កាលពីពេលថ្មីៗនេះ ម្ចាស់គណនីផេកហ្វេសប៊ុកមួយដែលមានឈ្មោះ Kid Boutique បានធ្វើឲ្យមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានមានការចាប់អារម្មណ៍ជាខ្លាំង
បន្ទាប់ពីបានបង្ហោះនូវរូបភាពជាច្រេីនសន្លឹកអំពីស្នាដៃចម្លាក់ឈើជារូបក្រដាសប្រាក់ខ្មែរ ១០០.០០០ រៀល ដែលពិតជាដូច
និងមានភាពស្រស់ស្អាតខ្លាំងណាស់។
ទន្ទឹមនឹងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីមហាជននេះដែរ ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើក៏បានសរសេររៀបរាប់ឲ្យដឹងផងដែរថា៖
«ពិតជាអស្ចារ្យណាស់ យកឈើមកឆ្លាក់ជា១០០.០០០ រៀល (ក្រដាសប្រាក់ខ្មែរ)
សិប្បកម្មធ្វើដោយ“ មុន្នីច័ន្ទ” ១០មុឺនរៀល = ២៥ ដុល្លារ ។ Credit: Bun San»។
ជាមួយគ្នានេះ ក៏មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្តែងនូវការកោតសរសើរជាខ្លាំងចំពោះស្នាដៃចម្លាក់ឈើមួយនេះ
គឺដូចទៅនឹងក្រដាសប្រាក់ ១០០.០០០រៀល តែម្តង ពិតជាអស្ចារ្យខ្លាំងណាស់។
កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវរូបភាពចម្លាក់ឈើជាក្រដាសប្រាក់ ១០០.០០០ រៀល នៅខាងក្រោមនេះដូចតទៅ៖