ក្នុងសម័យកាលកូវីដនេះ ពិតជារំភើបណាស់ដែលឃើញ ការចេះជួយគ្នាទៅវិញទៅមករបស់ពលរដ្ឋខ្មែរយើង។ ជាក់ស្តែងបងប្អូននៅសៀមរាប ដែលជាអ្នកជិតខាងល្អនឹងគ្នា ចេះជួយចែករំលែកបំពេញឱ្យគ្នា ក្នុងគ្រាដែលគ្រួសារមួយជាប់ធ្វើចត្តឡីស័ក ហើយគ្រួសារក្បែរខាង បានរៀបចំជាចំណីអាហារ យកមកផ្តល់ជូនទុកបរិភោគ។
តាមរយៈទំព័រហ្វេសប៊ុក ”យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប” បានបង្ហោះថា “ពិតជារំភើបណាស់! ពេលដែលបានឃើញ នូវទឹកចិត្ត របស់ពលរដ្ឋ រស់នៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាអ្នកជិតខាងល្អនឹងគ្នា ចេះជួយចែករំលែកបំពេញឱ្យគ្នា ក្នុងគ្រាដែលគ្រួសារមួយជាប់ធ្វើចត្តឡីស័ក ហើយគ្រួសារក្បែរខាង
បានរៀបចំជាចំណីអាហារ យកមកផ្តល់ជូន បន្ថែមលើអ្វី ដែលអាជ្ញាធរយើងបានរៀបចំផ្តល់ជូន ជាចំណែកជួយឱ្យការធ្វើចត្តឡីស័ក បានជោគជ័យសមស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។”
ប្រាកដណាស់ បើទោះបីស្ថិតនៅក្នុងគ្រាជួបការលំបាក តែអ្វីដែលយើងគួរមានមោទកភាពបំផុតនោះគឺ សកម្មភាព រួបរួមសាមគ្គីគ្នា បានយ៉ាងល្អរឹងមាំ របស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យយើងកាន់តែមានភាពជឿរជាក់ អាចយកឈ្នះមេរោគកូវិដ-១៩ដ៏ចង្រៃ បានក្នុងពេលឆាប់ៗនេះ ៕
ប្រភព ៖ ទំព័រហ្វេសប៊ុក យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប