សង្គម

ប្រសើរណាស់!ធនាគារ ABA បរិច្ចាគ ១លានដុល្លារអាមេរិក ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩

រាជធានីភ្នំពេញ ថ្ងៃទី 22 មេសា 2021 – ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា មានមោទនភាពសូមប្រកាសនូវការបរិច្ចាគទឹកប្រាក់ចំនួនមួយលានដុល្លារអាមេ រិក(ប្រហាក់ប្រហែល 4 ប៊ីលានរៀល) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-19 បង្កឡើងដោយ “ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណើរបស់ធនាគារក្នុងការស្ម័គ្រចិត្តបរិច្ចាគទឹកប្រាក់នេះ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់ការពិចារណាដ៏ខ្ពង់ខ្ពស់ ព្រមទាំងទទួលយកជាមួយការថ្លែងអំណរគុណចំពោះធនាគារផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងលិខិតថ្លែងអំណរគុណធនាគារ ABA សម្តេចមានប្រសាសន៍ថា៖ “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំពិតជាមាន សេចក្តីសោមនស្ស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំធនាគារ ABA ដែលបានជួយឧបត្ថម្ភនូវថវិកាចំនួន 1,000,000 (មួយលាន) ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកើតឡើងនៅក្នុង ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ និងបានកំពុងរីករាលដាលពេលបច្ចុប្បន្ននេះ។ ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះនូវទឹកចិត្តដ៏សប្បុរស របស់ថ្នាក់ដឹកនាំធនាគារ ABA”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA មានប្រសាសន៍ថា៖ “ជាផ្នែកដ៏សកម្មមួយនៃសង្គមធុរកិច្ចកម្ពុជា យើងខ្ញុំនៅធនាគារ ABA គាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារសុខុមាភាពរបស់ប្រជាជនកម្ពុជា ជាពិសេសនៅអំឡុងពេលរីករាលដាលវីរុសកូវីដ-19។ ហើយយើងខ្ញុំពិតជាមានកិត្តិយសណាស់ដែលចូលរួមវិភាគទានដើម្បីជាកម្លាំងបន្ថែមដល់ការបន្តប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ ហើយយើងខ្ញុំនឹងបន្តជួយដល់សហគមន៍នាពេលអនាគតថែមទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Askhat Azhikhanov មានប្រសាសន៍បន្ថែមថា៖ “ក្រៅពីជំនួយផ្នែកហិរញ្ញវត្ថុ ធនាគារបង្ហាញពីការប្តេជ្ញាចិត្តចំពោះអតិថិជនរបស់ខ្លួនតាមរយៈដំណោះស្រាយស្វ័យសេវាធនាគារ និងឌីជីថលដ៏ទំនើបដែលគាំទ្រអតិថិជនធ្វើឲ្យពួកគាត់ទទួលបានជីវភាពហិរញ្ញវត្ថុពេញលេញនៅអំឡុងពេលការរីករាលដាលវីរុស និងទោះបីជាស្ថិតក្នុងគ្រាបិទខ្ទប់ក៏ដោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយអនុវត្តតាមបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់ខ្លួន ធនាគារ ABA ប្តេជ្ញាចិត្តគាំទ្រនូវគំនិតផ្តួចផ្តើមដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19។ ចាប់តាំងពីពេលចាប់ផ្តើមនៃការរីករាលដាលវីរុសនៅក្នុងប្រទេសកម្ពុជា ធនាគារ ABA បានរៀបចំយុទ្ធនាការរៃអង្គាសប្រាក់ និងបរិច្ចាគថវិកាតាមរយៈគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើការគាំទ្រផ្នែកថវិកា កម្មវិធី ABA Mobile ដ៏ទំនើបរបស់ធនាគារត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់រៃអង្គាសប្រាក់នៅក្នុងគំនិតផ្តួចផ្តើមរបស់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីទិញវ៉ាក់សាំងការពារវីរុសកូវីដ-19 ផងដែរ។

អំពីធនាគារ ABA៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា។ គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 ធនាគារគ្រប់គ្រងទ្រព្យសកម្មសរុបចំនួន 6.6 ប៊ីលានដុល្លារអាមេរិក។ ជាមួយសាខាចំនួន 79 ម៉ាស៊ីនស្វ័យសេវាជាង 600 ទូទាំងប្រទេស សេវាធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទឈានមុខគេ ធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.ababank.com ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង 273 ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែមករា ឆ្នាំ 2021។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្ត នៃប្រទេសជាមួយនឹងអតិថិជនក្នុងដៃ 2.7 លាននាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី 6 ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ធនាគារជាតិកាណាដា ជាជម្រើសនៃបណ្ដាសហគ្រាសធុនតុច និងមធ្យមនានានៅទីនោះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.nbc.ca ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ sabaynews