អន្តរជាតិ

ក្តៅៗ ប្រទេសឡាវប្រកាសបិទខ្ទ ប់ រដ្ឋធានីវៀងច័ន្ទ ១៤ថ្ងៃ

(វៀងចន្ទន៍)៖ នាយករដ្ឋមន្រ្តីឡាវលោក Vankham Vivafaneh នៅថ្ងៃពុធនេះបានបញ្ជាឱ្យមានការបិទខ្ទប់រដ្ឋធានីវៀងច័ន្ទ (Lockdown) រយៈពេល១៤ថ្ងៃម្តងទៀត បន្ទាប់ពីមានការកើនឡើងនៃករណីឆ្លង កូវីដ-19 ខណៈដែលខេត្តដទៃទៀតត្រូវបានជំរុញឱ្យពិចារណាបង្កើនវិធានការការពារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីជូនដំណឹង សេចក្តីសម្រេចខាងលើនឹងចូលជាធរមាន ចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ហើយអាជ្ញាធរឡាវគ្រប់ជាន់ថ្នាក់ ត្រូវតែបន្តអប់រំសាធារណជនអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយកូវីដ-១៩ ក៏ដូចជាវិធីការពារខ្លួន និងក្រុមគ្រួសាររបស់ពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីៗដែលធ្វើការនៅការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងវៀងច័ន្ទ នឹងត្រូវកាត់បន្ថយចំនួនដើម្បីធានាដល់ការរក្សាគម្លាតសុវត្ថិភាពសង្គម លើកលែងតែបុគ្គលិកចាំបាច់ដូចជាទាហាន និងមន្រ្តីប៉ូលីស។ អនុវត្តដូចគ្នាចំពោះអាជីវករក្នុងវិស័យឯកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើដំណើរពីវៀងច័ន្ទចេញទៅបណ្តាខេត្តនានា និងពីខេត្តចូលមកក្នុងរដ្ឋធានីត្រូវហាមឃាត់ លើកលែងតែអ្នករស់នៅអចិន្រ្តៃយ៍នៅរដ្ឋធានី ដែលកំពុងវិលត្រឡប់មកពីខេត្តវិញ, ឡានដឹកទំនិញ និងបុគ្គលមានការអនុញ្ញាតពីអាជ្ញាធរប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នករស់នៅទីក្រុងវៀងចន្ទន៍ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីផ្ទះ លើកលែងតែកិច្ចការចាំបាច់ប៉ុណ្ណោះ។ ការប្រមូលផ្តុំមិនឲ្យលើសពី ២០នាក់ ខណៈពិធីផ្សេងៗដូចជាពិធីបុណ្យសព ត្រូវធ្វើឡើងដោយយកចិត្តទុកដាក់បំផុត និងស្របតាមវិធានការណ៍ការពាររបស់ក្រសួងសុខាភិបាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលឡាវបានប្រកាសនៅថ្ងៃពុធនេះថា អ្នកឆ្លងជំងឺ កូវីដ-19 ចំនួន ២៨នាក់ទៀតត្រូវបានរកឃើញ ដែលនាំឲ្យចំនួនករណីឆ្លងសរុប ក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៨៨ករណី។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលលោក ផុនផានឌីត សាងសាយ៉ារ៉ាត (Phonepadith Xangsayarath) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីវិជ្ជមាន កូវីដ-19 ទាំង ២៨នាក់ខាងលើនេះ ២៦នាក់ត្រូវបានរកឃើញនៅទីក្រុងវៀងច័ន្ទ ហើយពួកគេទាំង ២៦នាក់នេះ គឺសុទ្ធតែជាអ្នកដែលធ្លាប់ពាក់ព័ន្ធ ជាមួយអ្នកឆ្លងជំងឺ COVID-19 ទី ៥៩ ដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញ៕