សង្គម

ជួយទិញផង!ឪឡឹកលឿងធម្មជាតិល្អៗ ទុកចោលពេញចម្ការ ដាំបានផលហើយតែគ្មានទីផ្សារ

កសិករដាំដំណាំផ្លែឪឡឹកលឿងកំពុងមានបញ្ហាប្រឈមជាខ្លាំង គ្មានអ្នកទិញ ពិបាកក្នុងការដឹកជញ្ជូន ខណៈដែលឪឡឹកលឿងពេញរដូវប្រមូលផល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមិនមានទីផ្សារលក់ចេញ ដោយសារការជាប់គាំងនៃវិបត្តិកូវីដ១៩ ធ្វើឲ្យនៅតាមបណ្ដាទីផ្សារមួយចំនួនធំត្រូវបានបិទជាបណ្ដោះអាសន្ន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម Facebook ឈ្មោះ Bon Von កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០១នេះ ដោយមានការចែករំលែកតៗគ្នាជាច្រើនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪឡឹកលឿងគរដូចភ្នំ កំពុងប្រឈមនឹងការខូចខាតជាខ្លាំង ដោយសារវិបត្តិជំងឺកូវីដ១៩ ខណៈដែលឈ្មួញកណ្ដាលមួយចំនួនធំដែលធ្លាប់ទទួលទិញពីកសិករ ពេលនេះជាប់គាំងធ្វើចត្តាឡីស័ក្ក ។ កសិករ អំពាវនាវឲ្យពលរដ្ឋជួយទិញ និងសុំឲ្យអាជ្ញាធរជួយរកទីផ្សារឲ្យផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះកសិករ ពួកគាត់មិនទាមទារអ្វីច្រើនទេ គឺគ្រាន់តែថា ឲ្យមានទីផ្សារ លក់ចេញ បានក្នុងតម្លៃសមរម្យ ដែលសំខាន់ មានទីផ្សារ មានឈ្មួញអាចមកទិញបន្លែរបស់គាត់ដល់ទីតាំង ឬអាចមានការអន្តរគមន៍ណាមួយដល់ការដឹកជញ្ជូនទំនិញរបស់គាត់ទៅកាន់ទីផ្សារបាន៕