សង្គម

ហ៊ឹម! ទៅមើលថែឪពុកជាមួយម្ដាយនៅពេទ្យលោកសង្ឃ ឆ្លៀតទៅស្រុកជួបអ៊ុំ ទិញអីសែនបន់ស្រន់ ទម្រាំដឹងខ្លួនឆ្លងកូវីដ

យោងតាម រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើបុរសម្នាក់ ឈ្មោះ ផៃ វណ្ណដា អាយុ ៣១ឆ្នាំ រស់នៅ ភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លងតាមការសាកសួរយ៉ាងហ្មត់ចត់រកឃើញថា បុរសដែលវិជ្ជមានកូវីដ១៩ខាងលើ បានឆ្លងពីម្ដាយ (ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១) ពេលដែលគាត់ទៅមើលថែឪពុកមាន ជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ គាត់បានជិះរថយន្តឈ្នួល ត្រលប់មកខេត្តកំពង់ធំវិញ ដោយមានភ្ជាប់នូវលិខិតបញ្ជាក់ពីពេទ្យ។ បន្ទាប់មកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់បានជិះម៉ូតូជាមួយអ៊ុប្រុស (រស់នៅភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក) ទៅខេត្តក្រចេះតាមផ្លូវភ្នំជីដោយបាន ស្នាក់នៅក្នុងខ្ទមចំការតំបន់ក្រុមហ៊ុនដំបូក ខេត្តក្រចេះ មួយយប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គាត់បានចូលទិញសម្ភារៈសែននៅផ្ទះរបស់ឈ្មោះ ឃឹម ជាមេការក្រុមហ៊ុន ដើម្បីទៅសែននៅកន្លែងដែលឪពុកខ្លួន មានគ្រោះថ្នាក់បាក់ដើមឈើសង្កត់លើ រួចទើបត្រលប់មកកំពង់ធំវិញដោយបានចូលខ្ចប់បាយនៅផ្សារទំរីង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលមកដល់ផ្ទះ ក៏ត្រូវបានអាជ្ញាធរបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យជាស៊ីមកំពង់ថ្ម។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងទទួលបានលទ្ធផល វិជ្ជមាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ០៤នាក់ ដែលក្នុងនោះមាន ០៣នាក់ជាក្រុមគ្រួសារ និង០១នាក់ជាអ្នកបើកបររថយន្តឈ្នួល) បានបញ្ជូនទៅមណ្ឌលចត្តាឡីស័កស្រុកសន្ទុក ៕ ប្រភពអត្ថបទ៖ sabaynews