កម្សាន្ត

ទាល់​តែ​ប្រើ​កាំរស្មី X ទើប​ដឹង​ថា​នៅ​ក្នុង​រូប​ចម្លាក់​បុរាណ​នេះ​មាន​រឿង​មិន​គួរ​ឲ្យ​ជឿ

អាស៊ីអាគ្នេយ៍​គឺ​ជា​ដែន​ដី ដែល​សម្បូរ​ទៅ​ដោយ​រូប​ចម្លាក់​បុរាណ​បែប​ព្រះ​ពុទ្ធសាសនា​ជា​ច្រើន​រាប់​មិន​អស់​ឡើយ ហើយ​ការ​រក​ឃើញ​រូប​ចម្លាក់​បុរាណ​ទាំង​នោះ​ក៏​មិន​មែន​ជា​រឿង​ថ្មី​ប្លែក​អ្វី​ដែរ។ ​អ្វី​ដែល​ចម្លែក​ ហើយ​គួរ​ឲ្យ​ចង់​ដឹង​ឮ​នោះ​គឺ​ជា​ការ​ប្រទះ​ឃើញ​របស់​ចម្លែក​ដែល​ស្ថិត​នៅ​ក្នុង​រូប​ចម្លាក់​បុរាណ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ប្រើ​បច្ចេកវិទ្យា​កាំរស្មី X ក្រុម​អ្នក​​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Meander របស់​ហ៊ូឡង់ បាន​​ដឹង​ថា​នៅ​ក្នុង​រូប​ចម្លាក់​បុរាណ​មួយ​មាន​បង្កប់​នូវ​សាកសព​ម៉ាំមី​របស់​ព្រះ​សង្ឃ​មួយ​អង្គ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូប​ចម្លាក់​​នោះ​មាន​អាយុ​កាល​ប្រមាណ​ជា ១០០០​ឆ្នាំ​ឯណោះ។ ក្រុម​អ្នក​ស្រាវជ្រាវ ជឿ​ថា សាកសព​​​នោះ​មាន​ឈ្មោះ Liu​ Quan ដែល​ជា​សម្ដេច​សង្ឃ​​​កាន់​​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ការ​ដែល​ត្រូវ​ដាក់​នៅ​ក្នុង​រូប​ចម្លាក់​ដូច្នេះ​គឺ​ជា​វិធី​សាស្ត្រ​ដើម្បី​រក្សា​សាកសព​ឲ្យ​បាន​យូរ​អង្វែង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​នេះ ក្រុម​អ្នក​ស្រាវជ្រាវ បាន​ប្រើ​ម៉ាស៊ីន CT ស្កេន​មើល​នៅ​ក្នុង​​ពោះ​​សាកសព ហើយ​ក៏​ប្រទះ​ឃើញ​ថា គ្រឿង​ក្នុង​របស់​សម្ដេច​សង្ឃ​ត្រូវ​គេ​យក​ចេញ​អស់​ទៅ​​ហើយ។ ប៉ុន្តែ​នៅ​ក្នុង​នោះ​បែរ​ជា​មាន​សន្លឹក​ក្រដាស ដែល​សរសេរ​ជា​អក្សរ​ចិន​បុរាណ​ទៅ​វិញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន រូប​ចម្លាក់​ខាង​លើ ត្រូវ​រក្សា​ទុក​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ហុងគ្រី៕