អន្តរជាតិ

កុំភ្លេចខ្លួនឱ្យសោះ! ស្ងាត់ៗ សិង្ហបុរីរកឃើញអ្នកឆ្លងកូវីដថ្មីចេញពីសហគមន៍ហើយ

កំឡុងពេលសម័យកូវីដនេះ សិង្ហបុរីគឺជាប្រទេសដែលគេចាត់ទុកថាមានអ្នកឆ្លងកូវីដតិចតួច ដែលថ្ងៃខ្លះស្ទើតែមិនមានករណីឆ្លង ក៏ប៉ុន្តែនៅថ្ងៃនេះសារព័ត៌មាន​បានចុះផ្សាយនៅថ្ងៃទី២១មេសា២០២១នេះថា នៅសិង្ហបុរី គឺមានករណីឆ្លងកូវីដជាថ្មីម្ដងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មាន Straitstimesបានឱ្យដឹងថា ប្រទេសសិង្ហបុរីមានករណីឆ្លងកូវីដសារជាថ្មីម្ដងទៀត ក្នុងនោះមានចំនួនករណីឆ្លងថ្មី១៥ករណី ដែលមួយករណីជាការឆ្លងលក្ខណៈសហគមន៍។ ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលបាននិយាយថា មិនមានករណីឆ្លងពីកម្មករចំណាកស្រុកនោះទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏ប៉ុន្តែកាលពីថ្ងៃអង្គាកន្លងមកនេះ ត្រូវបានគេរាយការណ៍ថាករណីក្នុងស្រុកមានបុរសម្នាក់ដែលជាជនជាតិបង់ក្លាដែសអាយុ៣៥ឆ្នាំ បានរកឃើញតេស្តវិជ្ជមានកូវីដ ក៏ប៉ុន្តែបុរសម្នាក់ត្រូវបានគេដឹងថា បានទទួលវ៉ាក់ស៊ាំងកូវីដ២ដងរួចមកហើយ។ នៅក្នុងករណីបុរសកើតកូវីដក្រោយចាក់វ៉ាក់ស៊ាំងនេះ ត្រូវបានក្រសួងសុខាភិបាលថា បុរសម្នាក់នេះទំនងជាបានឆ្លងកូវីដមុនពេលគាត់ចាក់វ៉ាក់ស៊ាំងការពារមកម្លេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ទន្ទឹមនឹងការផ្ទុះជំងឺកូវីដសារជាថ្មីនេះ កូននាគកំណាចសិង្ហបុរីបានធ្វើការទិញវ៉ាក់ស៊ាំងប្រភេទ Pfizer-BioNTech និង វ៉ាក់ស៊ាំង Moderna ដើម្បីចាក់ការពារឱ្យប្រជាជនខ្លួន។ សូមរម្លឹកថា មកទល់ពេលនេះ សិង្ហាបុរីមានអ្នកមានស្លាប់ដោយសារកូវីដតែ៣០នាក់ និង សរុបករណីឆ្លងសរុបត្រឹមតែ៦០៧៦៩នាក់តែប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ សូមបងប្អូនកុំភ្លេចខ្លួនឱ្យសោះ ត្រូវចាំថាឱ្យតែបងប្អូនភ្លេចខ្លួនពេលណា កូវីដចាំតែវាយឡុកបងប្អូនជានិច្ច ដូចនេះសូមចូលរួមអនុវត្តការពារទាំងអស់គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ Healthy Cambodia