សង្គម

ឯកឧត្តម ឃួង ស្រេង ថាការកាន់រំ ពា ត់របស់សមត្ថកិច្ចគ្រាន់តែគំ រា មពលរដ្ឋឱ្យចូលផ្ទះវិញប៉ុណ្ណោះ

នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ជុំវិញករណីកងកម្លាំងសមត្ថកិច្ចកាន់រំពាត់ ដេញប្រជាពលរដ្ឋដែលដើរហើរតាមផ្លូវ ឱ្យត្រលប់ចូលទៅក្នុងផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមមានប្រសាសន៍ថាករណីនេះគ្រាន់ជាការគំរាមប្រជាពលរដ្ឋដែលមិនស្តាប់តាមការណែនាំ ហើយនៅតែបន្តចេញពីផ្ទះតែប៉ុណ្ណោះ ពោលគឺសមត្ថកិច្ចមិនបានប្រើអំពីហិង្សា ឫ ការវាយដំណាមួយទៅលើប្រជាពលរដ្ឋនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលរាជធានីភ្នំពេញ បានចេញមកបកស្រាយយ៉ាងដូច្នោះ បន្ទាប់ពីគេឃើញថា មានកងកម្លាំងសមត្ថកិច្ចបានកាន់រំពាត់ ដើរគំរាមប្រជាពលរដ្ឋដែលមិនបានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំដែលហាមមិនឱ្យចេញពីផ្ទះក្នុងភូមិសាស្រ្តបិទខ្ទប់នៅរាជធានីភ្នំពេញ និង ដាក់ជាតំបន់ក្រហម ក្នុងគោលបំណងទប់ស្កាត់ការចរាចររីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ការប្រើវិធីសាស្រ្តកាន់រំពាត់គំរាមរបស់សមត្ថកិច្ចគឺឃើញថាមានប្រសិទ្ធភាពខ្ពស់ ដោយប្រជាពលរដ្ឋបានត្រលប់ចូលទៅក្នុងផ្ទះវិញគ្រប់ៗគ្នា៕