សង្គម

ទីបំផុត អង្ករដែលបងប្អូន បញ្ជាកទិញនោះ បានដឹកដល់ផ្ទះបណ្តើរៗហើយ ដោយសារតែមានការបញ្ជាកទិញច្រើន ពេលនេះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចធ្វើ…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងច្បាស់ហើយថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កន្លងផុតមកនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសដំណឹងល្អសម្រាប់ប្រជាជនពលរដ្ឋខ្មែរឲ្យបានដឹងថា ផ្សារកសិកផល ឡេង ណាវ៉ាត្រា លក់អង្ករជូន ក្នុងតម្លៃពិសេស ក្នុងមួយបាវ 50KG តម្លៃត្រឹមតែ 19$ ស្មើនឹង 76000រៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ គេសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានធ្វើការបញ្ជាទិញអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សឹងតែមិនគួរឲ្យជឿ ហើយក្រុមការងាររបស់ អ្នកឧកញ៉ា ក៏បានធ្វើការដឹកជូន ពលរដ្ឋជាបន្តបន្ទាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែកាលពីម្សិលមិញនេះផងដែរ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២១ នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការបង្ហោរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពក្រុមការងាររបស់លោក បានធ្វើការដឹងអង្ករជូនប្រជាពលរដ្ឋខ្មែរ តាមការបញ្ជាកទិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង អ្នកឧកញ៉ា ក៏បានបញ្ជាក់នូវរឿងមួយទៀតយ៉ាងច្បាស់ៗបែបនេះថា៖ #សូមបញ្ជាក់ពុកម៉ែបងប្អូនអីវ៉ាន់ដល់ដៃចាំប្រគល់លុយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារសម្រេចបន្ថែមដេប៉ូឡានចល័តបន្ថែម ដើម្បីផ្គត់ផ្គង់ជូនបងប្អូន ដោយសារ #ការកុម្ម៉ង់ច្រើនលើសលប់ ក្រុមការងារមិនអាចបំរើសេវាកម្មបានគ្រប់គ្នានោះទេ។ ដូចច្នេះហើយ ក្រុមការងានឹងប្រឹងប្រែងធ្វើអោយអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន ក្រុមការងារធ្វើការដោយប្រុងប្រយ័ត្ន បើសិនមាននណាមួយឆ្លងCovid19នោះក្រុមការងារនិងមិនអាចធ្វើការងារនេះបន្តទៀតបានឡើយ សូមពុកម៉ែបងប្អូនមេត្តាយោគយល់ កាលៈទេសៈនេះមានតែរួមគ្នាទេទើបយកឈ្នះCovid19។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សានារូបភាពខាងក្រោមនេះ៕