ផ្សារច្រើនកន្លែង ក្នុងរាជធានីភ្នំពេញត្រូវបានបិទផ្អាក បន្ទាប់ពីមានរកឃើញអាជីវករច្រើននាក់ បានឆ្លងជំងឺកូវីដ និងមានអ្នកពាក់ព័ន្ធច្រើននាក់ដែលជាប្រជាពលរដ្ឋធ្លាប់ចេញចូលផ្សារទាំងនោះ។
ដោយឡែក ថ្ងៃនេះផងដែរ អ្នកនាំពាក្យរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបូកសរុបចំនួនផ្សារទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានបិទផ្អាកជាបណ្តោះអាសន្ន។
គិតមកដល់ពេលនេះ ផ្សារដែលបានបិទ មានទាំងអស់ ១៤ ផ្សារហើយ ៖
១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា)
២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង)
៣. ផ្សារចាស់ (ខណ្ឌដូនពេញ)
៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ)
៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន)
៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ)
៧. ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ)
៨. ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ)
៩. ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ)
១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ)
១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ)
១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក)
១៣. ផ្សារពិភពថ្មីឈូកមាស និងផ្សាររីករាយ (ខណ្ឌសែនសុខ)
១៤. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)