សង្គម

កុំប្រមាថអី! កូវីដជំនាន់មុន ឆ្លងផុត ២ អាទិត្យអាចរួចខ្លួន តែកូវីដបំប្លែងថ្មី ទោះជាក៏នៅខូចសួត អាចរ៉ាំរ៉ៃស្ទើរមួយជីវិត

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានធ្វើឱ្យតួលេខអ្នកឆ្លងកូវីដសរុបនៅកម្ពុជាហក់ឡើងដល់ខ្ទង់ពាន់គួរឱ្យព្រួយបារម្ភបំផុត ដោយមានទាំងវីរុសបំប្លែងថ្មី កំពុងរាតត្បាត ពាសពេញតំបន់ប្រឈម ជាពិសេសនៅរាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលឈានទៅដល់ការបិទខ្ទប់តំបន់ ជាបណ្ដោះសន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការឆ្លងរីករាលដាលនេះទៀតសោត វេជ្ជ ឆន សុធារី/chhorn sotheary អ្នកឯកទេសជំងឺសួត និង ផ្លូវដង្ហើម បានចេញមកបកស្រាយឱ្យបានដឹងថា កូវីដជំនាន់មុន ឆ្លងផុត ២ អាទិត្យ គឺអាចឆ្លងផុតគ្រោះថ្នាក់ ដោយឡែកកូវីដបំប្លែងថ្មីនេះ ទោះ ១ ខែក៏នៅតែមិនអាចនិយាយថាផុតគ្រោះថ្នាក់បានដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញវីរុសកូវីដបំប្លែងថ្មី អ្នកឯកទេសខាងលើបានបន្តទៀតថា ទោះលែងមានវីរុសក្នុងខ្លួនទៀត ក៏សួតត្រូវបានខូចខាត មិនមានសមត្ថភាពធ្វើការដូចដើម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯអ្នកជំងឺធ្ងន់មួយចំនួន ទោះអស់វីរុសក្នុងខ្លួន ក៏នៅត្រូវការម៉ាស៊ីនជំនួយដង្ហើមបន្ត ដែលបន្តរហូតដល់ពេលណានៅមិនទាន់ដឹង រហូតក្រោយពីជាសះស្បើយពីកូវីដ ក៏បានបន្សល់ទុកនូវជំងឺខ្សោយសួតរ៉ាំរ៉ៃ អាចពេញមួយជីវិតទៀតផង ៕