សង្គម

គួរឲ្យព្រួយ​បារម្ភ​ណាស់ក្រុង​ប៉ោយបែត ឥឡូវ​មានការ​ឆ្លង​តគ្នា​រហូត​បិទ​បុរីមួយ​ទៅហើយ

អាជ្ញាធរក្រុងប៉ោយប៉ែតបានសម្រេចបិទខ្ទប់បុរីដួងច័ន្ទឋិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្នក្រោយរកឃើញមនុស្ស៣នាក់ឆ្លងកូវីដ១៩និងរកឃើញអ្នកជាប់ពាក់ព័ន្ធ៧០នាក់ផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីជួនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២៣មេសានេះបានឲ្យដឹងថា ការសម្រេចបិទការចេញចូលក្នុងបរីដួងច័ន្ទនេះ ដោយសារកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២១បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ​ជូហានសូសាន់តូ ស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B មានអាការមិនស្រួលខ្លួន រួចបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានអាការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ជាលទ្ធផលនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២១រកឃើញមានវិជ្ជមានកូវីដ១៩។ នៅថ្ងៃទី២៣ខែមេសា បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន២នាក់ផ្សេងទៀត ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងបុរសជនជាតិឥណ្ឌូណេស៊ីខាងលើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នអ្នកជំងឺទាំងបីបានយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ សង្កាត់ប៉ោយប៉ែតនិងបានយកសំណាកអ្នកពាក់ព័ន្ធ៧០នាក់ផ្សេងទៀតដើម្បីពិនិត្យរកកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាដើម្បីទប់ស្កាត់ការរីដាចូលក្នុងសហគមន៍រដ្ឋបាលក្រុងបានសម្រេចផ្អាកជាបណ្ដោះអាសន្នការធ្វើដំណើរចេញចូលលើកំណាត់ផ្លូវចូលរវាងផ្ទះល្វែងនិងផ្ទះវីឡាក្នុងបុរីដួងចន្ទទាំងអស់ផ្លូវអភិវឌ្ឍន៍ផ្លូវទៅហ្គោលដិនស្ទូចត្រីទៅលិចទល់និងផ្លូវមួយទៀតចាប់ពីថ្ងៃជួនដំណឹងនេះរហូតដល់មានការជូនដំណឹងជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ កម្ពុជាថ្មី