អន្តរជាតិ

នៅឥណ្ឌាកំពុងឆ្លងខ្លាំងណាស់ ក្នុងមួយថ្ងៃរកឃើញអ្នកឆ្លងកូវីដ១៩ជាង ៣៣០,០០០នាក់

(ញូដេលី)៖ នេះជាថ្ងៃទី២ហើយបន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលឥណ្ឌាបានរកឃើញអ្នកឆ្លង កូវីដ-19 រហូតដល់លើស ៣០០,០០០នាក់ក្នុងមួយថ្ងៃ និងជាកំណត់ត្រាអាក្រក់ថ្មីបំផុតមួយទៀត ទាំងសម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះផង និងពិភពលោកទាំងមូលផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃសុក្រនេះ អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសពីការរកឃើញអ្នកឆ្លង កូវីដ-19 សរុប ៣៣២,៧៣០នាក់ និងអ្នកជំងឺ ២,២៦៣នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។ នេះជាចំនួនករណីឆ្លង កូវីដ-19 ប្រចាំថ្ងៃខ្ពស់បំផុត ដែលមិនមានប្រទេសណាមួយក្រៅពីឥណ្ឌា ធ្លាប់បានជួបប្រទះនោះឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង កូវីដ-19 សរុបនៅឥណ្ឌាកើនដល់ជាង ១៦,២៥៧,០០០ករណី ក្នុងនោះមានអ្នកស្លាប់់ជិត ១៨៧,០០០នាក់ និងជាសះស្បើយវិញប្រមាណ ១៣.៦៤លាននាក់ ខណៈអ្នកជំងឺ ២.៤២លាននាក់ទៀតកំពុងសម្រាកព្យាបាល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឆ្លងរាតត្បាតជំងឺ កូវីដ-19 រលកថ្មីនៅឥណ្ឌាពេលនេះ ត្រូវបានគេស្តីបន្ទោសទៅលើ វិធានការទប់ស្កាត់មិនបានតឹងរ៉ឹង ពីសំណាក់រដ្ឋាភិបាល, ការប្រមូលផ្តុំគ្នាប្រារព្ធពិធីសាសនាប្រចាំឆ្នាំ, ការធ្វើយុទ្ធនាការឃោសនានៃបក្សនយោបាយ និងជាពិសេសគឺការរាតត្បាតវីរុស កូវីដ-19 បំប្លែងខ្លួនថ្មី៕