សង្គម

ដំណឹងល្អ!ស្បៀងរបស់ក្រសួងពាណិជ្ជកម្ម បានដាក់តាមស្តង់ត្រៀមលក់ជូនពលរដ្ឋនៅតំបន់ក្រហមហើយ

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋ ហើយបរិមាណទំនិញលើឡានមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់លក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្បៀងអាហារសម្រាប់លក់ជូននៅតំបន់ក្រហមមានដូចជា៖ ទំនិញមានអង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី ហើយប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារដែលនៅជិតៗផ្ទះដើម្បីសុំអោយជួយសំរបសំរួលការទិញនិងជញ្ជូនដាក់អោយដល់ផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទះ ចំពោះទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ៣. ផ្សារត្រពាំងថ្លឹង ៤. ផ្សារឯករាជ្យ ៥. ទល់មុខក្រុមហ៊ុនហុងដា ៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង។ ទន្ទឹមនេះ មន្រ្តីក.ប.បក៏បន្តចុះពិនិត្យតាមដានទប់ស្កាត់ការតម្លើងថ្លៃនិងសភាពការណ៍ផ្គត់ផ្គង់ផងដែរ៕