កាលពីពេលថ្មីៗនេះ ដោយយោងតាមហ្វេសប៊ុក មួយដែលមានឈ្មោះថា «គំនិតច្នៃបង្កើត Idea Corner» បានបង្ហោះ និងសរសេររៀបរ៉ាប់ថា៖ «នាថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០ៈ០០ព្រឹក និងថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១ៈ៣០នាទីរសៀល កម្មវិធី គំនិតច្នៃបង្កើត របស់ទូរទស្សន៍ BTVnews នឹងផ្សាយជូននូវគំនិត
ក៍ដូចជាសកម្មភាពក្នុងការច្នៃកាកសំណល់លោហៈ អោយចេញជារូបចម្លាក់ជាច្រើនប្រភេទគួរជាទីស្ញប់ស្ញែង របស់លោក អ៊ូ វណ្ណឌី អ្នកជំនាញផ្នែកចម្លាក់ទំនើប (សិល្បៈករសហសម័យ) និងក្រុមការងាររបស់លោក ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។សូមលោកអ្នករង់ចាំទស្សនាដោយមេត្រីភាព សូមអរគុណ!»៕ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម