សង្គម

ខ្លោចចិត្ត!ប្ដីអវិជ្ជមានបានត្រឹមជូនដំណើរប្រពន្ធ និងកូនស្រីអាយុ៧ឆ្នាំវិជ្ជមានជម្ងឺកូវីដ១៩ ឡើងឡានពេទ្យនៅច្រកផ្សារក្រមួន ចាក់អង្រែក្រោម

រាជធានីភ្នំពេញ៖ រថយន្តសាមុយមួយគ្រឿង របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ (មន្ទីរពេទ្យបង្អែក ច្បារអំពៅ) សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចាក់អង្រែក្រោម ដឹកនាំដោយលោក សេង ឈុនហេង ស្មៀនសង្កាត់ចាក់អង្រែក្រោម បានចុះមកយកអ្នកជំងឺវិជ្ជមាន COVID-19 ចំនួនពីរនាក់ (ស្ត្រីជាម្ដាយ អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ និងកូនស្រីអាយុ៧ឆ្នាំ) ជាជនជាតិខ្មែរ ដែលមានសមាជិក៣នាក់ (ប្ដីប្រពន្ធ២នាក់ និងកូនស្រីម្នាក់)ស្នាក់នៅបន្ទប់ជួលជាមួយគ្នា តែបុរសជាប្ដីអវិជ្ជមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចុះយកអ្នកវិជ្ជមានជម្ងឺកូវីដ១៩នេះធ្វើឡើងកាលពីវេលា១១យប់ ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលផ្ទះយាយឡុង ផ្លូវបេតុង(ច្រកផ្សារក្រមួន) បត់តាមផ្លូវលំជាប់ផ្ទះលក់ភេសជ្ជៈគ្រប់មុខ យីហោ “សម្រស់ ណារី” ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តថា ចំណែកឯបុរសជាប្ដីអវិជ្ជមាន បានត្រឹមជូនដំណើរប្រពន្ធនិងកូនស្រីរបស់ខ្លួនឡើងឡានពេទ្យ រួចហើយក៏ត្រូវបានអាជ្ញាធរសង្កាត់ធ្វើការណែនាំអោយ ធ្វើចត្តាឡីស័កនៅបន្ទប់ជួលសិន ដើម្បីរងចាំលទ្ធផលសំណាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន អ្នកជម្ងឺទាំងពីរនាក់ម្ដាយនិងកូន ត្រូវបាននាំទៅសម្រាកព្យបាល នៅឯមន្ទីរពេទ្យ ៕ (ចំពោះព័ត៌មានបន្ថែមសូមរងចាំ ការប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ ខ្មែរណូត