សង្គម

សូមប្រយ័ត្ន! រយៈពេលមួយខែ តំបន់រោងចក្របានរកឃើញអ្នកឆ្លងកូវីដកើនសរុបចំនួន ១ពាន់នាក់ជាង

តំបន់រោងចក្រត្រូវបានរកឃើញមេរោគកូវីដ‑១៩តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះដែលមានកម្មករ-កម្មារិនី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងអ្នកពាក់ព័ន្ធសរុបចំនួន​ ១,០៨១នាក់​ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ នេះយោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានរកឃើញមេរោគកូវីដ‑១៩លើកដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះកម្ពុជានៅតែបន្តរកឃើញមានអ្នកឆ្លង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាបន្ដបន្ទាប់ ដែលលទ្ធផលកូវីដ‑១៩គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ប្រទេសកម្ពុជាមានអ្នកឆ្លងចំនួន ៧,៤៤៤នាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈមានអ្នកជាសះស្បើយចំនួន ២,៥៥៥នាក់ និងអ្នកស្លាប់ចំនួន ៤៩នាក់ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះសូមប្រជាពលរដ្ឋបន្តការពារខ្លួន រក្សាគម្លាត ពាក់ម៉ាស មិនចេញពីផ្ទះបើមិនមានការចាំបាច់ ដើម្បីការពារឆ្លងមេរោគកូវីដ‑១៩ ដែលយើងមើលមិនឃើញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចូលយើងទាំងអស់គ្នាមេត្តាគម្បីកុំភ្លេចនៅវិធានអនុវត្តរបស់សម្ដេចតេជោ ហ៊ុន សែន គឺ “៣កុំ និង ៣ការពារ” សូមអ្នកអនុវត្តឱ្យបានខ្ជាប់ខ្ជួន។​ ប្រភពអត្ថបទ៖ healthy Cambodia