សង្គម

ក្តៅៗ ជនជាតិចិន២នាក់ បន្លំបើករថយន្ដសង្គ្រោះបន្ទាន់ បំណងឆ្លងកា ត់ខេត្តកំពត ទៅខេត្តព្រះសីហនុ ត្រូវកា​ ត់ទោ សសិនមុនបណ្ដេញចេញពីកម្ពុជា

(កំពត)៖ ជនជាតិចិន២នាក់ បន្លំបើករថយន្ដសង្គ្រោះបន្ទាន់ ក្នុងគោលបំណងឆ្លងកា ត់ខេត្តកំពត ទៅខេត្តព្រះសីហនុ បំពានសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់មិនឲ្យមានអ្នកធ្វើដំណើរឆ្លងកា ត់ពីខេត្តមួយទៅខេត្តមួយ ដែលកម្លាំងនគរបាលចាប់ខ្លួននោះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីផ្ដន្ទាទោ សតាមច្បាប់សិន មុនបណ្ដេញចេញពីកម្ពុជា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តុលាការខេត្តកំពត បានចេញដីកាឃុំខ្លួនពួកគេទាំង២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

យោងតាមដីកាឃុំខ្លួនរបស់លោក ង៉ូវ ហួតឆាយ ចៅក្រមជំនុំជម្រះ បានចោទជនទាំង២នាក់នេះពីបទ «ធ្វើសកម្មភាពបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ និងរារាំងដល់ការអនុវត្តវិធានការ» តាមមាត្រា៦១០ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១១ នៃច្បាប់ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ប្រព្រឹត្តទៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ដកំពត កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញបញ្ចប់ការសួរនាំ ជនជាតិចិនទាំង២នាក់នេះ ត្រូវបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោ ស ទើបបណ្ដេញចេញពីកម្ពុជាតាមក្រោយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា ប្រតិបត្តិការនេះកម្លាំងនគរបាលផែនអន្ដោប្រវេសន៍ខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ សហការជាមួយនគរបាលជំនាញ ឃាត់ជនជាតិចិនទាំង២នាក់នេះ តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ប៉ុន្ដែនៅពេលឃាត់ខ្លួនបានគ្រាន់តែសួរនាំបឋមប៉ុណ្ណោះ ព្រោះត្រូវយកសំណាកទៅពិនិត្យជាមុនសិន ទៅបន្ដនីតិវិធីបន្ថែមទៀត។ លុះលទ្ធផលបង្ហាញថាអវិជ្ជមាន ទើបកម្លាំងនគរបាលជំនាញចាត់ការបន្ដតាមនីតិវិធី ដែលបច្ចុប្បន្ននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងផែនអន្ដោប្រវេសន៍ បានបញ្ជូនខ្លួនជនជាតិចិនទាំង២នាក់នេះ ទៅកាន់ទីស្នាក់ការត្រៀមបណ្ដេញចេញ នៅខេត្តព្រះសីហនុ ដើម្បីបណ្ដេញចេញពីកម្ពុជាតែម្ដង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧត្តមសេនីយ៍ទោ ម៉ៅ មធុរិទ្ធ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនជាតិចិនទាំង២នាក់នេះ ព្យាយាមបើករថយន្តសង្គ្រោះបន្ទាន់ ដែលមានដាក់ឡូហ្គូ «មន្ទីរព្យាបាលចុងស៊ិន» ឆ្លងព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ពេលសមត្ថកិច្ចឃាត់សួរនាំ ក៏បើករថយន្តរត់ត្រឡប់មកក្រោយវិញ បន្ទាប់មកកម្លាំងជំនាញឃាត់ខ្លួនបាន នៅចំណុចផ្លូវបំបែកភ្នំបូកគោ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ជនជាតិចិនទាំង០២នាក់នេះ ទី១៖ ឈ្មោះ LI CHANGQING កាន់លិខិតឆ្លងដែនលេខ EC7645585 និងទី២៖ WANG YOUZHI កាន់លិខខិតឆ្លងដែនលេខ EE771775018៕