្ងៃណាមួយឡើងវិញ ហើយរៀបចំកន្លែងដាក់អ្នកពាក់ព័ន្ធទាំងអស់ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោងចក្រចំនួន២ ដែលកំពុងផ្ទុះជំងឺកូវីដ-១៩នោះ គឺទី១៖ រោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងទី២៖ រោងចក្រ Six Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មាន បានអះអាងប្រាប់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នាល្ងាចនេះថា ជាលទ្ធផលបឋមក្រុមគ្រូពេទ្យបានរកឃើញកម្មករ-កម្មការិនី ចំនួន២១នាក់ វិជ្ជមានជំងឺកូវីដ-១៩ និងមានកម្មករនិយោជិតចំនួន២២៥នាក់ ទៀតមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ព្រមទាំងកម្មករនិយោជិតចំនួន៧១៨នាក់ ពាក់ព័ន្ធដោយប្រយោល លើចំនួនកម្មករនិយោជិតសរុប ចំនួន ៩៦៣នាក់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯរោងចក្រ Six Plus ស្ថិតនៅឃុំព្រែកអញ្ចាញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១ករណី និងមានកម្មករ និយោជិតប្រមាណ ៧០នាក់ផ្សេងទៀត បានជាប់ពាក់ព័ន្ធដោយផ្ទាល់។

ប្រភពបានបន្តថា ខណៈនេះក្រុមគ្រូពេទ្យចំនួន២ក្រុមកំពុងដុតដៃដុតជើងយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ទាំងអស់ ដោយប្រើប្រាស់ឧបករណ៍តេស្តសំណាក Rapid Test ដើម្បីប្រាកដថា កម្មករនិយោជិតជាច្រើននាក់ទៀត ដែលមានការជាប់ពាក់ព័ន្ធដោយប្រយោល មានផ្ទុកវិជ្ជមាន ឬពុំមានវីរុសកូវីដ-១៩។

នៅចំពោះមុខករណីចាំបាច់បន្ទាន់នេះ លោក គង់ សោភ័ណ្ឌ ក៏បានបង្គាប់បញ្ជារោងចក្រទាំងពីរខាងលើ ត្រូវផ្អាកដំណើរការសង្វាក់ផលិតកម្មជាបណ្តោះអាសន្ន រីឯកម្មករនិយោជិតទាំងអស់ ត្រូវតាមដានសុខភាព និងផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ និងអាជ្ញាធរមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ក្នុងអំឡុងពេលនៃការផ្អាកការងារនេះ។ រដ្ឋបាលស្រុក និងម្ចាស់រោងចក្រ ត្រូវសហការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអគារផលិតកម្មនានា និងតាមបរិវេណក្រៅរោងចក្រ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលខេត្តក៏បានផ្ដាំផ្ញើរឱ្យប្រុងប្រយ័ត្ន និងគិតគូរពីសុវត្ថិភាពរៀងៗខ្លួន ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ កម្មករ-កម្មការិនី និយោជិត ត្រូវបន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ និង៣កុំ» ទើបពួកយើងអាចកាត់ផ្តាច់សង្វាក់នៃការឆ្លងរាលដាល និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នេះកាន់តែឆាប់ ដើម្បីឱ្យស្ថានភាពប្រទេសរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ៕

ប្រភពអត្ថបទ fresh news